ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុអ្វី បានឈាន​ដល់​បិទសាលារៀន SIS និងវិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញថ្មី?

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ ជាអ្នកបម្រើការងារ នៅក្លិបកម្សាន្ត N8 នៅទួលស្វាយព្រៃ ដែលផ្ទុះ​ករណីចិនឆ្លងកូវីដ១៩។ បុរសនោះ មានផ្ទះនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង…

ភ្នំពេញ៖ បុរសម្នាក់ ជាអ្នកបម្រើការងារ នៅក្លិបកម្សាន្ត N8 នៅទួលស្វាយព្រៃ ដែលផ្ទុះ​ករណីចិនឆ្លងកូវីដ១៩។ បុរសនោះ មានផ្ទះនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

ក្រោយរកឃើញ​ករណីឆ្លងកូវីដលើបុរសនោះភ្លាម អាជ្ញាធរសមត្ថកិច្ច បានបិទតំបន់ផ្ទះ​របស់បុរសនោះ ហើយ​បាននាំអំណោយ​ទៅចែកដល់មុខផ្ទះ ដែលមាន​អភិបាលខណ្​សែនសុខ លោក ម៉ូវ ម៉ានិត អញ្ជើញទៅពិនិត្យ នៅរសៀលថ្ងៃទី២២កុម្ភៈនេះ​។

នៅក្រៅម៉ោងធ្វើការនៅក្លិបកម្សាន្ត N8 បុរសនោះ បាន​រត់ PassApp។ គាត់​មានប្រពន្ធ ជាអ្នកលក់ដូរ នៅសាលារៀនអន្តរជាតិ​ SIS នៅជិតផ្សារដើមគ ហើយកូនប្រុស​របស់គាត់ អាយុ ១១ឆ្នាំ ​រៀននៅថ្នាក់ទី៦ នៅសាលា SIS ក៏រកឃើញកូវីដ (ទាំងប្រពន្ធ និងកូន)។ ចំណែក​ម្តាយរបស់បុរសនេះ អាយុ ៧១ឆ្នាំ នៅផ្ទះជាមួយគាត់ ក៏កើតកូវីដ។ បុរសនេះ មានកូនស្រីម្នាក់ រៀនថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី។​ នេះជាមូលហេតុ ដែលក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលារៀន SIS និង​វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី​។

ក្រៅពី​​សាលារៀនទាំង ២នេះ ក៏មាន​សាលារៀន ៥ផ្សេងទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍​សហគមន៍ ថ្ងៃ២០កុម្ភៈ​ គឺ១-អនុវិទ្យាល័យឫស្សីជ្រោយ នៅ​ស្រុកស្អាង ២-សាលាបឋមសិក្សាហ៊ុនសែនឫស្សីជ្រោយ នៅ​ស្រុកស្អាង ខេត្តកណ្ដាល ៣-អនុវិទ្យាល័យឫស្សីស្រុក នៅ​ស្រុកកៀនស្វាយ ខេត្តកណ្តាល ៤-សាលា​បឋម​​សិក្សា​កូលាបទី១ នៅភ្នំពេញ និង៥-​សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ​។

​​គ្រូបង្រៀនសិស្សានុសិស្ស និងអ្នកពាក់ព័ន្ធនៅសាលារៀន​ទាំងនោះ ក៏​ត្រូវបានយកសំណាកធ្វើតេស្ត និងដាក់ឱ្យនៅធ្វើចត្តាឡីស័ក នៅតាមផ្ទះ ដោយមានក្រុមការងារ ចាំឃ្លាំមើល​ផងដែរ​៕