បន្ទាយមានជ័យ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំប្រតិភូក្រសួងការពារជាតិចុះសួរសុខទុកកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ នៅល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា ជាការពាំនាំសួរសុខទុកពីសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២១ខាងមុខនេះ សូមអោយកងកម្លាំងដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ អនុវត្តន៍ការងារការពារបូរណៈភាពទឹកដី និងពង្រឹងការទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់ ដែលលួចឆ្លងដែនដោយខុសច្បាប់គេចវេសពីធ្វើចត្តាឡីស័កត្រូវបង្ការទប់ស្កាត់កូវីដ១៩មិនអោយរីករាលដាលក្នុងសហគមន៍ ។

សម្តេចពិជ័យសេនាបានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវតែបង្កើនការយកចិត្តទុកដាក់ការពារទប់ស្កាត់អោយបាននៅពលករចំណាក់ និងការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋមិនអោយលួចឆ្លងដែនដែលប្រឈមគ្រោះថ្នាក់កើតឡើងគ្រប់ពេល នៅពេលដែលប្រទេសជិតខាងកំពុងរឹតបណ្តឹង និងប្រកាសគ្រាអាសន្នទប់ស្កាត់កូវីដ១៩ ដូចនៅកម្ពុជាដែលកំពុងបង្ការ និងទប់ស្កាត់កូវីដ១៩ ហើយកងកម្លាំងត្រូវតែអនុវត្តន៍តាមសារណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ៣ការពារក្នុងវិធានការ ការពារកូវីដ១៩ ៣ការពារ មាន១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសង្គមចាប់ពី១ម៉ែត្រកន្លៈឡើងទៅ ៣កុំ មាន១.កុំចូលទៅកន្លែងបិតជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើន ៣.កុំប៉ៈពាល់គ្នា កុំចាប់ដៃគ្នាកុំអោបគ្នាជាដើម និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ។

ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុកកងកម្លាំង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិដែលដឹកនាំប្រតិភូបាននាំយកអំណោយចែកជូនដល់កងកម្លាំងដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ៕



ចែករំលែកព័តមាននេះ