ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតី​ចិន​ម្នាក់​លោត​ពីលើ​ស្ពាន​កម្ពស់​55​ម៉ែត្រ​ប៉ង​សម្លា.ប់​ខ្លួន

8 ឆ្នាំ មុន

យុវតី​ចិន​ម្នាក់​វ័យ​១៦​ឆ្នាំ បាន​លោតទឹក​ប៉ង​សម្លា.ប់​ខ្លួន​ពីលើ​ស្ពាន​នៃ​ទន្លេ​យ៉ង់​សេ ដែល​មាន​កម្ពស់​៥៥​ម៉ែត្រ តែ​ត្រូវ​ប៉ូលិស​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ហើយ​ឥឡូវនេះ​នាង​ស្ថិត​ក្នុង​មន្ទីរពេទ្យ ។

យុវតី​ចិន​ម្នាក់​វ័យ​១៦​ឆ្នាំ បាន​លោតទឹក​ប៉ង​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​នៃ​ទន្លេ​យ៉ង់​សេ ដែល​មាន​កម្ពស់​៥៥​ម៉ែត្រ តែ​ត្រូវ​ប៉ូលិស​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ហើយ​ឥឡូវនេះ​នាង​ស្ថិត​ក្នុង​មន្ទីរពេទ្យ ។

បើ​តាម​សាក្សី​នៅ​លើ​ស្ពាន​នោះ​ត្រកូល ហ្ស៊ីង ឱ្យ​ដឹង​ថា ពី​ដំបូង​ឃើញ​យុវតី​នោះ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ក្រហម អង្គុយ​លើ​ស្ពាន​ទម្លាក់​ជើង និង​សម្លឹង​ទៅ​ក្រោម ។ ចំណែក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ទៀត​បាន​ឈប់​លើ​ស្ពាន ហើយ​ហៅ​ទូរស័ព្ទ​ទៅ​ប៉ូលិស​ដើម្បី​ជួយ​យុវតី​នោះ ។

យុវតី​នោះ​បាន​លោត​ចូល​ក្នុង​ទន្លេ ហើយ​រយៈពេល​ប៉ុន្មាន​នាទី​ក្រោយមក​នាង​អណ្តែត​ខ្លួន​លើ​ផ្ទៃ​ទឹក និង​ត្រូវ​ប៉ូលិស​ជួយ​ស្រង់​ទាន់​ពេល រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត ។
វេជ្ជបណ្ឌិត​និយាយ​ថា ទោះជា​យុវតី​នោះ​ត្រូវ​ប៉ូលិស​សង្គ្រោះ​ចេញពី​ទឹកទន្លេ​រួច​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ក្តី តែ​នាង​បាក់ឆ្អឹង​ខ្នង ៕