ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាយ​រណប​ថ្មី​របស់​ជប៉ុន​ថតរូប​ភាព​រាល់​10​នាទី​ម្តង

8 ឆ្នាំ មុន

«Himawari 8» គឺជា​ផ្កាយ​រណប​ថ្មី​របស់​ជប៉ុន ហើយ​វា​ស្ថិត​ក្នុង​ជំនាន់​ទី​៨​របស់​ផ្កាយ​រណប​អាកាសធាតុ Himawari នៃ​ស្ថានីយ​អវកាស​ដែល​ថត​យក​រូបភាព​ពី​លំហ​អាកាស​ក្នុងរយៈពេល​១០​នាទី​ម្តង ។ ផ្កាយ​រណប​អាកាសធាតុ

«Himawari 8» គឺជា​ផ្កាយ​រណប​ថ្មី​របស់​ជប៉ុន ហើយ​វា​ស្ថិត​ក្នុង​ជំនាន់​ទី​៨​របស់​ផ្កាយ​រណប​អាកាសធាតុ Himawari នៃ​ស្ថានីយ​អវកាស​ដែល​ថត​យក​រូបភាព​ពី​លំហ​អាកាស​ក្នុងរយៈពេល​១០​នាទី​ម្តង ។ ផ្កាយ​រណប​អាកាសធាតុ «Himawari 8» ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ទីភ្នាក់ងារ​របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​ទេសចរណ៍​ហៅ​កាត់​ថា JMA ។

ក្នុង​រយៈពេល​២៤​ម៉ោង​ផ្កាយ​រណប​នោះ​អាច​ថត​យក​រូបភាព​ចំនួន​១៤៤​សន្លឹក​ពី​អាកាសធាតុ​ជុំវិញ​ពិភពលោក ពោល​គឺ​វា​មាន​សមត្ថភាព​ខ្លាំង​ជាង​៣​ដង បើ​ប្រៀបធៀប​ជាមួយនឹង​ផ្កាយ​រណប​ស៊េរី មុន​ៗ ។ វា​នឹង​ចាប់​យក​រាល់​ការ​បម្រែបម្រួល​អាកាសធាតុ​របស់​ផែនដី​ហើយនឹង​បញ្ជូន​រាល់​ទិន្នន័យ​នានា​មក​កាន់​ផែនដី​វិញ ។ ផ្កាយ​រណប «Himawari 8» មាន​ទម្ងន់​៣៥០០​គីឡូក្រាម មាន​ថាមពល​២.៦​គីឡូវ៉ាត់​។ វា​ត្រូវ​បាន​ចាក​ចេញពី​ផែនដី​តាម​រយៈ​គ្រាប់​រ៉ុក្កែត H-IIA កាលពី​ថ្ងៃ​ទី​៧ តុលា ២០១៤ និង​ទៅ​ដល់​ស្ថានីយ​អវកាស​នៅ​ថ្ងៃ​ទី​៧ កក្កដា ២០១៥​។ វា​ភ្ជាប់​ដោយ AHI ដែល​ជា​ឧបករណ៍​ថយ​ក​រូបភាព​ចម្រុះ​ពណ៌​ចំនួន​១៦ ដើម្បី​ថត​យក​ពន្លឺ​ដែល​អាច​មើលឃើញ និង​រូបភាព​អាំង​ប្រា​នៃ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។ ផ្កាយ​រណប «Himawari 8» នេះ​ស្ថិត​ក្នុង​បេសកកម្ម​រយៈពេល​៨​ឆ្នាំ ៕