រាជធានីភ្នំពេញ ៖ តារាសម្តែងសាច់សខ្ចីមុខដូចកូនកាត់ អ៊ីង អ៊ីង ត្រូវបាននារីម្នាក់ធ្វើការចោទប្រកាន់ថា នាងបានលួចដណ្តើប្តីរបស់គេ ក្នុងពេលដែលនារីរូបនេះបានព្រមានឲ្យតារារូបនេះចេញមុខសុំទោសជាសាធារណៈ មុនពេលដែលនាងនឹងទម្លាយរឿងរ៉ាវឲ្យមហាជនបានដឹង។
មហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលនារីមួយរូបដែលបានដាក់ឈ្មោះនៅក្នុងគណនេយ្យហ្វេសប៊ុក «Manil Oc» បានបង្ហោះសារដោយភ្ជាប់ជាមួយរូបភាពហ្វេសប៊ុករបស់តារាសម្តែង អ៊ីង អ៊ីង ថា «អោយរយៈពេលនាង (អ៊ីង អ៊ីង) ១ថ្ងៃ បើនាងមិនចេញមកសុំទោសទេ នាងនឹងល្បីជាងអាជីពនាង Caption (ប្តីគេទេ នាង)»។
យ៉ាងណា ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើពីស្ត្រីរូបនេះ តារាសម្តែងនាង អ៊ីង អ៊ីង បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា «យកប្តីអ្នកណាបង និយាយអោយឱ្យមានផុសតាង ខ្ញុំមិនបានពាក់ព័ន្ធជាមួយអ្នកណាទាំងអស់ ដោយសារការចង់ដឹងពីមនុស្សម្នាក់ដែលមិនល្អនឹងបានខ្ញុំសួរបង ប៉ុន្តែបងពីក្រោយខ្នងខ្ញុំ បងដើរនិយាយខ្ញុំម៉េចខ្លះ និយាយដើមខ្ញុំម៉េចខ្លះ បងដឹងខ្លួនហើយ ខ្ញុំគ្រាន់តែសួរបងមិនបានជេរ ឬក៏និយាយបរិហារបងទៅអ្វីមួយ ប៉ុន្តែបងវិញដើរបរិហារខ្ញុំ ជេរខ្ញុំសាហាវ»។
នាងបញ្ជាក់ថា «ខ្ញុំមិនដឹងហេតុអីបានបងស្អប់ខ្ញុំ ចង់ធ្វើបាបខ្ញុំដល់ថ្នាក់នឹង ប៉ុន្តែប្រទេសមានច្បាប់ ខ្ញុំមិនខ្លាចអ្នកដែលចង់ធ្វើបាបខ្ញុំ ហើយបងគំរាមខ្ញុំ បងជេរខ្ញុំ បងចង់វ៉ៃខ្ញុំគ្រប់យ៉ាង… ខ្ញុំបញ្ជាក់ ខ្ញុំមិនបានទៅពាក់ព័ន្ធនឹងយកប្ដីអ្នកណា គេនិយាយអ្វីក៏ទទួលខុសត្រូវ បើសិនជាមានផុសតាង… ហើយឱ្យប្ដីនឹងចេញមុខដោះស្រាយ ឬក៏ប្រពន្ធនឹងចេញមករករឿងខ្ញុំមក បើសិនជាយើងខ្ញុំយកប្ដីគេមែន»។
នាងបន្ថែមថា «ខ្ញុំក៏មិនត្រូវការសុំទោសអ្នកណាគេទាំងអស់ ព្រោះខ្ញុំមិនបានបរិហារ ឬក៏ជេរដូចតែបងជេរខ្ញុំទេ ប្រទេសមានច្បាប់ បងចង់ធ្វើអ្វី បងធ្វើទៅ ខ្ញុំសុំមិននិយាយអ្វីទាំងអស់ ទុកឲ្យច្បាប់អ្នកនិយាយ មេធាវីនិយាយ… អរគុណ បើមនុស្សចរិតល្អគេមិនដើរនិយាយគេ ចង់ធ្វើបាបគេបែបនេះទេ… អ្នកណាយល់ពីខ្ញុំ ស្រលាញ់ខ្ញុំ support ខ្ញុំអ៊ីងអរគុណ អ្នកណាមិនយល់ស្អប់ខ្ញុំក៏បាន តែខ្ញុំមិនដែលចង់មានបញ្ហាជាមួយអ្នកណាទេ…. ខ្ញុំមិននិយាយអ្វីទាំងអស់ ព្រោះមិនត្រូវការឈឺក្បាលនឹងរឿងទាំងនេះ… ហើយគំរាមចង់វ៉ៃខ្ញុំទៀត ប្រទេសមានច្បាប់ បើខ្ញុំមានបញ្ហាអី»។
បន្ថែមពីលើអ្វីដែលបានសរសេរខាងលើនេះ អ៊ីង អ៊ីង បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា មនុស្សម្នាក់នឹងតែងតែរករឿងនាងជាច្រើនដង ហើយនាងក៏បានឆាតទាក់ទងទៅសួរនាំអំពីរឿងនេះដែរ តែស្ត្រីរូបនេះបែរជាជេរមកនាងយ៉ាងធ្ងន់ៗទៅវិញ។
នាងបញ្ជាក់ថា ស្ត្រីម្នាក់នោះបានទាមទារឲ្យនាងធ្វើការសុំទោសជាសាធារណៈ តែនាងមិនធ្វើ ដោយសារតែនាងមិនបានទៅដណ្តើមប្តីគេដូចការចោទប្រកាន់ពីស្តីខាងលើនេះឡើយ។
បើតាម អ៊ីង អ៊ីង ស្ត្រីម្នាក់នោះទំនងជាប្រចណ្ឌជាមួយបុរសម្នាក់ដែលតែងតែមកទាក់ទងរូបនាង ហើយនាងមិនដឹងពីប្រវត្តិបុរសរូបនោះ ទើបនាងក៏បានឆាតសួរស្ត្រីខាងលើ តែផ្ទុយទៅវិញស្ត្រីរូបនេះបានជាចោទប្រកាន់មកលើនាងថា បានដណ្តើមប្តីគេទៅវិញ។
ទោះជាយ៉ាងណា នាងនៅមិនដឹងទេថា ស្ត្រីខាងលើនេះ មានបំណងអ្វីមកលើរូបនាងនោះឡើយ ប៉ុន្តែនាងតែងតែមករករឿងជាបន្តបន្ទាប់ និងចោទប្រកាន់មកលើរូបនាងដណ្តើមប្តីគេ ដោយមិនមានភស្តុតាងច្បាសលាស់ ត្បិតនាងមិនបានធ្វើរឿងដូចដែលបានចោទនោះឡើយ។
អ៊ីង អ៊ីង បញ្ជាក់ថា ប្រសិនបើស្ត្រីខាងលើនេះ នៅតែបន្តបរិហារកេរ្តិ៍នាងទៀត នោះនាងមានវិធានច្បាប់សម្រាប់ដោះស្រាយ ខណៈពេលដែលនាងមិនដែលបានទៅយកប្តីអ្នកណាម្នាក់នោះឡើយ៕
ចែករំលែកព័តមាននេះ