ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនយល់ពីលុយហើយអាច ផលិតជាវីដេអូបានមានឱកាសទទួល​ថវិកា៦លានរៀល

3 ឆ្នាំ មុន

សមាគមធនាគារនៅកម្ពុជានិងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា បានប្រកាសកម្មវិធីប្រឡងជ្រើសរើសយុវជនដែលយល់ដឹងពីហិរញ្ញវត្ថុហើយអាចថតជាវីដេអូខ្លីបានដើម្បីទទួលជ័យលាភីឈ្នះរង្វាន់ជាប្រាក់។ ជ័លាភីកម្មវិធីផលិតវីដេអូប្រកួតប្រជែងស្ដីពីចំណេះដឹងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ នឹងផ្តល់រង្វាន់ក្រុមបានលេខ១ នូវទឹកប្រាក់ ៦លានរៀល លេខ២  ៤លានរៀល និងលេខ៣ នឹងត្រូវផ្ដល់ជូន…

សមាគមធនាគារនៅកម្ពុជានិងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា បានប្រកាសកម្មវិធីប្រឡងជ្រើសរើសយុវជនដែលយល់ដឹងពីហិរញ្ញវត្ថុហើយអាចថតជាវីដេអូខ្លីបានដើម្បីទទួលជ័យលាភីឈ្នះរង្វាន់ជាប្រាក់។ ជ័លាភីកម្មវិធីផលិតវីដេអូប្រកួតប្រជែងស្ដីពីចំណេះដឹងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ នឹងផ្តល់រង្វាន់ក្រុមបានលេខ១ នូវទឹកប្រាក់ ៦លានរៀល លេខ២  ៤លានរៀល និងលេខ៣ នឹងត្រូវផ្ដល់ជូន ២លានរៀល។

កម្មវិធីប្រកួតប្រជែងនេះ ផលិតវីដេអូនេះ ការផលិតត្រូវធ្វើផ្តោតទៅលើវិស័យចំនួន៤ មាន សហគ្រាសធុនតូចនិងមធ្យម ស្រី្ត យុវជន និងកុមារ។

សេចក្តីជូនដំណឹងបញ្ជាក់ថា លក្ខខណ្ឌចូលរួមគឺ បេក្ខជន១ក្រុម ត្រូវមានសមាជិកមិនលើសពី៧នាក់ និងសមាជិកត្រូវមានជំនាញថតវីដេអូខ្លះៗ។ បេក្ខជនត្រូវចូលរួមគ្រប់សកម្មភាពរបស់កម្មវិធីដែលបានកំណត់ បេក្ខជនត្រូវជ្រើសរើសមាតិកានៃវីដេអូត្រូវផ្តោតលើវិស័យទំាងបូន​ដែលបានកំណត់។

កាលបរិច្ឆេទនៃកម្មវិធីប្រកួតប្រជែងបើកទទួលពាក្យចុះឈ្មោះចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ដល់ ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២១។ ថ្ងៃណែនាំអំពីកម្មវិធី(Orientation day) នៅថ្ងៃទី ០៣ ខែកុម្ភះ ឆ្នាំ២០២១ សម្រាប់ព័ត៌មានលម្អិតសូមតាមដានទំព័រហ្វេសប៊ុករបស់ពុទ្ធិពលhttps://bit.ly/puthipul_FEAC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ