លួចអាថ្មី ទុកអាកញ្ចាស់ឲ្យម្ចាស់វិញ!
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ មានករណីចោរលួចម៉ូតូ១គ្រឿង បានកើតឡើង នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លុះព្រឹកឡើង ទើបម្ចាស់ដឹង។ តែចោរ បានទុកម៉ូតូកញ្ចាស់…
ខេត្តបន្ទាយមានជ័យ៖ មានករណីចោរលួចម៉ូតូ១គ្រឿង បានកើតឡើង នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លុះព្រឹកឡើង ទើបម្ចាស់ដឹង។ តែចោរ បានទុកម៉ូតូកញ្ចាស់…
ខេត្តបន្ទាយមានជ័យ៖ មានករណីចោរលួចម៉ូតូ១គ្រឿង បានកើតឡើង នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លុះព្រឹកឡើង ទើបម្ចាស់ដឹង។ តែចោរ បានទុកម៉ូតូកញ្ចាស់ ១គ្រឿងវិញ។ ករណីចោរលួចយកម៉ូតូអាថ្មី ទុកចោលម៉ូតូកញ្ចាស់នេះ បានកើតឡើង នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ម៉ូតូ ដែលបាត់នោះ ម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានតែម ស្លាកលេខ ប.ជ 1R.9152 លេខម៉ាស៊ីន ND125ME-5133139 លេខតួND125ME-5133139 ជារបស់ ឈ្មោះ ពា សុធាវី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ម្ចាស់ម៉ូតូ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលបាត់ ខ្លួនបានទុកម៉ូតូនៅនឹងសំយាបផ្ទះ ដោយមិនបានចាក់សោរនោះទេ លុះព្រឹកឡើង វេលាម៉ោង ០៥ភ្លឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ស្រាប់តែមិនឃើញម៉ូតូ ហើយបានដើររក ក៏ប្រទះឃើញម៉ូតូ ០១គ្រឿង ធុនសេ ១០០ ស៊េរីចាស់ ពណ៌ក្រហម គ្មានស្លាកលេខ ទុកចោលនៅចម្ងាយ ១០០ម៉ែត្រ ពីផ្ទះរបស់ខ្លួន ដែលសង្ស័យជាម៉ូតូរបស់ចោរ។
ក្រោយសាកសួរម្ចាស់ម៉ូតូហើយ កម្លាំងនគរបាល កំពុងស្រាវជ្រាវជនល្មើស៕ ដោយ៖ ណុប រក្សា
ចែករំលែកព័តមាននេះ