ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​! ពលរដ្ឋ​មួយ​រូប​ត្រូវ​ដើរតួ​ជា​មន្ត្រី​ពន្លត់​អគ្គិ​​ភ័យ​កុំ​ពឹងផ្អែក​តែ​មន្ត្រី​ជំនាញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ថ្លែង​ថា ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​នូវ​គ្រោះ​អគ្គិភ័យ គឺ​នៅ​មាន​កម្រិត​ណាស់ ដោយ​បងប្អូន​ភាគច្រើន គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ ហេតុ​ដូច្នេះ…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ថ្លែង​ថា ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​នូវ​គ្រោះ​អគ្គិភ័យ គឺ​នៅ​មាន​កម្រិត​ណាស់ ដោយ​បងប្អូន​ភាគច្រើន គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ ហេតុ​ដូច្នេះ ហើយ​ដើម្បី​ទប់ស្កាត់​នូវ​ការ​កើត​មាន​អគ្គិភ័យ​ក្នុង​ទ្រង់ទ្រាយ​ធំ​ពិបាក​នឹង​ទប់ស្កាត់​នោះ គឺ​ទាមទារ​ឲ្យ​ពលរដ្ឋ​គ្រប់​រួប​ចូលរួម​ឲ្យ​បាន​សស្រាក់សស្រាំ​ង ។ ត្រង់នេះ​មាន​ន័យ​ថា ពលរដ្ឋ​ម្នាក់ គឺ​ត្រូវ​ដើរតួ​ជា​មន្ត្រី​អគ្គិភ័យ​ម្នាក់ ។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង សង្គ្រោះ បាន​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​អំពី ប្រធានបទ​ស្តី​អំពី​វិធានការ​ទប់ស្កាត់​និង​ការពារ​គ្រោះថ្នាក់​អគ្គិភ័យ​ក្នុង​ឪ​កាស​ពិធី​បុណ្យចូលឆ្នាំ​ចិន ប្រពៃណី​ជាតិ ចិន វៀតណាម កូរ៉េ ដែល​នឹង​ប្រារព្ធ​ធ្វើ​ពិធីសែនព្រេន​នៅ​ថ្ងៃ​ទី ១១ ខែកុម្ភៈ ស​ប្តា​ហ៍​ក្រោយ​នេះ​ថា ការ​ចូលរួម​របស់​ពលរដ្ឋ​គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​បង្ការ​និង​ការពារ​អគ្គិភ័យ ។

ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​បញ្ជាក់​ថា​មន្ត្រី​ជំនាញ​តែងតែ​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​ការ​បង្កា​អគ្គិភ័យ តែ​យ៉ាងណាមិញ​ការ​យល់​ដឹង​អំពី​ការ​បង្ការ​អគ្គិភ័យ​របស​ពលរដ្ឋ​ខ្មែរ ជា​ពិសេស នៅ​តាម​ខេត្ត​និង​ទី​ជនបទ​របស់​ពលរដ្ឋ​មួយ​ចំនួន​គឺ​មាន​កម្រិត​ណាស់ ។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក នេ​ត វ​ន្ថា មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា «​កន្លង​មក​យើង​ឃើញ​ថា ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ ពុំ​សូវ​បាន​ល្អ​ទេ ហើយ​ជា​ពិសេស​គឺ​ការ​ចាប់អារម្មណ៍​ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​ច្បាប់ ឬ​ក៏​ការ​ប្រើប្រាស់​លិខិត​បទដ្ឋាន​គតិយុត្តិ​អី​នៅ​មាន​កម្រិត ។ ចង់​និយាយ​ថា​ការ​ផ្សព្វផ្សាយ​របស់​ជំនាញ​យើង ហាក់បីដូចជា​កន្លែង​ខ្លះ​ក៏​បាន​យល់​ដឹង​ទៅ កន្លែង​ខ្លះ​ក៏​ពុំ​បាន​ជ្រួតជ្រាប​។ ចង់​និយាយ​ថា​កន្លែង​ខ្លះ​ការ​ផ្សព្វផ្សាយ​មាន​លក្ខណៈ​ទូលំ​ទួ​លាយ ពលរដ្ឋ​បាន​ចូលរួម​ធ្វើ​សកម្មភាព​និង​ចូលរួម​បង្ការ​អគ្គិ​ស​ភ័យ​បាន​ល្អ​ប្រសើរ​» ។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក បាន​បន្ត​ថា ផ្ទះ​ពលរដ្ឋ​ខ្លះ​នៅ​ជនបទ ដែល​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​គឺ​ពុំ​ទាន់​មាន​ឧបករណ៍​បង្ការ​ពន្លត់​អគ្គិ​ស​ភ័យ​ផង ដូច​ជា​បំពង់​ពន្លត់​អគ្គិ​ស​ភ័យ ឬ​ឧបករណ៍​ប្រឆាំង​អគ្គិ​ស​ភ័យ​បឋម​ផង ។ ឯកឧត្តម ឧត្ដមសេនីយ៍ឯក នេ​ត វ​ន្ថា បាន​បញ្ជាក់​បន្ថែម​ថា «​ចង់​និយាយ​ថា​ពេល​ដែល​មាន​ហេតុការណ៍​អី​កើតឡើង គាត់​ច្រើន​តែ​ពឹងផ្អែក​ទៅ​លើ​ជំនាញ ពឹងផ្អែក​ទៅ​លើ​ក្រុម​ពន្លត់​អគ្គិភ័យ ។ គាត់​មិន​បាន​យក​វិធាន​ការណ៍​បឋម ចង់​និយាយ​ថា​ពេល​ដែល​មាន​ហេតុការណ៍​អី​កើតឡើង គាត់​មាន​វិធាន​ការណ៍​ដូច​ជា មាន​ធុង​ទឹក បាវ​ខ្សាច់​អី​ជាដើម ឬ​ក៏​បំពង់​ពន្លត់​អគ្គិ​ស​ភ័យ យើង​អាច​ប្រើប្រាស់​ប្រឆាំង​ភ្លើង​តូច​ៗ​បាន នៅ​កន្លែង​ដែល​ចាប់ផ្តើម​ឆេះ » ។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក បាន​ថ្លែង​សង្កត់ធ្ងន់​ៗ​ថា «​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ហាក់បីដូចជា​មិន​ទាន់​ចូលរួម​ចំណែក​ចំណុច​នេះ​ឲ្យ​បាន​ផុសផុល នៅ​ពឹងផ្អែក​តែ​លើ​ជំនាញ ។ បាទ ខ្ញុំ​សូម​បញ្ជាក់​ផង​ដែរ​ថា ជំនាញ​ពន្លត់​អគ្គិ​ស​ភ័យ​នេះ គឺ​មិនមែន​តែ​លើ​នគរបាល​អគ្គិ​ស​ភ័យ​ទេ ប្រជាពលរដ្ឋ​ម្នាក់ គឺជា​ក្រុម​ពន្លត់​អគ្គិ​ស​ភ័យ​ម្នាក់​ដែរ ចង់​និយាយ​អ៊ីចឹង​» ។ «​អ៊ីចឹង​មាន​ន័យ​ថា​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​ចេះ​វិធាន​ការណ៍​ពន្លត់​អគ្គិ​ស​ភ័យ ឬ​ក៏​ការ​ប្រើប្រាស់​ឧបករណ៍​ផ្សេង​ៗ​ដែល​មាននៅ​គោលដៅ​របស់​គាត់ គឺ​ត្រូវ​ចេះ​ដូច​គ្នា​។ ហើយ​បើកាលណា​យើង​យក​វិធាន​ការណ៍​បង្ការ បាន​ជោគជ័យ គឺ​ករណី​អគ្គិភ័យ កើតឡើង គឺ​មិន​អាច​កើត​ក្នុង​ទ្រង់ទ្រាយ​ធំ​បាន​ទេ ។

ករណី​ភ្លើង មិនមែន ឆេះ​ឡើង​ភ្លាម​ក៏​ឆេះ​ពេញ​ផ្ទះ​ទាំងមូល​ភ្លាម​ៗ​ដែរ គឺ​អាច​ចេញពី​កន្លែង​ដាំបាយ ដុត​ភ្នក់ភ្លើង​អាំង​អី​ជាដើម ឬ​ក៏ ការ​ដុត​ព្រៃ ។ តែ​ភាគច្រើន​គឺ​ធ្វេសប្រហែស គាត់​យល់​ច្រឡំ​ថា​គ្រោះ​អគ្គិ​ស​ភ័យ​កើតឡើង​ដោយ​ធម្មជាតិ តែ​ការ​ពិតជា​បង្ក​ឡើង​ដោយសារ​តែ​មនុស្ស​» ។

នេះ​បើ​យោង​តាម​ប្រសាសន៍ ឯកឧត្តម ឧត្ដមសេនីយ៍ឯក នេ​ត វ​ន្ថា​។ ប្រភព​ដដែល​បាន​បន្ត​ថា ដោយឡែក រាជធានី​ភ្នំពេញ​វិញ យើង​ឃើញ​ថា​នៅ​ក្នុង​ទីប្រជុំជន​នេះ និង​ខេត្ត​ធំ​ៗ​នៅ​ជុំវិញ​ភ្នំពេញ​នេះ គឺ​មានការ​ចូលរួម ពី ៤០ ទៅ ៥០% ដែរ គឺ​ផ្ទះ​ពលរដ្ឋ​ខ្លះ​មាន​បំពង់​ពន្លត់​អគ្គិភ័យ មាន​ធុង​ទឹក​មានអី ។ សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ​អគ្គិ​ស​ភ័យ​បាន​កើតឡើង​សរុប​ចំនួន ៩៣៧ កើនឡើង ២២០ លើក បើ​ធៀប​ឆ្នាំ ២០១៩ ដែល​អគ្គិ​ស​ភ័យ​បាន​កើតឡើង​សរុប ៧១៧ លើក ។

ក្នុង​ឆ្នាំ​២០២០ កន្លង​ទៅ អគ្គិ​ស​ភ័យ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២៤ នាក់ របួស​ចំនួន ៣៦​នាក់ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់ ៧០៧ ខ្នង និង​តូប ៥៩៤ តូប ។ មូលហេតុ គឺ​មិន​ខុស​គ្នា​ទេ ២០២០ ករណី​បណ្តាល​មក​ពី​ចរន្តអគ្គិសនី​គឺ ៣៧,៨៨ ភាគរយ និង​ប្រើប្រាស់​ភ្លើង​ផ្សេង​ៗ ៣២,៣៣ ភាគរយ និង​ក្តាប់​មិន​បាន​មូលហេតុ​គឺ​មាន​ចំនួន ២៩,៧៧ ភាគរយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក​ឯកឧត្តម ឧត្ដមសេនីយ៍ឯក នេ​ត វ​ន្ថា ។ ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​បន្ត​ទៀត​ថា ដោយឡែក​យើង​បាន​កត់សម្គាល់​នៅ​ក្នុង​ឆ្នាំ​២០២០​ដែរ ចំណុច​ដែល​កត់សម្គាល់​យើង​ឃើញ​ថា ខេត្ត​-​រាជធានី​ដែល​កើត​មាន អគ្គិ​ស​ភ័យ​ច្រើន​ជាងគេ​នោះ គឺ​រាជធានី​ភ្នំពេញ ១១៧ លើក ខេត្តកណ្តាល​ចំនួន ៩៩ លើក និង​ខេត្តសៀមរាប ៨៥ លើក ។

ប្រភព​ដដែល​បាន​បន្ត​ថា ចំពោះ​ខេត្ត​ដែល​ពុំ​សូវ​មាន​អគ្គិ​ស​ភ័យ​វិញ​នោះ​គឺ ខេត្តកោះកុង ៧ លើក ខេត្តឧត្តរមានជ័យ​មាន ៧ លើក ខេត្តរតនគិរី ៥ លើក និង​ខេត្ត​ត្បូងឃ្មុំ ៦ លើក ។ ខេត្ត​ទាំងអស់​គួរ​កោតសរសើរ​មាន​អគ្គិ​ស​ភ័យ​តិច ក៏​មាន​បញ្ហា​ប្រឈម​ព្រៃ និង​ភ្នំ បែរជា​មាន​អគ្គិ​ស​ភ័យ​តិច​ជាង​ខេត្ត​ផ្សេង​ៗ ។ ក្នុង​នោះ​ផង​ដែរ សម្រាប់​ខែមករា ឆ្នាំ ២០២១ អគ្គិ​ស​ភ័យ កើត​មាន​ចំនួន ៦៧ លើក លើស ៧៧ លើក មាន​ន័យ​ថា​ថយ​ចុះ ចំនូ​ន ១៧ លើក​បើ​ធៀប​នឹង​ខែមករា ឆ្នាំ ២០២០ ។ ក្នុង​នោះ​បង្ក​ឲ្យ​ស្លាប់​មនុស្ស ៣ នាក់ និង​របួស​ចំនួន ៨ នាក់ និង​ឆេះ​ផ្ទះ ៥២ ខ្នង ។

កត្តា​នាំ​ឲ្យ​កើត​អគ្គិ​ស​ភ័យ​នោះ គឺ​មាន ៣ សំខាន់​ៗ ១- ការ​ឆ្លង​ចរន្តអគ្គិសនី​និង​បណ្តាល​មក​ពី​ចរន្ត​អគ្គ​ស​នី​គឺ ៤០ % និង​ប្រើប្រាស់​ភ្លើងទៀន​ធូប​ចំនួន ៣៩% និង​ក្តាប់​មិន​បាន​មូលហេតុ​មាន​ចំនួន ២១% ។ កត់សម្គាល់​ក្នុង​ខែមករា ឆ្នាំ​២០២១ រាជធានី​-​ខេត្ត​ដែល​មាន​អគ្គិ​ស​ភ័យ​ច្រើន​ជាងគេ​នោះ គឺ​រាជធានី​ភ្នំពេញ ចំនួន ១៤ លើក ខេត្តកណ្តាល ៨ លើក និង​ខេត្តសៀមរាប​ចំនួន ៦ លើក ។ និង​កែប ប៉ៃលិន រតនគីរី​និង​ព្រៃវែង មិនសូវ​មាន​អគ្គិ​ស​ភ័យ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ