ពុំមានការបិទរាជធានីភ្នំពេញទេ ខណៈទីតាំង៤៤ត្រូវហ៊ុមព័ទ្ធពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ នេះថា…
រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ នេះថា…
រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ នេះថា បើទោះបីជាទីតាំងចំនួន ៤៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានប្លុកហ៊ុមព័ទ្ធដោយសារតែពាក់ព័ន្ធនឹងព្រឹត្តការណ៍២០កុម្ភៈយ៉ាងណាក៏ដោយ ក៏ពុំតាមគម្រោងនៃការបិទរាជធានីភ្នំពេញ មិនឲ្យចេញ-ចូលឡើយ។
ថ្លែងនៅក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បាននិយាយថា គ្មានការបិទរាជធានីភ្នំពេញឡើយ ទោះបីទីតាំងចំនួន៤៤ទីតាំងដូចជា សាលារៀន ខុនដូ ក្លឹបកំសាន្ត និងលំនៅដ្ឋាន អគារអាផាមិនមួយចំនួន បាននឹងកំពុងប្លុកហ៊ុមព័ទ្ធក៏ដោយ ។ ការបញ្ជាក់របស់លោកអភិបាលរាជធានីភ្នំពេញធ្វើឡើងក្រោយពីមានការព្រួយបារម្ភនៃការឆ្លងឆាប់រហ័សក្នុងសហគមន៍ក្នុងរាជធានីភ្នំពេញ ដែលគិតត្រឹមព្រឹកថ្ងៃទី ២៣ កុម្ភៈ គឺមានអ្នកវិជ្ជមានកូវីដ ១៩ ក្នុងព្រឹត្តការណ៍២០កុម្ភៈចំនួន ៩៩ នាក់ទៅហើយ ។
សូមបញ្ជាក់ផងដែរថា កាលពីរាត្រីថ្ងៃទី២២ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចេញសារជាបន្ទាន់មួយឲ្យមានការបិទសាលារៀនរដ្ឋនិងឯកជននៅរាជធានីភ្នំពេញរយៈពេល ២ សប្តាហ៍ និងបានស្នើពលរដ្ឋបើអាចសូមពន្យាពេលរៀបអាពាហ៍ពិពាហ៍ផងដែរ ដើម្បីចូលរួមទប់ស្កាត់ និងការរីករាលដាលនៃការឆ្លងក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ ។
ក្នុងនោះផងដែរ ក្នុងសារពិសេស នៅយប់ថ្ងៃទី២២ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអង្វរករដល់ប្រជាពលរដ្ឋ នៅទីក្រុងភ្នំពេញ បើមិនចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ ដើម្បីកុំឲ្យឆ្លងរាលដាលកូវីដ១៩។ ចំណែកអ្នកនៅខេត្ត ក៏សូមកុំឡើងមកភ្នំពេញ នៅពេលនេះ។
សម្តេចបញ្ជាក់ថា ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍នៅពេលនេះ លំបាកជាងព្រឹត្តិការណ៍ ៣វិច្ឆិកា និងព្រឹត្តិការណ៍ ២៨វិច្ឆិកា ព្រោះយើងឃើញពន្លឹខ្លះ តែនៅទីងងឹតច្រើនទៀត រកមិនបាន។
ចែករំលែកព័តមាននេះ