ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតណាស់! សត្វ​ត្រយង​ញី​​មួយ​ក្បាល​​ជាប់អន្ទាក់​​ព្រានព្រៃ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សត្វ​ត្រយង​ញី​មួយ​ក្បាល​ដែល​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ជីវិត​ពី​ការ​ជាប់អន្ទាក់​របស់​ព្រានព្រៃ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ភូមិសាស្ត្រ​ខេត្តរតនគិរី​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យ​ដឹង​របស់រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ ​៖ សត្វ​ត្រយង​ញី​មួយ​ក្បាល​ដែល​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ជីវិត​ពី​ការ​ជាប់អន្ទាក់​របស់​ព្រានព្រៃ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ភូមិសាស្ត្រ​ខេត្តរតនគិរី​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យ​ដឹង​របស់រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា បច្ចុប្បន្ន សត្វ​ត្រយង​យក្ស ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​នេះ​ត្រូវ​បាន​ប្រគល់​ជូន​មន្ត្រី​ជំនាញ​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​ប្រចាំ​កម្ពុជា​ដោយ​សហការ​ជាមួយ​អង្គការ ACCB ដើម្បី​ជួយ​មើលថែ​រក្សា​និង​ព្យាបាល​ស្នាម​របួស​ដែល​ជាប់អន្ទាក់​។ កាលពី​ខែមករា​កន្លង​ទៅ ក្រុម​មន្ត្រី​អភិរក្ស​បាន​រក​ឃើញ​សំបុក​សត្វ​ត្រយង​ចង្កំ​.​ក​.​ស​ដែល​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ចំនួន ៥​សំបុក​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ខេត្តរតនៈគិរី​ដែល​ជា​សញ្ញា​បញ្ជាក់​ពី​វត្តមាន​សត្វ​ស្លាប​ដ៏​កម្រ​របស់​កម្ពុជា​មាន​ឡើង​វិញ​។

លោក​បាន​ថ្លែង​បន្ត​​ថា ​ប្រទេស​កម្ពុជា​គឺជា​ទីជម្រក​ដ៏​ធំ​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​សម្រាប់​សត្វ​ត្រយង​យក្ស និង​សត្វ​ត្រយង​ចង្កំ​កស​ដែល​ជា​ប្រភេទ​សត្វ​ដែល​រង​គ្រោះ​បំផុត​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក​។ កម្ពុជា​មាន​មោទនភាព​ដែល​មាន​សត្វ​កម្រ​នេះ ហើយ​ចាំបាច់ យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​ការពារ និង​អភិរក្ស​សត្វ​ដ៏​កម្រ​ប្រភេទ​នេះ​ឱ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ​សម្រាប់​មនុស្ស​រាប់​ជំនាន់ ទៅ​មុខ​ទៀត​ដើម្បី​ផលប្រយោជន៍​នៃ​ជីវៈចម្រុះ​ពិភពលោក​ទាំងមូល​»​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ឱ្យ​ដឹង​ថា យោង​តាម​ការ​ជំរឿន​សត្វ​ត្រយង​របស់​អង្គការ​ដៃគូ​នានា​របស់​ក្រសួងបរិស្ថាន ត្រយង​យក្ស​ដែល​ជា​សត្វ​រង​គ្រោះ​បំផុត​នៅ​លើ​ពិភពលោក​មាន​ចំនួន​ប្រមាណ ៣០០ ក្បាល​ស្មើនឹង ៩៩% នៃ​សត្វ​ត្រយង​យក្ស​របស់​ពិភពលោក​ក្នុង​នោះ​សត្វ​ត្រយង​យក្ស​ពេញវ័យ​មាន​ក្រោម ២០០ ក្បាល​។ ចំណែក​សត្វ​ត្រយង​ចង្កំ​កសមាន​ចំនួន​ជិត ៦០០​ក្បាល ស្មើនឹង​ប្រមាណ ៩៥% នៃ​សត្វ​ត្រយង​ចង្កំ​កស​នៅ​លើ​ពិភពលោក​។ លោក​​ក៏​បាន​គូសបញ្ជាក់​ថា នៅ​ឆ្នាំ ២០០៥ សត្វ​ត្រយង​យក្ស​ត្រូវ​បាន​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ជា​សត្វ​ស្លាប​និមិត្តសញ្ញា​ជាតិ​របស់​ប្រទេស​កម្ពុជា​។

សត្វ​ត្រយង​យក្ស​ជា​សត្វ​រង​គ្រោះ​បំផុត​ជិត​ផុត​ពូជ ហើយ​សត្វ​នេះ​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហេតុ​ដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាល​កម្ពុជា​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ការពារ និង​អភិរក្ស​សត្វ​ត្រយង​ក្ស និង​ស្វត​ត្រយង​ចង្កំ​កស​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​ជា​ច្រើន​ក្នុង​នោះ​អង្គការ​សមាគម​សង្គ្រោះ​សត្វព្រៃ WCS បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កិច្ច​ការពារ​និង អភិរក្ស​សត្វ​ត្រយង​យក្ស​និង​សត្វ​ត្រយង​ចង្កំ​.ក.ស​នេះ​តាម​រយៈ​ការ​អនុវត្ត​គម្រោង​ស្រូវ​សត្វ​ត្រយង​ដែល​មិន​ត្រឹមតែ​ធានា​ដល់​ការ​ផលិត ស្រូវ​សម្រាប់​ប្រើប្រាស់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ធានា​បាន​និរន្តរភាព​សម្រាប់​ការ​ប្រើប្រាស​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ដើម្បី​គាំទ្រ​ការ​អភិរក្ស ការពារ​សត្វព្រៃ ព្រៃឈើ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​ថ្លែង​ថា ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ សត្វព្រៃ​គ្រប់​ប្រភេទ ក្រសួងបរិស្ថាន​បាន​រៀបចំ​គោលនយោបាយ​និង​ផែនការ​សកម្មភាព​លើ​ការ​បង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​ស្ថិត​នៅ​ក្នុង​និង​នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ​ឱ្យ​មាន​ជីវភាព​ធូរធារ​។

លោក​បាន​សង្កត់ធ្ងន់​ថា ទន្ទឹម​នឹង​គ្នា​នេះ សមត្ថកិច្ច​នឹង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ តឹង​រឹង​បំផុត​ដើម្បី​ការពារ​និង​អភិរក្ស​សត្វ​ត្រ​យ៉ង​យក្ស និង​សត្វ​ត្រ​យ៉ង​ចង្កំ​កស​ដើម្បី​ជា​ផលប្រយោជន៍ សម្រាប់​ជីវៈចម្រុះ​ផង និង​សម្រាប់​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​។

លោក​រដ្ឋលេខាធិការ​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ទិស​ដៅ​ធ្វើ​យ៉ាងណា​ឱ្យ​សហគមន៍​មាន​ចំណូល​បន្ថែម និង​បង្កើត​ជម្រើស​ថ្មី សម្រាប់​ការ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត ដើម្បី​កាត់​ផ្តាច់​ពី​ការ​ពឹង​អាស្រ័យ​លើ​អនុ​ផល​ព្រៃឈើ ដែល​ជា​ទម្លាប់​មាន​ពី​យូរលង់​ណាស់​មក​ហើយ របស់​ប្រជាពលរដ្ឋ នៅ​តាម​សហគមន៍​មូលដ្ឋាន​ដោយ​បង្កើត​មុខរបរ​ថ្មី​បម្រើ​ឱ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រមទាំង​ការ​បណ្តុះបណ្តាល​សហគមន៍ ឱ្យ​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ ការ​ដាំ​ដំណាំ​កសិកម្ម និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត​មាន​បន្លែបង្កា សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់​បម្រើសេវា​កម្ម​ដល់​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត នៅ​ក្នុង​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ