ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​បវរកញ្ញា​ពិភពលោក​ថៃ​ត្រៀម​ទៅ​ប្រកួត​នៅ​ចិន

8 ឆ្នាំ មុន

វេទិកា​ជ្រើសរើស​បវរកញ្ញា​ពិភពលោក​របស់​ថៃ​ប្រចាំឆ្នាំ​២០១៥ មកុដ​បាន​ទៅ​លើ​កញ្ញា​ម៉ា​យ៉ា​នុ​ន​ថា​វ៉ា​ន ថុ​ង​លេង ជា​និស្សិត​មហាវិទ្យាល័យ​ថាំ​ម៉ា​សាស្ត្រ ។

វគ្គ​ផ្តាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ «​សេន​ថា​រ៉ា ហ្គ្រែ​ន អ៊ែ​ត

វេទិកា​ជ្រើសរើស​បវរកញ្ញា​ពិភពលោក​របស់​ថៃ​ប្រចាំឆ្នាំ​២០១៥ មកុដ​បាន​ទៅ​លើ​កញ្ញា​ម៉ា​យ៉ា​នុ​ន​ថា​វ៉ា​ន ថុ​ង​លេង ជា​និស្សិត​មហាវិទ្យាល័យ​ថាំ​ម៉ា​សាស្ត្រ ។

វគ្គ​ផ្តាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ «​សេន​ថា​រ៉ា ហ្គ្រែ​ន អ៊ែ​ត  សង់​ត្រា​ល​ប្លា​ហ្សា​» កាលពី​ថ្ងៃ​ទី​១៥ សីហា ២០១៥ ដោយ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ របស់​ថៃ សហការ​ជាមួយ​ក្រុមហ៊ុន «​ប៊ី​អុ​ី​ស៊ី ថេ​រ៉ូ អេ​ន​ធ្វើ​ថេ​ន​មេន​» ។ ការ​ប្រកួត​ចម្រាញ់​យក​ស្រី​ស្អាត មានចំណេះ​ដឹង និង​សមត្ថភាព សម្រាប់​ធ្វើ​ជា​តំណាង​ប្រទេស​ថៃ​ចូលរួម​ប្រកួត​បវរកញ្ញា​ពិភពលោក​២០១៥ នៅ​ប្រទេស​ចិន ។

ការ​ប្រកួត​នោះ​លទ្ធផល​ចុង​ក្រោយ​បង្ហាញ​ថា បេ​ក្ខ​នារី​ពាក់​ស្លាក​លេខ​២៣​ពី​ខេត្ត​ឈៀង​ម៉ៃ ជា​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ភាសា​ចិន​ពី​មហាវិទ្យាល័យ​ថាំ​ម៉ា​សាស្ត្រ បាន​តំណែង​ជា​បវរកញ្ញា​ពិភពលោក របស់​ថៃ​ប្រចាំឆ្នាំ​២០១៥ ទទួល​ប្រាក់​រង្វាន់​១​លាន​បាត មកុដ​លម្អ​ដោយ​គជ់ មាន​តម្លៃ​១,៣​លាន​បាត រថយន្ត​ម៉ាក Nissan Juke ស៊េរី​១,៦ V ពណ៌​ក្រហម តម្លៃ​៨៨៤.០០០​បាត ផ្ទះ​និង​ដី​មាន​តម្លៃ​១,៩៥​លាន​បាត ការ​ធានា​រ៉ាប់រង​ជីវិត និង​សុខភាព​សរុប​៥​លាន​បាត​។ សម្រាប់​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​នាង​គី​ហ្វ មីន​ដា សាង​សូក ពាក់​ស្លាក​លេខ​១៥ ។ ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​នាង​តេ​ង​ក្វា ណា​ន​ថា​វ៉ា​ន រឿង​រឹត ពាក់​ស្លាក​លេខ​២ ៕