ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុប ពី ប្រើ​ពាក្យ​ប៉ុន្មាន​មាត់​​​​លើ​បេក្ខ​​ភាព​ជាប់​ជ័យ​លា​ភី​កញ្ញាឯក​ភេទ​​ទី​​៣

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ក្នុង​នាម​ជា​រៀមច្បង​មួយ​រូប​ នាង ប៉ុប ពី បាន​ប្រើ​ពាក្យ​ណែនាំ​មួយ​ចំនួន​ក្នុង​ន័យ​លើកទឹកចិត្ត​ដល់​បេក្ខភាព​ជ័យ​លា​ភី​កញ្ញាឯក​ភេទ​ទី​៣ ក្នុង​ការ​បន្តដំណើរ​របស់​ខ្លួន​នៅ​លើ​វិ​ថី​សិ​ល្បះ​ដោយ​ភាព​អត់ធ្មត់ ដូចដែល​ខ្លួន​បាន​ធ្លាប់​ពើបប្រទះ​កន្លង​មក មុន​នឹង​ឈាន​ដល់​ចំណុច​ជោគជ័យ​នា​ពេល​នេះ​។…

រាជធានីភ្នំពេញ ​៖ ក្នុង​នាម​ជា​រៀមច្បង​មួយ​រូប​ នាង ប៉ុប ពី បាន​ប្រើ​ពាក្យ​ណែនាំ​មួយ​ចំនួន​ក្នុង​ន័យ​លើកទឹកចិត្ត​ដល់​បេក្ខភាព​ជ័យ​លា​ភី​កញ្ញាឯក​ភេទ​ទី​៣ ក្នុង​ការ​បន្តដំណើរ​របស់​ខ្លួន​នៅ​លើ​វិ​ថី​សិ​ល្បះ​ដោយ​ភាព​អត់ធ្មត់ ដូចដែល​ខ្លួន​បាន​ធ្លាប់​ពើបប្រទះ​កន្លង​មក មុន​នឹង​ឈាន​ដល់​ចំណុច​ជោគជ័យ​នា​ពេល​នេះ​។

ក្នុង​នាម​ជា​កញ្ញាឯក​ភេទ​ទី​៣​លើក​ដំបូង ប៉ុប ពី បាន​បង្ហោះ​សារ​ ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ដែល​នាង​បាន​ផ្តល់​កិត្តិយស​បំពាក់​ឈៀង​ឲ្យ​ម្ចាស់​ជ័យ​លា​ភី​បវរកញ្ញា​ភេ​ទី​៣​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា វិ​ថី​មួយ​នេះ​បង​ធ្លាប់​ឆ្លងកាត់​ច្រើន​ហើយ អ្វី​ដែល​សំខាន់ ត្រូវ​តែ​ជា​បុគ្គល​គំរូ​ដល់​ប្អូន​ៗ​ជំនាន់​ក្រោយ​ហើយ​ធ្វើខ្លួន​អោយ​ថ្លៃថ្នូរ​មិន​បង្ករ​បញ្ហារ​ដល់​សង្គម​នឹង​ក្រុម​គ្រួសារ ជូនពរ​ប្អូន​អោយ​មាន​ឆន្ទៈ​មុះ​មុត​នូវ​អ្វី​ដែល​ប្អូន​ដើរ​លើ​វិ​ថី​ជិ​វិត​មួយ​នេះ​។

ប៉ុប ពី បញ្ជាក់​ថា សមត្ថភាព​នឹង​សម្រស់​ជា​ពិសេស​ច​រិ​ក​នឹង​ចំណេះដឹង​សង្គម​គឺជា​វិ​ថី​ឆ្ពោះ​រក​គោលដៅ យើង​មិន​អា​ចរក​កន្លែង​កើត​នឹង​ដឹង​ភេទ​អ្វី​ឡើយ តែ​យើង​គួរតែ​រីករាយ​ជាមួយនឹង​ការ​ពិត​។ ទោះជា​យ៉ាង ប៉ុប ពី ក៏​បាន​បង្ហាញ​ក្តី​រំពឹង​ទុក​ដែរ​ថា បេក្ខភាព​កញ្ញាឯក​ភេទ​ទី​៣ ដែល​ទើបតែ​ទទួល​បាន​ជ័យ​លា​ភី​នា​ពេល​នេះ​នឹង​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​អាជីព​សិ​ល្បះ​របស់​ខ្លួន ហើយ​ហ៊ាន​ជម្នះ​នូវ​គ្រប់​ឧបសគ្គ​គ្រប់​បែប​យ៉ាង ដូច​ទៅ​នឹង​អ្វី​ដែល​នាង​ធ្លាប់​ឆ្លងកាត់​ទម្រាំ​ឈាន​មក​ចំណុច​មួយ​នេះ​។

ប៉ុប ពី ធ្លាប់​បាន​លើក​ឡើង​ថា ដំបូង​ពេល​ទៅ​ដល់ទី​កន្លែង​ណា គឺ​តែង​មាន​គេ​ហៅ អា​ខ្ទើយ​! ប្រុស​មិន​ប្រុស ស្រី​មិន​ស្រី ធ្វើ​ឲ្យ​នាង​មានការ​ឈឺចាប់ តែ​នាង​ក៏​អរគុណ នៅ​ពេល​ពួក​ទាំងនោះ​មើលងាយ​និង​រិះគន់ ហើយ​ទាំង​អស់នេះ​បាន​ក្លាយជា​កម្លាំងចិត្ត​ធ្វើ​ឲ្យ​នាង​ខ្លាំង និង​តស៊ូ​រហូត​ដល់​ថ្ងៃនេះ​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​បវរកញ្ញា​ភេទ​ទី​៣ ឬ​Miss Queen Cambodia នៅ​កម្ពុជា​លើក​ដំបូង​បាន​បិទ​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ នេះ ក្រោយ​កម្មវិធី​បាន​ដំណើរការ​មក​អស់​រយៈ​យូរ ក្រោយ​រក​ឃើញ​ម្ចាស់​ជយលាភី​សម្រាប់​កម្មវិធី​ឆ្នាំ​ដំបូង​របស់​ខ្លួន ក្នុង​នោះ​កម្មវិធី​ប្រកួត​កញ្ញាឯក​ភេទ​ទី​៣​នេះ ធ្វើ​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ដល់​បេក្ខភាព​ភេទ​ទី​៣ គ្រប់​រូប​ដែល​មាន​បំណង​ចង់​ប្រកួត ដើម្បី​មានឱកាស​ក្លាយជា​កញ្ញាឯក​ភេទ​ទី​៣ តំណាង​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​បវរ​កញ្ញាឯក​ភេទ​ទី​៣ អន្តរជាតិ​នៅ​ប្រទេស​ថៃ​។

ជ័យលាភី​បវរកញ្ញា​ភេទ​ទី​៣​កម្ពុជា​២០២០​ទាំង​៥​រូប​មាន​ដូច​ជា​ជយលាភី បាន​ទៅ​លើ​កញ្ញាឯក​ភេទ​ទី​៣​ពាក់​ស្លាក​លេខ​២ ដែល​មានឈ្មោះ​ថា SAIFHON ចំណែក​ជយលាភី​រង​ទី​១ គឺ​កញ្ញា Hani ក្នុង​ពេល​កញ្ញា Anna បាន​ទទួល​ជយលាភី​រង​ទី​២​។ ជយលាភី​ទាំង​៥​រូប​នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គ្រប់គ្រង​ជាមួយ ក្រុមហ៊ុន CAMBODIA INTERNATIONAL MODELS រយៈពេល​២​ឆ្នាំ បូក​រួម​នឹង​រង្វាន់​ជា​ច្រើន ពី​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​។

លោក ម៉ែ​ន និមល​រតន៍ អ្នក​រៀបចំ​កម្មវិធី​ប្រកួត​បាន​លើក​ឡើង​ថា កម្មវិធី​នេះ បាន​ប្រព្រឹត្ត ក្នុង​បរិយាកាស ទទួល​ផ្លែផ្កា​ខ្ពស់ បើ​ទោះជា​ការ​រៀបចំ​បាន​ជួប​បញ្ហា​ជា​ច្រើន​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​ក្ដី ហើយ​យើង​ក៏​សប្បាយចិត្ត​ដោយ​ការ​រៀបចំ​ការ​ប្រកួត​បវរកញ្ញា​ភេទ​ទី​៣​ដំបូង​ទទួល​បាន​ផ្លែផ្កា​លើស​ពី​ការ​រំពឹង​ទុក​របស់​ខ្លួន ខ​ណះ​ពេល​អ្នក​ឈ្នះ​ក្នុង​កម្មវិធី​នេះ​សុទ្ធសឹងតែ​ជា​អ្នកមាន​សមត្ថភាព​ខ្ពស់​។

លោក​បញ្ជាក់​ថា សម្រាប់​កម្មវិធី​ប្រកួត​បវរកញ្ញា​ភេទ​ទី​៣ លើក​ទី​២ ក្នុង​ឆ្នាំ​២០២១​នេះ ត្រៀម​នឹង​រៀបចំ​ជា​ថ្មី​ទៀត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ តាម​គម្រោង ជយលាភី​បវរកញ្ញា​ភេទ​ទី​៣​កម្ពុជា​២០២០​ទាំងអស់ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុង​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរ​ណ៏ ប្រពៃណី និង វប្ប​ធ​ម៍ ក្នុងអំឡុងពេល​នៃ​ការ​គ្រង​មកុដ​ក្នុង​នាម​ជា​ជយលាភី​បវរកញ្ញា​បវរកញ្ញា​ភេទ​ទី​៣​កម្ពុជា​២០២០៕​

អត្ថបទសរសេរ ដោយ