នៅក្នុងជាតិកំណើតទាំង១០ ឬហៅថាទសជាតនៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គបានសាងបារមីទាំង៣០តាមជាតិនីមួយយ៉ាងខ្ជាប់ខ្ជួនមិនដែលរំលងឡើយ ។
១- កាលព្រះអង្គកើតជាព្រះតេមិយៈ ទ្រង់បំពេញនេក្ខម្មបារមី ។
២- កើតជាព្រះមហាជនកៈ ទ្រង់បំពេញវីរិយបារមី ។
៣- កើតជាព្រះសុវណ្ណសាម ទ្រង់បំពេញមេត្តាបារមី ។
៤- ព្រះនេមិរាជ ទ្រង់បំពេញអធិដ្ឋានបារមី ។
៥- ព្រះមហោសថ ទ្រង់បំពេញបញ្ញាបារមី ។
៦- ព្រះភូរិទត្ត ទ្រង់បំពេញសីលបារមី ។
៧- ព្រះចន្ទកុមារ ទ្រង់បំពេញខន្តិបារមី ។
៨- ព្រះនារទៈ ទ្រង់បំពេញឧបេក្ខាបារមី ។
៩- ព្រះវិធូរៈ ទ្រង់បំពេញសច្ចបារមី ។
១០-ព្រះវេស្សន្តរ ទ្រង់បំពេញទានបារមី ។
ព្រះនាមទាំង១០នេះជាឈ្មោះដែលព្រះអង្គស្ថិតនៅក្នុងឋានៈជាព្រះពោធិសត្វកំពុងបំពេញបារមីដើម្បីការត្រាស់ដឹងធម៌ក្នុងលោក ៕ សាន សារិន
ចែករំលែកព័តមាននេះ