តើពិតទេ ? ភ្នំជញ្ជាំងនេះថា មានបារមីខ្លាំងពូកែណាស់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ភ្នំជញ្ជាំង ភ្នំនេះមានល្អាងល្ខោន ល្អាងបោះឈូង ល្អាងប្រម៉ា ល្អាងប្រចៀវ ជាដើម ។ កាលពីមុនធ្លាប់មានទឹកធ្លាក់ពីលើភ្នំខួបប្រាំង-វស្សា(ឥឡូវមានតិចនៅរដូវប្រាំង) ។ នេះបើតាមក្រសួងបិរស្ថានបានចេញផ្សាយនាព្រឹកថ្ងៃទី៣០ ខែមករានេះ ។
តាមអបិយជំនឿ ប្រជាពលរដ្ឋធ្លាប់បានខ្ចីចាន(បារមី) និងឮភ្លេងពិណពាទ្យ រៀងរាល់ថ្ងៃសីល ចេញពីល្អាងភ្នំ ។ លោកតា រដ្ឋ លោកតា ឆាង ថា មានបារមីខ្លាំងនៅភ្នំនេះ ។

ភ្នំជញ្ជាំងខ្ពស់ជាងគេបំផុតនៅខេត្តបន្ទាយមានជ័យ និងអាចមើលឃើញទិដ្ឋភាពក្រុងសិរីសោភ័ណទាំងមូលពីលើកំពូលភ្នំ ។ ចេតិយតម្កល់ព្រះសារីរិកធាតុបាន និងកំពុងកសាងនៅលើកំពូលខ្ពស់បំផុត ដើម្បីរក្សាបាននូវសេចក្តីសុខ និងភាពលូតលាស់ទៅមុខ ។

ការតម្កល់ទេវតានៅកន្លែងខ្ពស់ គឺដើម្បីឈ្នះពពួកបិសាចអសូរ្យកាយ ដែលធ្វើឱ្យកម្ពុជាបែកបាក់ ។ គេមានគម្រោងកសាងខ្សែរ៉តជិះកន្ត្រកសម្រាប់ជិះឡើងទៅចេតិយ ។ នៅស.វ.ទី២១ នេះ នៅលើកំពូលភ្នំម្ខាងទៀត (សេចក្តីប្រាថ្នា)គេគ្រោងកសាងប្រាសាទមួយមានរចនាបទបុរាណ និងអាយុកាលយូរអង្វែង ដើម្បីមោទនភាពជាតិខ្មែរ ។


សូមបញ្ជាក់ថា ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ រដ្ឋាភិបាលចេញច្បាប់បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង ។ ព្រះចៅអធិការសូមបិណ្ឌបាតផ្ទាំងសូឡា ធុងដាក់សំរាម និងបង្គន់អនាម័យពីក្រសួង និងសប្បុរសជន ដើម្បីលើកស្ទួយតំបន់បេតិកភណ្ឌធម្មជាតិមួយនេះ ។ ក្រុមការងារបានថត នៅខែធ្នូ ឆ្នាំ២០២០ ដើម្បីជម្រាបជូនអ្នកអានឱ្យស្គាល់សក្តានុពលភ្នំជញ្ជាំង ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចម្ងាយ៤គ.ម ពីសាលាខេត្ត ៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ