ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​៩​ចំណុច​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត

4 ឆ្នាំ មុន

ទស្សនៈ​ទាំង​៩​ចំណុច​ជា​ត្រីវិស័យ​ចង្អុល​បង្ហាញផ្លូវ​ដ៏​ត្រឹមត្រូវ​ដល់​ដំណើរ​ជីវិត​ខេមរជន​ឱ្យ​ឆ្ពោះទៅ​រក​ឧត្តមភាព ។ សូម​ឈ្វេងយល់​នូវ​ទស្សនៈ​ដ៏​មាន​ខ្លឹមសារ​ខាងក្រោម​នេះ​ដូច​តទៅ​៖ ១- អ្នកប្រាជ្ញ​តែង​សន្សំ​នូវ​អ្នកប្រាជ្ញ​ដូច​គ្នា ហើយ​តែង​ស្រឡាញ់​មនុស្ស​ដូច​គ្នា ព្រមទាំង​មិន​ចេះ​លាក់លៀម​នូវ​អ្វី​ៗ​ដែល​នាំ​ឱ្យ​ប្រសើរ​ដល់​អ្នក​ដទៃ និង​នាំ​អ្នកផង​ឱ្យ​ឈាន​ទៅ​រក​សេចក្ដីចម្រើន ។ ២-…

ទស្សនៈ​ទាំង​៩​ចំណុច​ជា​ត្រីវិស័យ​ចង្អុល​បង្ហាញផ្លូវ​ដ៏​ត្រឹមត្រូវ​ដល់​ដំណើរ​ជីវិត​ខេមរជន​ឱ្យ​ឆ្ពោះទៅ​រក​ឧត្តមភាព ។ សូម​ឈ្វេងយល់​នូវ​ទស្សនៈ​ដ៏​មាន​ខ្លឹមសារ​ខាងក្រោម​នេះ​ដូច​តទៅ​៖

១- អ្នកប្រាជ្ញ​តែង​សន្សំ​នូវ​អ្នកប្រាជ្ញ​ដូច​គ្នា ហើយ​តែង​ស្រឡាញ់​មនុស្ស​ដូច​គ្នា ព្រមទាំង​មិន​ចេះ​លាក់លៀម​នូវ​អ្វី​ៗ​ដែល​នាំ​ឱ្យ​ប្រសើរ​ដល់​អ្នក​ដទៃ និង​នាំ​អ្នកផង​ឱ្យ​ឈាន​ទៅ​រក​សេចក្ដីចម្រើន ។

២- រូប​កាយ​តែង​ចាស់ ជរា ឯ​កេរ្តិ៍ឈ្មោះ​ល្អជា​មិន​ចេះ​ចាស់ជរា​ឡើយ ។

៣- បើ​ចេញពី​វត្ត​ទៅ​ផ្ទះ​វិញ​យ៉ាង​ហោច​ណាស់ ត្រូវ​ចេះ​ធម៌អាថ៌​ខ្លះ​ៗ ដើម្បី​ចូល​ពិធីបុណ្យ​ផ្សេង​ៗ​នឹង​គេ កុំទៅ​អង្គុយ​ទុក​មាត់​ឱ្យ​នៅ​ស្ងៀម ។

៤- ការ​ធ្វេសស្មារតី ជា​ឧបាយ​នៃ​សេចក្ដីស្លាប់ ។

៥- ជីវិត​រាល់​រូប​ខ្លី​ណាស់ ប៉ុន្តែ​យើង​ត្រូវ​ប្រឹងរៀន ប្រឹងរក ប្រឹង​គិត ប្រឹង​ប្រព្រឹត្ត​ល្អ ហាក់ដូចជា​យើង​នឹង​មានជីវិត​រស់នៅ​រាប់​ពាន់​ឆ្នាំ ។

៦- ឃើញ​គេ​ថ្កុំថ្កើង កុំ​ចង់​ចចើង​តាម​គេ​ហួសមាឌ​ខ្លួន ប៉ុន្តែ​ក៏​មិន​ត្រូវ​បន្ធូរបន្ថយ​ព្យាយាម​ដែរ ។

៧- កុំ​ថ្កោលទោស​គេ​ដោយ​ពុំ​ពិនិត្យ កុំ​គិត​ខ្លួនឯង​ថា​ប្រពៃ កុំ​ធ្វេសប្រហែស​ពាក្យ​សម្ដី នាំ​ឱ្យ​មាន​ភ័យ​ដល់​អាត្មា ។

៨- ពេល​ដើរ​បែរជា​ដេក ខ្ជិល​ហួសពេក​នាំ​ឱ្យ​ល្ងង់ ។

៩- ស័ក្ដិ​ពុំ​ស្មើ​យស អ្នក​ខ្ពង់ខ្ពស់ ពុំ​ស្មើ​ចិត្តជា ។

សម្តេចព្រះសង្ឃរាជ ជួន ណាត ជា​ខេមរបុត្រ​ប្រសើរ​ខ្ពង់ខ្ពស់​ហួសវិស័យ​មនុស្ស​ធម្មតា ព្រះ​អង្គ​បាន​បន្សល់​ទុក​ស្នា​ព្រះ​ហស្ត​ជា​ច្រើន​ទាំង​សំ​ណេ​រ ទាំង​វោហារសាស្ត្រ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប​ច្ឆា​ខេមរជន​គ្រប់​ៗ​ជំនាន់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ