ផាក លែន ៦A របស់ ជីប ម៉ុង លែន នឹងក្លាយជាគម្រោងលំនៅឋានដ៏ល្អឥតខ្ចោះសម្រាប់ការរស់នៅសម័យទំនើប
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ បានបង្ហើបពីការចាប់ផ្តើមអភិវឌ្ឍគម្រោង ផាក លែន ៦A…
រាជធានីភ្នំពេញ ៖ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ បានបង្ហើបពីការចាប់ផ្តើមអភិវឌ្ឍគម្រោង ផាក លែន ៦A…
រាជធានីភ្នំពេញ ៖ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ បានបង្ហើបពីការចាប់ផ្តើមអភិវឌ្ឍគម្រោង ផាក លែន ៦A នៅតំបន់ជ្រោយចង្វារនេះ និងគ្រោងប្រកាសថ្ងៃបើកលក់គម្រោងជាផ្លូវការនាពេលឆាប់ៗនេះ ។
គណគ្រប់គ្រងជាន់ខ្ពស់របស់ ជីប ម៉ុង លែន បានអះអាងថា គម្រោង ផាក លែន ៦A ត្រូវបានសិក្សាយ៉ាងលម្អិត ដើម្បីផ្តល់ជូនគម្រោងលំនៅឋានដ៏ទំនើប និងប្រកបដោយភាពជឿជាក់បំផុតសម្រាប់ការរស់នៅក្នុងតំបន់ជ្រោយចង្វា ។
ជីប ម៉ុង លែន តែងតែរក្សាគោលតម្លៃរបស់ខ្លួនក្នុងការផ្តល់ជូនលើសពីលំនៅឋាន តែជាផ្ទះដ៏កក់ក្តៅ និងជឿជាក់បំផុតក្នុងការរស់នៅ ។ តាមរយៈភាពប្រទាក់ក្រឡាគ្នារបស់ ជីប ម៉ុង គម្រោង ផាក លែន ៦A នឹងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកតាមរយៈវត្តមានពាណិជ្ជកម្មផ្សេងៗរបស់ ជីប ម៉ុង នៅក្នុងគម្រោងនេះ ។ នេះនឹងផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការរស់នៅ និងជាកន្លែងប្រមូលផ្តុំមួយដែលអ្វីៗគ្រប់យ៉ាងសម្រាប់ការរស់នៅកក់ក្តៅ ។
គណគ្រប់គ្រងជាន់ខ្ពស់របស់ ជីប ម៉ុង លែន បានបញ្ជាក់ថា គម្រោង ផាក លែន ៦A របស់ ជីប ម៉ុង លែន នឹងមានផ្សារទំនើប ដែលមានរោងភាពយន្ត ហាងលក់ទំនិញគ្រប់ប្រភេទ ភោជនីយដ្ឋាន ហាងកាហ្វេ សួនច្បារស្ទើរពាសពេញគម្រោង មហាវិថីក្នុងគម្រោងដ៏ធំទូលាយ និងមជ្ឈមណ្ឌលកីឡាដ៏ទំនើប ដែលនឹងធ្វើឲ្យគម្រោង ផាក លែន ៦A នេះ ក្លាយជាគម្រោងលំនៅឋានដ៏ទំនើប និងស័ក្ដិសមបំផុតសម្រាប់ការកសាងគ្រួសារដ៏កក់ក្តៅ ៕ ដោយសហការ
ចែករំលែកព័តមាននេះ