ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​បដិសេធ​ រឿង​ចោទប្រកាន់​ថា​ជំរិត​ទារ​លុយ​ពាក់កណ្តាល​នៃ​តម្លៃ​ម៉ូតូ​ពី​ជន​រង​គ្រោះ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សេចក្តី​បកស្រាយ​បំភ្លឺ និង​បដិសេធ​ទាក់ទង​ទៅ​នឹង​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ Shalom Shalom ដែល​បាន​ចុះ​ផ្សាយ​បំ​ភ្លើ​ស​ខុស​ពី​ការ​ពិតដែល​​បាន​សរសេរ​ចោទប្រកាន់​មក​លើ​សមត្ថកិច្ច…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សេចក្តី​បកស្រាយ​បំភ្លឺ និង​បដិសេធ​ទាក់ទង​ទៅ​នឹង​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ Shalom Shalom ដែល​បាន​ចុះ​ផ្សាយ​បំ​ភ្លើ​ស​ខុស​ពី​ការ​ពិតដែល​​បាន​សរសេរ​ចោទប្រកាន់​មក​លើ​សមត្ថកិច្ច ប៉ុន្តែ​ជាក់ស្តែង​សមត្ថកិច្ច​មិន​បាន​ទាមទារ​ប្រាក់ ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។

បើ​ដំណើររឿង​ពិស្តា​រលើ​ករណី​នេះ នៅ​ពេល​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ បាន​ចេញ​ល្បាត និង​ជួយ​សម្រួល​ចរាចរណ៍ លុះ​ពេល​ល្បាត​ដល់​ផ្លូវ​លេខ​៦១ កែង​៩០ ភូមិ​១០ ក៍បាន​ប្រទះ​ឃើញ​ជនសង្ស័យ បណ្តើរ​ម៉ូតូ​មួយ​គ្រឿង ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​ក៏​បាន​ឃាត់​សួរនាំ ហើយ​បាន​ឆ្លើយ​ប្រាប់​ម​ត្ថ​កិច្ច​ថា ម៉ូតូ​របស់​គាត់ តែ​អត់​មាន​សោរ​ចាក់ ដោយ​ពិនិត្យ​ឃើញ​ថា មាន​សំបុត្រ​កឹ​ប​ជាប់​នៅ​នឹង​ដង​កញ្ចក់​ម៉ូតូ ទើប​សមត្ថកិច្ច​មានការ​សង្ស័យ ហើយ​ក៏​នាំ​យក​មក​ប៉ុស្តិ៍​ទាំង​មនុស្ស និង​ម៉ូតូ លុះដល់​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី​២១ មក​រា ២០២១ ទើប​ជនល្មើស​បាន​សារភាព​ថា បាន​លួច​ម៉ូតូ​នេះ នៅ​មុខ​ធនាគារ​អេ​ស៊ី​លី​ដា ផ្លូវ​ព្រះ​មុន្នី​វង្ស សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ពេល​នោះ សមត្ថកិច្ច​ក៏​បាន​ដឹក​ជនល្មើស ទៅ​ចង្អុល​ទីតាំង​កន្លែង​កើតហេតុ ទើប​ឃើញ​ជន​រង​គ្រោះ​កំពុង​តែ​ដើរ​រក​ម៉ូតូ ក៏​នាំ​ទាំង​ជន​រង​គ្រោះ មក​ដាក់​ពាក្យ​ស​បណ្តឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ ដើម្បី​កសាង​សំនុំរឿង​បញ្ជូន ទៅ​អធិការ​ខណ្ឌដូនពេញ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

ក្រោយ​ពេល​សរសេរ​ផុស ព័ត៌មាន​បំ​ភ្លើ​ស​ផ្ទុយ​ពី​ការ​ពិត ម្ចាស់​គណនី​ហ្វេ​ស​បុក​រូប​នេះ បាន​ទទួលស្គាល់​នៅ​កំហុស​របស់​ខ្លួន ហើយ​ក៏​បាន​លុប ការ​ផុស​ចោទប្រកាន់​នោះ​ចេញ ហើយ​ថែម​ទាំង​បាន​ផុស​សារភាព​ទទួលកំហុស និង​សុំ​ទោស​សមត្ថកិច្ច ជា​សាធារណៈ​ផង​ដែរ ។

សូម​រម្លឹក​ថា គណនី​ហ្វេ​ស​បុក​ឈ្មោះ Shalom Shalom បាន​បង្ហោះ​សារ កាលពី​ថ្ងៃ​ទី​២២ មក​រា ២០២១ មាន​ខ្លឹមសារ​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ