ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី១៣ មករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍ បានរៀបចំបញ្ជូនជនបរទេសជាជនជាតិវៀតណាមចំនួន០៨នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុវត្តតាមនីតិវិធី។

ការរៀបចំបញ្ជូនជនបរទេសចំនួន០៨នាក់ទៅនាយកដ្ឋានជំនាញ គឺបន្ទាប់ពីរូបគាត់បានធ្វើដំណើរពីក្នុងទឹកដីថៃឆ្លងចូលមកកម្ពុជា តាមច្រករបៀងក្នុងស្រុកកំរៀង ខេត្តបាត់ដំបងដោយខុសច្បាប់ ។ ពួកគេត្រូវបានសមត្ថកិច្ចនៅទីនោះ ធ្វើការពិនិត្យនិងបានដាក់ឱ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។

បន្ទាប់ពីធ្វើចត្តាឡីស័ក១៤រួចរាល់ហើយ ពួកគាត់គឺមិនមានករណីជំងឺCovid-19ទេ
ទើបសមត្ថកិច្ចត្រូវរៀបចំបញ្ជូនពួកគាត់ទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនីតិ
វិធី៕
ចែករំលែកព័តមាននេះ