ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូ​ប្រៃសណីយ៍​ផ្អៀង​ស្រប​ទិស​គ្នា​ដោយសារ​ព្យុះ​នៅ​តៃវ៉ាន់​មើលទៅ​ហាក់ដូចជា​មនុស្ស​ញញឹម

8 ឆ្នាំ មុន

AP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​ថា ទូ​ប្រៃសណីយ៍​២​នៅ​ទន្ទឹម​គ្នា​ពណ៌​បៃតង និង​ពណ៌​ក្រហម​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​តៃ​ប៉ិ ក្លាយជា​ចំណុច​គួរ​ឱ្យ​ចាប់អារម្មណ៍​ពី​មហាជន ក្រោយ​ពី​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​ហោះ​ទៅ​បុក

AP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​ថា ទូ​ប្រៃសណីយ៍​២​នៅ​ទន្ទឹម​គ្នា​ពណ៌​បៃតង និង​ពណ៌​ក្រហម​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​តៃ​ប៉ិ  ក្លាយជា​ចំណុច​គួរ​ឱ្យ​ចាប់អារម្មណ៍​ពី​មហាជន ក្រោយ​ពី​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​ហោះ​ទៅ​បុក ដោយសារ​ឥទ្ធិពល​ព្យុះ «Soudelor» កាលពី​ស​ប្តា​ហ៍​មុន បណ្តាល​អោយ​ផ្អៀង​ក្នុង​ទិស​ដៅ​ស្របគ្នា និង​មើលទៅ​ដូច​ជា​មនុស្ស​ញញឹម ។

អ្នកដំណើរ​នាំ​គ្នា​ទៅ​មើល និង​ថតទូ​ទាំង​ពីរ​ដែល​ផ្អៀង​ស្រប​ទិស​គ្នា បើ​ពិនិត្យ​មើល​ពី​ចម្ងាយ​មាន​លក្ខណៈ​ស្រ​ដៀង​មុខ​មនុស្ស​ញញឹម​នោះ​ទុក​មើល​កម្សាន្ដ ។
លោក វាំង ជា​បុគ្គលិក​ក្រុមហ៊ុន​ប្រៃសណីយ៍​«​ឆុង​វ៉ា​ប៉ុស្ដិ៍​» (Chunghwa post) និយាយ​ថា «​បើ​ពិនិត្យ​មើល​ឱ្យ​កាន់តែ​ច្បាស់​ឃើញ​ទូ​ប្រៃសណីយ៍​នោះ​ហាក់​កំពុង​តែ​ញញឹម​» ។

ការ​ផ្អៀង​មាន​លក្ខណៈ​ចម្លែក​នេះ​ដោយសារ​ផ្ទាំង​ប៉ាណូ​ហោះ​បុក​ដោយ​ក​ម្លាំ​ខ្យល់ព្យុះ «Soudelor» ដែល​បោកបក់​នៅ​តៃវ៉ាន់ កាលពី​ថ្ងៃ​ទី​៨ សីហា ២០១៥ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​៨​នាក់ របួស​៤២០​នាក់ និង​ឆ្ពោះទៅ​ចិន ធ្វើ​ឱ្យ​មនុស្ស​ចំនួន​២១​នាក់​ស្លាប់ ៕