ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន!!! រោគ​សញ្ញា​មាន​២​ក្រុម​ធំ​ៗ​នៃ​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ហេង សុវណ្ណ​ដា​រ៉ា ឯកទេស​មូត្រ​សាស្ដ្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​​បាន​ឲ្យ​ដឹង​ថា​៖ ក្រពេញ​ប្រូ​ស្តា​ត​ជា​ក្រពេញ​មួយ ដែល​មាន​តែ​លើ​សរីរាង្គ​មនុស្ស​ប្រុស​វា​មាន​រាង​ដូច​ផ្លែ​កៅឡាក់ មាន​ទំហំ​ប្រមាណ​ជា​៣​សង់​ទី​ម៉ែ​ត និង​ទម្ងន់​ធម្មតា​ពី​១៥​ទៅ​២៥​ក្រាម…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ហេង សុវណ្ណ​ដា​រ៉ា ឯកទេស​មូត្រ​សាស្ដ្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​​បាន​ឲ្យ​ដឹង​ថា​៖ ក្រពេញ​ប្រូ​ស្តា​ត​ជា​ក្រពេញ​មួយ ដែល​មាន​តែ​លើ​សរីរាង្គ​មនុស្ស​ប្រុស​វា​មាន​រាង​ដូច​ផ្លែ​កៅឡាក់ មាន​ទំហំ​ប្រមាណ​ជា​៣​សង់​ទី​ម៉ែ​ត និង​ទម្ងន់​ធម្មតា​ពី​១៥​ទៅ​២៥​ក្រាម ចំពោះ​​មនុស្ស​ប្រុស​ពេញវ័យ ហើយ​វា​ស្ថិត​នៅ​ខាងក្រោម​ប្លោក​នោម និង​ជុំវិញ​ផ្លូវ​បំពង់​នោម​ខាងក្រៅ​របស់​បុរស ។

លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ទៀត​ថា​៖ ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ កើតឡើង​ភាគច្រើន​ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ ។ តាម​ការ​សិក្សា​នៅ​ប្រទេស​អឺរ៉ុប​បាន​ណែនាំ​ឲ្យ​មនុស្ស​ប្រុស​ដែល​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ ត្រូវ​ទៅ​ពិនិត្យ​ឈាម និង​ជួប​គ្រូពេទ្យ​ជំនាញ​ខាង​តម្រងនោម និង​ក្រពេញ​ប្រូ​ស្តា​ត ដើម្បី​ពិគ្រោះ​និង​ធ្វើការ​វិភាគ​រោគវិនិច្ឆ័យ ថា​គាត់​មាន​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​ឬទេ ។

ក​-​មូលហេតុ​៖ ការ​សិក្សា​បញ្ជាក់​ថាដោយសារ​ភាព​មិន​ស្មើរ​គ្នា​រវាង​អរ​ម៉ូ​ន Androgéne និង​Oestrogéne នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត ។

ខ​-​រោគ​សញ្ញា​មាន​២​ក្រុម​ធំ​ៗ៖
១-​រោគ​សញ្ញា​ស្ទះ

-​នោម​តក់​ៗ
-​នោម​ដាច់ នោម​ដាច់
-​ពិបាក​នោម​ពេល​ប្រឹង​នោម​ដំបូង
-​កម្លាំង​ទឹកនោម​ចេញ​ខ្សោយ (​ទឹកនោម​ធ្លាក់​ជិត​ជើង​)

២-​រោគ​សញ្ញា​រំខាន
-​មាន​ទឹកនោម​ហៀ​ចេញ​សើម​ៗ​រហូត
-​នោម​ញឹក​ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ (​រំខាន​ដល់​ដំណេក​)

គ​-​ការ​ធ្វើ​រោគវិនិច្ឆ័យ​៖
-​ការ​ពិនិត្យ​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ តាម​រយៈ​ការ​ស្ទាប​ពោះ រក​ការ​ឈឺចាប់​ពី​ការ​ស្ទះ​ទឹកនោម​ក្នុង​ប្លោក​នោម
-​ការ​ពិនិត្យ​ក្រពេញ​ប្រូ​ស្តា​ត​ដោយ​ការ​លូក​បាត ដើម្បី​ស្ទាប​ទំហំ និង​ការ​វាយតម្លៃ​សភាព​របស់​ក្រពេញ​ថា​ធម្មតា ឬ​ក៏​ធំ​ខុស​ពី​ធម្មតា (Toucher Rectale)
-​ការ​ឆ្លុះ​អេកូ​ពោះ​ដើម្បី​វាស់​ទំហំ​ប្រូ​ស្តា​ត និង​រក​ផល​វិ​បាល​របស់​ជំងឺ (Echographie)
-​ពិនិត្យ​ឈាម មើល​PSA (Prostate-SpecifiAntigen) ដើម្បី​ជម្រុះ​ចោល​ពី​មហារីក​ក្រពេញ​ប្រូ​ស្តា​ត

ឃ​-​ផលវិបាក​៖
-​នោម​ឈាម
-​នោម​លែង​ចេញ
-​ខ្សោយតម្រងនោម
-​រលាក​ផ្លូវ​បង្ហូរ​នោម និង​ក្រពេញ​ប្រូ​ស្តា​ត

ង​-​ការ​ព្យាបាល​៖
-​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ដែល​ណែនាំ​ដោយ​វេជ្ជបញ្ជា
-​ការ​ព្យាបាល​ដោយ​ការ​កោស​ក្រពេញ​ប្រូ​ស្តា​ត​ដោយ​ម៉ាស៊ីន​អង់​ដូ​ស្កុប ។

លោក​វេជ្ជបណ្ឌិត ហេង សុវណ្ណ​ដា​រ៉ា ឯកទេស​មូត្រ​សាស្ដ្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក៏​បាន​សំណូម​ពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​បុរស ដែល​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ សូម​មក​ពិគ្រោះ​ជា​មួយ​​ក្រុម​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ពិគ្រោះ​ស្វែងរក និង​វិភាគ​រោគវិនិច្ឆ័យ​ជំងឺ​នេះ ហើយ​ធ្វើការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធិ​ភាព ជៀសវាង​បង្ក​ឲ្យ​គ្រោះ​ថ្នាក់​​ដល់​អាយុជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ