ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ​ធ្វើ​ពិធីសូត្រមន្ត​បណ្តេញ​គ្រោះ​ឧបទ្រពចង្រៃ​តាម​ដងផ្លូវ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គណៈ​បញ្ជា​ឯកភាព​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក ហ៊ឹ​ល រ៉ា​យ៉ា ប្រធាន​គណៈ​បញ្ជា​ឯកភាព និង​ជា​អភិបាល​នៃ​គណៈ​អភិបាលក្រុង រួម​នឹង​កងកម្លាំង​ទាំង​បី​ប្រភេទ​មាន ៖…

ខេត្តបន្ទាយមានជ័យ ៖ គណៈ​បញ្ជា​ឯកភាព​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក ហ៊ឹ​ល រ៉ា​យ៉ា ប្រធាន​គណៈ​បញ្ជា​ឯកភាព និង​ជា​អភិបាល​នៃ​គណៈ​អភិបាលក្រុង រួម​នឹង​កងកម្លាំង​ទាំង​បី​ប្រភេទ​មាន ៖ អធិការ​ក្រុង អាវុធហត្ថ​ក្រុង សឹក​រង​ក្រុង បាន​ធ្វើ​ពិធីសូត្រមន្ត​ប្រោស​ព្រំ បណ្តេញ​គ្រោះ​ឧបទ្រពចង្រៃ​សុំ​សេចក្តីសុខ​សប្បាយ​នៅ​តាម​ដងផ្លូវ​នៅ​ត្រង់​ចំណុច​ផ្លូវ​៧​មក​រា (​ផ្លូវ​កោង​ចំណុច​សាលាសង្កាត់​ទឹកថ្លា​) ដែល​កន្លង​មក​តែងតែ​កើត​មាន​គ្រោះថ្នាក់ ដោយសារ​តែ​ការ​បើកបរ​មានការ​ធ្វេសប្រហែស ព្រមទាំង​បាន​បំពាក់​ភ្លើង​សញ្ញា​ប្រុង​ប្រយ័ត្ន​ចំនួន​២​ថែម​ទៀត​ផង​។

ពិធីសូត្រមន្ត​ប្រោស​ព្រំ បណ្ដេញ​គ្រោះ​ឧបទ្រព​នេះ​ដែរ​ក៏​មានការ​ចូលរួម​ពី​សំណាក់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​ក្រុមប្រឹក្សា​ក្រុង អាជ្ញាធរ​មូលដ្ឋាន តាជី​យាយជី នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១​ម្សិលមិញ​។ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង បាន​បញ្ជាក់​ប្រាប់​ថា​៖ ការ​ដែល​ធ្វើ​ពិធី​ប្រោស​ព្រំ ដេញ​គ្រោះ​ឧបទ្រពចង្រៃ​នៅ​ពេល​នេះ ដោយសារ​តែ​កន្លង​មក​ក៏​ដូច​ជា​ពេល​ថ្មី​នេះ​ត្រង់​ចំណុច​ធ្វើ​ពិធី តែងតែ​កើត​មាន​គ្រោះថ្នាក់​ចរាច​ណ៍ អ្នក​បើក​ម៉ូតូ​ជិះ​ឌុ​ប​គ្នា​០២​នាក់ បុក​ជាមួយ​រថយន្ត​ធុន​ធំ បណ្តាល​ឲ្យ​ស្លាប់​ទាំង​០២​នាក់​ដោយ​ត្រង់នេះ​គឺជា​ផ្លូវ​កោង​ខ្លាំង​។

លោក​អភិបាលក្រុង​បាន​បញ្ជាក់​បន្ថែម​ថា​៖ កន្លង​មក​អាជ្ញាធរ​ក្រុង​ក៏​ធ្លាប់​បាន​ធ្វើ​ពិធី​នេះ​នៅ​តាម​ដងផ្លូវ​ជាតិ ពិសេស​កន្លែង​ដែល​តែងតែ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​ប្រោស​ព្រំ​សុំ​សេចក្តីសុខ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក៏​ដូច​ជា​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ផង​ដែរ​។ ទន្ទឹម​នឹង​ជាមួយ​នោះ​លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​ធ្វើការ​សំណូម ក៏​ដូច​ជា​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទាំងអស់​គ្នា ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​កម្រិត​ទាប់​បំផុត​ពិសេស​រាល់​ការ​បើកបរ​យាន្ត​ជំនិះ​ផ្សេង​ៗ​ត្រូវ​ពាក់​សុវត្ថិភាព​ដាក់​កញ្ចក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ពិនិត្យ​មើល​យាន្ត​ជំនិះ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​មុន​ចេញ​ធ្វើ​ដំណើរ​។

បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ឆ្នាំ​២០២០​នេះ កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៨១​ករណី លើ​១៩៦ ថយ​ចុះ​១១៥​ករណី ស្មើ​៥៩% ក្នុង​នោះ​គ្រោះថ្នាក់​ប្រភេទ​ធ្ងន់​កើតឡើង​ចំនួន​៧៧​ករណី លើ​១៨៨​ករណី ថយ​ចុះ ១១១​ករណី ស្មើ​៥៩% , គ្រោះថ្នាក់​ប្រភេទ​ស្រាល​ចំនួន​០៤​ករណី លើ​០៨​ករណី ថយ​ចុះ​០៤​ករណី ស្មើ​៥០% ,​ស្លាប់​មនុស្ស​ចំនួន​៧០​នាក់ ស្រី​១៤​នាក់​,​លើ​១៣៤​នាក់ ស្រី​៣១​នាក់ ថយ​ចុះ​៦៤​នាក់ ស្មើ​៤៨%​។ របួសធ្ងន់​៦៤​នាក់ ស្រី​២០​នាក់ លើ​១៥៦​នាក់ ស្រី​៣៣​នាក់ ថយ​ចុះ​៩២​នាក់ ស្មើ​៥៩%​។ របួសស្រាល​៤៤​នាក់ ស្រី​១៣​នាក់ លើ​១២៧​នាក់ ស្រី​៣៩​នាក់ ថយ​ចុះ​៨៣​នាក់ ស្មើ​៦៥%​។ ជាមួយ​គ្នា​នោះ​ដែរ ខូចខាត​រថយន្ត​តូច​ធំ ម៉ូតូ និង​យានជំនិះ​ផ្សេង​ៗ​ជា​ច្រើន​គ្រឿង​ផង​ដែរ​៕ ដោយ ៖ ណុ​ប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ