ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធម៌​នឹង​បិទ​បញ្ចប់​យុទ្ធ នាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងយុត្តិធម៌​នឹង​បិទ​បញ្ចប់​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ត​ មុន​កំណត់​ដែល​គម្រោង​កំណត់​បញ្ចប់នៅ​ខែឧសភា​ខាង​មុខ ហើយ​បន្ត​ដាក់​យុទ្ធ​ការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​រដ្ឋ​ប្បវេ​ណី​បន្ត​។ លោក​ជិន ម៉ា​លី​ន ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២២​…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងយុត្តិធម៌​នឹង​បិទ​បញ្ចប់​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ត​ មុន​កំណត់​ដែល​គម្រោង​កំណត់​បញ្ចប់នៅ​ខែឧសភា​ខាង​មុខ ហើយ​បន្ត​ដាក់​យុទ្ធ​ការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​រដ្ឋ​ប្បវេ​ណី​បន្ត​។

លោក​ជិន ម៉ា​លី​ន ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២២​ កុម្ភៈ​ ឆ្នាំ​២០២១ ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​រៀបចំ​យន្តការ​ដោះ រាយ​វិវាទ​ក្រៅ​ប្រពន្ធ​តុលាការ​នៅ​កម្ពុ​ជា នា​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ថា​ យុទ្ធនាការ​ដោះ ស្រាយ​ការ​កកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​នៅ​តាម​តុលាការ​សាលាដំបូង​រាជធានី-​ខេត្ត​បាន​ចាប់ផ្តើម​តាំងពី​ខែឧសភា​ឆ្នាំ​២០២០ មក​ហើយ​ផែនការ​បញ្ចប់​ក្នុង​រយៈពេល​១​ឆ្នាំ​។

លោក​បញ្ជាក់​ថា​៖ «​អី​ញ្ចឹ​ង​ផែនការ​រយៈពេល​១ឆ្នាំ​ គឺ​ត្រូវ​នឹង​ខែឧសភា​ឆ្នាំ​២០២១​នេះ នឹង​បញ្ចប់​។ ប៉ុន្តែ​បើ​តាម​ការ​វាយតម្លៃ​រយៈពេល​២២២ ថ្ងៃ​កន្លង​មកនេះ យើង​សម្រេច​លទ្ធ ផលបាន​៨៩%​រួច​ហើយ អី​ញ្ចឹ​ង​ដល់​១១%​ទេ អី​ញ្ចឹ​ង​យើង​រំពឹង​បញ្ចប់​យុទ្ធនាកា​ផែនការ​នេះ​តាម​ការ​កំណត់​»​។

លោក​ក៏​បាន​គូសបញ្ជាក់​ថា ​យុទ្ធនាការ​ដោះស្រាយ​កកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​នៅ​តាម​តុលាការ​សាលាដំបូង​រាជធានី-ខេត្ត​ គឺ​ដោះស្រាយ​តែ​សំណុំរឿង​ព្រហ្មទណ្ឌ​តែ​ប៉ុណ្ណោះ ។ ចំ​ណែកសំណុំរឿង​ផ្សេង​ទៀត ​មិន​បាន​ដោះស្រាយ​ទេ​។ ដូច្នេះ​ថា​ នឹង​ចាប់ផ្តើម​បន្ត​យុទ្ធនាការ​មួយ ទៀត​គឺ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​រដ្ឋប្បវេណី​។

លោក​ជិន ម៉ា​លី​ន​បាន​សង្កត់ធ្ងន់​ថា​៖«​យើង​នឹង​បន្ត​យុទ្ធនាការ​ដោះស្រាយ ការ​កក ស្ទះ​សំណុំរឿង​រដ្ឋប្បវេណី​បន្ត​។ អី​ញ្ចឹ​ង​យុទ្ធ​ន​ការ​ដោះស្រាយ​កា​កកស្ទះ​សំណុំ រឿង​ព្រហ្ម​ទណ្ឌ យើង​ធ្វើ​ក្នុង​រយៈពេល​មួយ​កំណត់​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ចំពោះ​មុខ »​។
ជា​មួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ក៏​បាន​លើក​ឡើង​ថា​ការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​ត្រូវ​តែ​មាន​យន្តការ​អ​ន្ត្រៃ​ិ​យ៍​មួយ​ជា​ប្រចាំ​ពីព្រោះ​សំណំ​ុ​នឹង​ចូល​មក​ជា​បន្តបន្ទាប់​។

អត្ថបទសរសេរ ដោយ