ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់វែក​ក្បាល​2​ដ៏​កម្រ​កើត​នៅ​ប្រទេស​ចិន

8 ឆ្នាំ មុន

សួនសត្វ​មួយ​នៅ​ទីក្រុង​ណា​ន​នី​ង ប្រទេស​ចិន តំបន់ Guangxi មាន​ពស់វែក​ក្បាល​២ ។ សួនសត្វ Guangxi បាន​យក​កូន​ពស់វែក​ក្បាល​ពីរ​នោះ​ទៅ​ចិញ្ចឹម​ក្រោយ​ពី​អ្នក​ឱ្យ​ចំណី​សត្វ​ប្រទះ​ឃើញ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ពស់​របស់​ខ្លួន ។

សួនសត្វ​មួយ​នៅ​ទីក្រុង​ណា​ន​នី​ង ប្រទេស​ចិន តំបន់ Guangxi  មាន​ពស់វែក​ក្បាល​២ ។  សួនសត្វ Guangxi បាន​យក​កូន​ពស់វែក​ក្បាល​ពីរ​នោះ​ទៅ​ចិញ្ចឹម​ក្រោយ​ពី​អ្នក​ឱ្យ​ចំណី​សត្វ​ប្រទះ​ឃើញ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ពស់​របស់​ខ្លួន ។ ពស់​ក្បាល​ពីរ​នោះ​មាន​ប្រវែង​២០​សង្ទីម៉ែត្រ ទម្ងន់​៥០​ក្រាម ស្រាល​ជាង​ពស់វែក​ធម្មតា ។

បុគ្គលិក​សួនសត្វ​បាន​ទាក់ទង​ទៅ​អ្នកជំនាញ​ជា​ច្រើន​នាក់​នៅ​ជុំវិញ​ពិភពលោក​សុំ​ផ្តល់​ឧបករណ៍ ផ្សេង​ៗ​ដើម្បី​ថែរក្សា​កូន​ពស់វែក​ក្បាល​២​ដ៏​កម្រ​នោះ ។ អ្នក​ថែរក្សា​សួនសត្វ​លោក​លី គេ​គី និយាយ​ថា  «​ខ្ញុំ​មិន​ដែល​បានឃើញ​ពស់​ក្បាល​ពីរ​ទេ​តាំងពី​ខ្ញុំ​ចាប់ផ្តើម​មើលថែ​សួនសត្វ​នា​ឆ្នាំ​២០០៧​មក ។ កូន​ពស់វែក​មួយ​ក្បាល​នោះរ​ស់បាន​រយៈពេល​ជាង​១០​ថ្ងៃ​ហើយ ដោយ​វា​មិន​ស៊ី ឬ​ផឹកទឹក​សូ​ម្បី​តែ​បន្តិច​សោះ​» ៕