ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ការ​ពិត ឬ​សម្តែង? ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន និង​​តារា​វ័យក្មេង ចេ​ន បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន បាន​បង្ហាញ​នូវ​សញ្ញា​រូបភាព​ថ្មី​មួយទៀត​ដែល​ក្លាយជា​ការ​ជជីក​សួរនាំ​នៅ​ពេល​ដែល​បាន​ភ្ជាប់​ភាព​ស្និត​ស្នាល​គ្នា​ខ្លាំង​ទៅ​លើ​តារាចម្រៀង ចេ​ន តួ​ចម្រៀង​​វ័យក្មេង ។ អ្នក​ទាំង​២…

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន បាន​បង្ហាញ​នូវ​សញ្ញា​រូបភាព​ថ្មី​មួយទៀត​ដែល​ក្លាយជា​ការ​ជជីក​សួរនាំ​នៅ​ពេល​ដែល​បាន​ភ្ជាប់​ភាព​ស្និត​ស្នាល​គ្នា​ខ្លាំង​ទៅ​លើ​តារាចម្រៀង ចេ​ន តួ​ចម្រៀង​​វ័យក្មេង ។

អ្នក​ទាំង​២ ហា​ក់លិប​ល​បង្ហាញ​ចម្លើយ ក្រៅពី​បាន​ប្រកែក​ថា »​គ្រាន់តែ​ជា​ការ​សម្តែង​»​។ យ៉ាង​ណា មានការ​សន្និដ្ឋាន​ថា ១​គូ​នេះ អាច​នឹង​ផុស​រឿង​ផ្អែមល្ហែម ហើយ​អាច​វិវត្តន៍​ទៅ​រក​ស្នេហា​។ គ្រប់​គ្នា​ភ្ញាក់ផ្អើល​តែ​ម្តង បុរស​ដែល ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន ងាកខ្លួន​នៅ​កៀក​កិត បែរជា​ធ្លាក់​ទៅ​លើ​តារា​ប្រុស​វ័យ​ខ្ចី​ញិញ រលក​ក្រោយ​ខ្ពស់​សង្ហារ តារា Original Song ចេ​ន ទៅ​វិញ​។

ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន សម្បូរ​អ្នក​តាម​ស្រឡាញ់​ណាស់ ហើយ​សុទ្ធតែ​បុរស​ហំ​ៗ​ណាស់ ។ ចុង​ក្រោយ​ប៉ះ​មក​លើ ចេ​ន ទៅ​វិញ ដែល​នេះ​ជា​ការ​សម្តែង​ដូច​តារា​ផ្សេង ឬ​យ៉ាងណា​វិញ?

ស្នេហ៍​មិន​ឈ្នះ​ស្និត កំពុង​តែ​ធ្វើ​អោយ​អ្នក​តាមដាន​ឃ្លាំមើល​ដូច​រឿង​ភាគ​។ ប៉ុន្តែ​បើ​ការណ៍​ពិត​មែន​នោះ ម្ចាស់​ជា​ខាង​ស្រី​ប៉ះ​ប្រុស​ក្មេង​ម្នាក់​ទៀត​ហើយ​។ ចំណង​ភាព​ស្និត​គ្នា​នេះ កើតឡើង​ចេញពី​ការ​ថត​បទ​ចម្រៀង ហើយ​ហ្វេ​ន​ៗ​មួយ​ចំនួន​ដែល​ដឹង​ខ្លះ​ថា គ្រាន់តែ​សម្តែង​ទេ ខណៈ​ម្ខាង​ៗ​មាន​ម្ចាស់​ចិត្ត​រួច​ហើយ​។

មាន​តែ​ពេលវេលា​ប៉ុណ្ណោះ ដែល​អាច​សបញ្ជាក់​ការ​ពិត​បាន​តទៅ​មុខ​ទៀត​។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន នៅ​តែ​បង្ហាញ​តួនាទី​ជា​ពិធី​ការិនី ហើយ​ក៏​នៅ​តែ​សាង​ភាព​លេចធ្លោ​ក្នុង​វិស័យ​សិល្បៈ​។ ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន ហាក់​ប្រែប្រួល​បន្តិច ដោយ​ឧស្សាហ៍​ថតរូប​លក្ខណៈ​យេ​រ​ៗ សិច​ស៊ី បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ