ប្រជាជនថៃរិះគន់ កញ្ញាឯក ម៉ិកស៊ិកូ ក្រោយថតរូបក្នុងឈុតងូតទឹក ជាមួយព្រះពុទ្ធបដិមា
ក្រុងបាងកក ៖ ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត Miss Grand International ឆ្នាំ២០២០ ប្រព្រឹត្តទៅនៅថ្ងៃទី២៤ ដល់២៧…
ក្រុងបាងកក ៖ ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត Miss Grand International ឆ្នាំ២០២០ ប្រព្រឹត្តទៅនៅថ្ងៃទី២៤ ដល់២៧…
ក្រុងបាងកក ៖ ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត Miss Grand International ឆ្នាំ២០២០ ប្រព្រឹត្តទៅនៅថ្ងៃទី២៤ ដល់២៧ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ហើយកញ្ញាឯក ជុំវិញពិភពលោក នឹងទៅដល់ប្រទេសថៃ ដើម្បីចូលរួមប្រកួតប្រជែង ប៉ុន្តែត្រូវពិនិត្យសុខភាពភ្លាមៗ និងធ្វើចត្ដាឡីស័ក នៅអាកាសយានដ្ឋានរយៈពេល ១៤ថ្ងៃ ។
នាង Angela Yuriar ជាកញ្ញាឯកដ៏អស្ចារ្យ នៃប្រទេសម៉ិកស៊ិកូ ថ្មីៗនេះ នាងបានថតរូបក្នុងឈុតហែលទឹក បែបសិ.ចស៊ី ឈរជិតព្រះពុទ្ធបដិមា បង្ហោះចូលទៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Instagram ផ្ទាល់ខ្លួនរបស់នាង ទន្ទឹមនឹងការរៀបចំធ្វើដំណើរទៅប្រទេសថៃ ។
ប៉ុន្តែរូបថតប៉ុន្មានសន្លឹកនេះ ធ្វើឲ្យប្រជាជនថៃ ដែលកាន់សាសនាព្រះពុទ្ធ សម្តែងការមិនពេញចិត្ត និងបញ្ចេញមតិរិះគន់យ៉ាងខ្លាំង ក្នុង(ឈុតប៊ីគីនី) សំលៀកបំពាក់ហែលទឹក ជាមួយព្រះពុទ្ធរូបមួយអង្គ ។
ក្រោយបង្ហោះមានការិះគន់ច្រើន ថ្មីៗនេះនាងបានលុបចោលវិញ ប៉ុន្តែមានអ្នកនិយមលេងនៅលើបណ្ដាញសង្គមនៅថៃ មួយចំនួននាំគ្នាស៊ែរចែករំលែក និងចោទសួរថា សកម្មភាពរបស់កញ្ញាឯកដ៏អស្ចារ្យ នៃប្រទេសម៉ិកស៊ិកូ បែបនេះ តើសមរម្យ ឫទេ ?
ចែករំលែកព័តមាននេះ