ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោះថ្នាក់​សឹងតែមិន​គួរ​ឱ្យបាត់​បង់​​ជីវិត​មនុស្សទាល់​តែ​សោះ

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ នៅវេលា​ម៉ោង១២ និង១០នាទី​ថ្ងៃទី២៤ កុម្ភៈ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ចៃដន្យ​មួយ​បាន​កើត​ឡើង ខណ​:​រថយន្ត Starex​បាន​ប្រឹង​អូស​សណ្តោង​ត្រាក់ទ័រខូច​មួយ​គ្រឿង​នោះ​យ៉ាង​លំបាកលំបិន​យក​ទៅ​ជួសជុល​នៅ​ឯ​ស្ទឹង​ត្រែង។ តែ​អកុសល​កំពុង​អូស​ក៏​ដាច់​ខ្សែ​សណ្តោង​​​ក៏​រអិល​ទៅ​មុខ​​ធ្លាក់​ពី​ផ្លូវជាតិ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​បុក​ច្រាំង​ប្រឡាយ​ក្រឡាប់​ផ្ងា​រកង់​ឡើង​លើ​…

ខេត្តក្រចេះ ៖ នៅវេលា​ម៉ោង១២ និង១០នាទី​ថ្ងៃទី២៤ កុម្ភៈ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ចៃដន្យ​មួយ​បាន​កើត​ឡើង ខណ​:​រថយន្ត Starex​បាន​ប្រឹង​អូស​សណ្តោង​ត្រាក់ទ័រខូច​មួយ​គ្រឿង​នោះ​យ៉ាង​លំបាកលំបិន​យក​ទៅ​ជួសជុល​នៅ​ឯ​ស្ទឹង​ត្រែង។

តែ​អកុសល​កំពុង​អូស​ក៏​ដាច់​ខ្សែ​សណ្តោង​​​ក៏​រអិល​ទៅ​មុខ​​ធ្លាក់​ពី​ផ្លូវជាតិ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​បុក​ច្រាំង​ប្រឡាយ​ក្រឡាប់​ផ្ងា​រកង់​ឡើង​លើ​ បង្ក​អោយ​តៃកុង​ត្រាក់ទ័រ​ដែល​ប្រឹង​ទប់​ចង្កូត​របូតដៃ​ធ្លាក់​ស្លា.ប់.​យ៉ាង​អាណោ​ច​អាធ័ម​នៅ​ចំណុច​ភូមិ​ឃ្លី​ទទឹង ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ ​។

ប្រ​ភពឱ្យដឹងថា តៃកុង​ត្រាក់ទ័រ​ដែល​រង​គ្រោះ​រហូត​បាត់​បង់ជីវិត​ នៅ​មិន​ទាន់ស្គាល់ឈ្មោះទេ ​ដោយ​គ្រាន់តែ​ដឹង​ថា ​គាត់​​រស់នៅ​ឯ​ខេត្តតាកែវ​តែ​ប៉ុណ្ណោះ​ ។ នេះ​ចាត់ទុកជា​រឿង​ដ៏​សោកសៅ​រក​ទីបំផុត​គ្មាន ដោយសារ​តែ​ករណី​គ្រោះថ្នាក់​មួយ​នេះ ​មិន​គួរ​កើត​មាន​ទៅ​ជា​យ៉ាង​ដូច្នេះ​នោះ​ឡើយ ​។

អ្នកភូមិ​ដែល​មក​ចោមរោម​មើល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​សំដែង​​​ទុក្ខ​ដ៏​ខ្លោចផ្សារ​​នេះ​ជា​ពន់ពេក ​។ ​

អត្ថបទសរសេរ ដោយ