ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹម​១២ថ្ងៃត្រង់នេះ សរុប​ពល​រដ្ឋ​មកធ្វើតេស្ត​​មាន​​៣៨៧​​​នាក់

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គិត​ត្រឹម​វេលា​ម៉ោង១២ថ្ងៃ​ត្រង់ថ្ងៃទី២២ កុម្ភៈ ដដែលនេះ ចំនួន​ពលរដ្ឋ​ខ្មែរ និង​បរទេស ដែល​បាន​មក​យក​សំណាក​ធ្វើ​តេ​ស្ត​រក​មេរោគ​កូ​វី​ដ​១៩ គឺ​មាន​​សរុប ៣៨៧​​​នាក់…

រាជធានីភ្នំពេញ ៖ គិត​ត្រឹម​វេលា​ម៉ោង១២ថ្ងៃ​ត្រង់ថ្ងៃទី២២ កុម្ភៈ ដដែលនេះ ចំនួន​ពលរដ្ឋ​ខ្មែរ និង​បរទេស ដែល​បាន​មក​យក​សំណាក​ធ្វើ​តេ​ស្ត​រក​មេរោគ​កូ​វី​ដ​១៩ គឺ​មាន​​សរុប ៣៨៧​​​នាក់ ក្នុង​នោះ​៥៦​នាក់ ជា​អ្នក​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ព្រិ​ត្តិ​ការណ៍២០ កុម្ភៈ ​និង ៣៣១​នាក់​ផ្សេង​ទៀត មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុ​ម្ភៈ​ឡើយ ។ ​ពោល​ពួក​គេ​ត្រូវ​ចំណាក​ប្រទេស ដូច្នេះ ​ហើយ​ពួក​គេ​ត្រូវមក​យក​សំណាក​តេ​ស្តរក​មេរោគ​កូ​វី​ដ​១៩ ផង​ដែរ ។ នេះ​បើ​តាម​អ្នក​បូក​តួលេខ​ម្នាក់នៃ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ។

សូមរំលឹកថា ព្រឹកថ្ងៃទី​២២ កុម្ភៈ នេះ បានឃើញបងប្អូននាំគ្នា​​​​ធ្វើ​ដំណើរមក​ធ្វើ​តេស្ត​​សំណាក ពិសេសគឺ​ពលរដ្ឋជាជនជាតិចិនតែម្តង​ ស្ថិតនៅ​ក្នុងមណ្ឌល​សុខភាព​ចាក់​អង្រែក្រោម តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌ​មានជ័យ ។

នៅក្នុងការ​ចូល​ធ្វើតេ​ស្ត​នេះ បន្ទាប់ពី​យកសំណាករួច គឺត្រូវ​បានអនុញ្ញាត​ឱ្យ​​ម្នាក់​​ៗទាំង​បងប្អូនជាជនជាតិខ្មែរនិងចិន​ អាចត្រឡប់ទៅលំនៅឋាន​​​វិញរៀងៗខ្លួន ។ ក៏ប៉ុន្តែ ក្នុង​ករណី​​ណា​​ដែល​ការពិនិត្យ​​ត្រូវរកឃើញ​មានសញ្ញាវិជ្ជមាន​​ជំងឺកូវីដ-១៩នោះ​ គឺនឹង​ត្រូវ​ចុះ​ទៅ​យក​​ដល់​លំនៅឋាន​​ពួកគាត់​តែម្តង ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ