ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Dassault Systemes ប្តេជ្ញា​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​តាម​រយៈ​ការ​ពង្រឹងសមត្ថភាព​មនុស្ស​ជំនាន់​ក្រោយ ដោយ​ប្រព័ន្ធ SOLIDWORKS

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ ក្រុមហ៊ុន Dassault Systèmes ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា 3D (3DEXPERIENCE) ផ្តល់​ដំណោះស្រាយ​ផ្នែក​ប្រព័ន្ធ​សូវែរ 3D ឌី​ហ្សា​ញ​, សំណង់​គម្រូ​ឌី​ជី​ថ​ល 3D (3D Digital Mock Up)

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភូ​គី​ត្រា ភ្នំពេញ ក្រុមហ៊ុន Dassault Systèmes ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា 3D (3DEXPERIENCE) ផ្តល់​ដំណោះស្រាយ​ផ្នែក​ប្រព័ន្ធ​សូវែរ 3D ឌី​ហ្សា​ញ​, សំណង់​គម្រូ​ឌី​ជី​ថ​ល 3D (3D Digital Mock Up) និង​ការ​គ្រប់គ្រង​វដ្ត​ផលិតផល (PLM) ដ៏​ឈានមុខ​គេ​នៅ​លើ​ពិភពលោក បាន​ពិភាក្សា​ផែនការ​របស់​ខ្លួន​ដើម្បី​ផ្លាស់​ប្តូរ​អនាគត នៃ​ប្រព័ន្ធ​អប់រំ​តាម​បែប STEM និង​ការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​សិស្ស និស្សិត នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​ឥណ្ឌូចិន​។

សន្និសីទ​សារព័ត៌មាន​នេះ មាន​វត្តមាន​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី លោក Samson KHAOU នាយក​គ្រប់គ្រង​ក្រុមហ៊ុន Dassault Systemes ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​លោក Gian Paolo BASSI អគ្គនាយក​ក្រុមហ៊ុន Dassault Systemes ដែល​បាន​ពិភាក្សា​អំពី​សក្តានុពល​នៃ​បច្ចេកវិទ្យា 3D និង​ឱកាស​នៃ​ការ​សិក្សា​រៀនសូត្រ​របស់​សិស្ស​និស្សិត​តាម​រយៈ​ប្រព័ន្ធ SOLIDWORKS ។

លោក Samson Khaou នាយក​គ្រប់គ្រង​ក្រុមហ៊ុន Dassault Systemes ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​មាន​ប្រសាសន៍​ថា «​យើង​ចង់​ពង្រីក​ដំណើរ​ទស្សនកិច្ច​របស់​យើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ស​ប្ដា​ហ៍​នេះ ដើម្បី​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន Dassault Systemes ក្នុង​ការ​ផ្តួចផ្តើម​ប្រព័ន្ធ​អប់រំ​តាម​បែប STEM ដែល​អាច​បណ្តុះបណ្តាល​ជំនាញ និង​គំនិត​ច្នៃប្រឌិត​របស់​អ្នក​ឌី​ហ្សា​ញ និង​វិស្វករ​ជំនាន់​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា ។ យើង​ជឿជាក់​ថា ពួក​គេ​នឹង​ក្លាយជា​កម្លាំង​ច​លករ​មួយ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា បាន​យ៉ាង​ល្អ​ក្នុង​ពេល​អនាគត​»​។

លោក Gian Paolo Bassi អគ្គនាយក​ក្រុមហ៊ុន Dassault Systèmes បាន​លើក​ឡើង​ថា «​នៅ​ក្នុង​វិស័យ​អប់រំ​យើង​ចង់​ជំរុញ​គំនិតល្អ​ៗ និង​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ច្នៃប្រឌិត​តាម​រយៈ​ការ​ផ្តល់​ជូន​សិស្ស​និស្សិត​នូវ​ឧបករណ៍​ឌី​ហ្សា​ញ​ដែល​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ ដូច​គ្នា​នឹង​ក្រុម​វិស្វករ​ជំនាញ​ដែរ ។ កម្មវិធី SOLIDWORKS ផ្តល់​ភាព​ងាយស្រួល​ដល់​សិស្ស​និស្សិត​ក្នុង​ការ​បញ្ចប់​គម្រោង​លំបាក​ៗ​ជា​ច្រើន​ប្រៀប​ដូច​មនុស្ស​យន្ដ​ដែល​មានមុខ​ងារ​ពហុ​ជំនាញ ឬ​រថយន្ត​ប្រណាំង​ប្រើ​ថាមពលព្រះអាទិត្យ​ដែល​មាន​អានុភាព​ខ្លាំងក្លា ហើយ​តាម​រយៈ​ដំណើរការ​នេះ ពួក​គេ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បញ្ចប់​ការ​សិក្សា​ប្រកបដោយ​ជោគជ័យ​» ៕