ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ព្រះ​ពុទ្ធរូប​ប្រក់​នាគ

3 ឆ្នាំ មុន

នៅ​តាម​កន្លែង​សក្ការៈ​ផ្សេង​ៗ​មា​នទី​វត្ត​អារាម​ជាដើម​ឃើញ​មាន​រូប​ព្រះពុទ្ធ​បដិមា​ជា​ច្រើ​ន​សណ្ឋាន​ក្នុង​នោះ​មាន​រូប​ព្រះពុទ្ធ​ប្រក់​នាគ​ជាដើម បើ​និយាយ​ពី​អត្ថន័យ​រូប​ពុទ្ធបដិមា​ទាំងនោះ​ប្រហែលជា​ពុំ​សូវ​មាន​អ្នកដឹង​ពី​ប្រវត្តិ​រឿងរ៉ាវ​ច្រើន​ប៉ុន្មាន​ទេ និង​មាន​ន័យ​បែប​ណា​ឡើយ ។ ដូ​នេះ​សូម​លើកយក​រូប​ព្រះ​ពុ​ទ្ថ​បដិមា​ប្រក់​នាគមក​បង្ហាញ​ដូច​តទៅ ។ យោង​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បានរ​ង្គា​យ​សេចក្តី​ថា ក្រោយ​ពេល​បាន​ត្រាស់​ដឹង​ធម៌​រួច​ហើយ ព្រះពុទ្ធ​បាន​បន្ត​ធ្វើ​សមាធិ​នៅ​ជិត​ស្រះ​ទឹក​បុរាណ​ដ៏​ធំ​មួយ នៅ​ក្នុង​ស​ប្តា​ហ៍​ទី​៦…

នៅ​តាម​កន្លែង​សក្ការៈ​ផ្សេង​ៗ​មា​នទី​វត្ត​អារាម​ជាដើម​ឃើញ​មាន​រូប​ព្រះពុទ្ធ​បដិមា​ជា​ច្រើ​ន​សណ្ឋាន​ក្នុង​នោះ​មាន​រូប​ព្រះពុទ្ធ​ប្រក់​នាគ​ជាដើម បើ​និយាយ​ពី​អត្ថន័យ​រូប​ពុទ្ធបដិមា​ទាំងនោះ​ប្រហែលជា​ពុំ​សូវ​មាន​អ្នកដឹង​ពី​ប្រវត្តិ​រឿងរ៉ាវ​ច្រើន​ប៉ុន្មាន​ទេ និង​មាន​ន័យ​បែប​ណា​ឡើយ ។ ដូ​នេះ​សូម​លើកយក​រូប​ព្រះ​ពុ​ទ្ថ​បដិមា​ប្រក់​នាគមក​បង្ហាញ​ដូច​តទៅ ។

យោង​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បានរ​ង្គា​យ​សេចក្តី​ថា ក្រោយ​ពេល​បាន​ត្រាស់​ដឹង​ធម៌​រួច​ហើយ ព្រះពុទ្ធ​បាន​បន្ត​ធ្វើ​សមាធិ​នៅ​ជិត​ស្រះ​ទឹក​បុរាណ​ដ៏​ធំ​មួយ នៅ​ក្នុង​ស​ប្តា​ហ៍​ទី​៦ ដែល​កាលនោះ​មាន​ភ្លៀង​ព្យុះ​យ៉ាង​ខ្លាំង​ដែល​ជា​ហេតុ​នាំ​ឱ្យ​រំខាន​ដល់​ការ​ភាវនា​របស់​ព្រះ​អង្គ ។

នៅ​ពេល​នោះ​មាន​ស្តេច​នាគ​ឈ្មោះ មុ​ច​លិ​ន្ទ​ដែល​រស់នៅ​ក្នុង​មហា​ស្រះ​នោះ បាន​ចេញ​មក​ជួយ​សម្រួល​ដល់​ការ​ធ្វើ​សមាធិ​របស់​ព្រះ​អង្គ ។ ស្តេច​នាគ​បាន​វារ​ឡើង​ពី​ទឹក​លូន​មក​ដល់​ព្រះ​អង្គ ហើយ​បាន​ឆ្វាយ​ខ្លួន​ជា​រង្វេល​លើ​ដើម្បី​ឱ្យ​ព្រះ​អង្គ​គង់​ពីលើ​ហើយ​បើក​ពពារ​បែងភាគ​ក្បាល​៧​ប្រក់​ពីលើ​ដើម្បី​កុំ​ឲ្យ​ព្រះ​អង្គ​ទទឹក ។

ឯ​ព្រះពុទ្ធ​វិញ​យក​ព្រះ​ហស្ត​ដាក់​ត្រួត​លើ​គ្នា​ក្នុង​ស្ថានភាព​សម្រាក និង​ព្រះ​ភ័ក្ត្រ​ញញឹម​បន្តិច​បង្ហាញ​នូវ​ចិត្តស្ងប់​ប្រក​ដ​ដោយ​មេត្តាធម៌ ។ អ្វី​ដែល​អស្ចារ្យ​គឺ ព្រះ​នេត្រ​ទាំង​ពីរ​បើក​តែ​ពុំ​សម្លឹង​មក​យើង​ទេ ផ្ទុយ​ទៅ​វិញ​ព្រះ​នេត្រ​ទាំង​គូ​បាន​បង្ហាញ​ពី​ការ​ប្រមូល​អារម្មណ៍​ក្នុង​ចិត្ត​ព្រោះ​ព្រះពុទ្ធ​កំពុង​ធ្វើ​សមាធិ ។

ព្រះពុទ្ធ​បញ្ចប់​ការ​ធ្វើ​សមាធិ​នៅ​ថ្ងៃ​ទី​៤៩ បន្ទាប់​មក​ព្រះ​អង្គ​យាង​ទៅ​សម្តែងធម៌​ប្រោស​សត្វលោក​គ្រប់​ទិស​ទី នេះ​គឺ​ប្រវត្តិ​ប្រក់​នាគ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ