ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក ខ្មែរ ប៊ែ​វើ​រី​ជី​ស ចុះ​បើក​យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» ២០២១ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស លោក​ឧកញ៉ា លាង ពៅ (​ភី​ធើ​រ​) ចុះ​បើក​យុទ្ធនាការ…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស លោក​ឧកញ៉ា លាង ពៅ (​ភី​ធើ​រ​) ចុះ​បើក​យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» ២០២១ ដោយ​ជួប​សំណេះសំណាល និង​ឧបត្ថម្ភ​ទឹកបរិសុទ្ធ​កម្ពុជា ទឹកក្រូច​អាយ​ស៍ IZE និងភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ជូន​មន្ត្រី​នគរបាល​ចរាចរណ៍ ប្រចាំ​តំបន់​ស្តុ​ប​ក្បាលថ្នល់ កាលពី​ព្រឹក​ម៉ិ​ញ​នេះ ​។

លោក​ឧកញ៉ា លាង ពៅ មាន​ប្រសាសន៍​ថា ៖ «​ខ្ញុំ​សូម​ស្ងើចសរសើរ​ដល់​មន្ត្រី​នគរបាល​យើង​ដែល​ខិតខំ​បំពេញ​កិច្ចការ​ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ​កម្ពុជា ​។ ការ​លះបង់​ដ៏​ធំធេង​នេះ​មិន​គួរ​ត្រូវ​បាន​មើល​រំលង​ឡើយ ​។ ដូច្នេះ​ហើយ​ទើប​ក្រុមការងារ​ទឹកចិត្ត​កម្ពុជា​នឹង​នៅ​តែ​បន្តសកម្មភាព​ចែក​អំណោយ​ដល់​នគរបាល​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​យើង ក្នុង​គោល បំណង​តែ​មួយ​គត់ គឺ​ដើម្បី​ថ្លែងអំណរគុណ និង​លើកទឹកចិត្ត​ដល់​ពួក​គាត់​ជា​ពិសេស​»​ ។

វរសេនីយ៍ទោ ពៅ សុភាព នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក៏​បាន
ថ្លែងអំណរគុណ​ចំពោះ​យុទ្ធនាការ​ទឹកចិត្ត​កម្ពុជា និង​ក្រុមការងារ​ដែល​បាន​ចុះ​មក​ចែក​អំណោយ​ជូន​នគរបាល​ដោយ​ផ្ទាល់​ ។ លោក​ថ្លែង​ថា «​នេះ​សបញ្ជាក់​អំពី​ស្មារតី​ចេះ​ជួយ​យកអាសារ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ជនជាតិ​ខ្មែរ​យើង​»​ ។

គួរ​បញ្ជាក់​ថា យុទ្ធនាការ​នេះ​ធ្វើ​ឡើង​បន្ត​ពី​ឆ្នាំ​ចាស់ ២០២០ ដែល​ទឹកចិត្ត​កម្ពុជា​បាន​ផ្តល់​ជូន​មន្ត្រី​នគរបាល​ចម្រុះ​នៅ​ទូ​ទាំង​ប្រទេស​នូវ​ទឹកបរិសុទ្ធ​កម្ពុជា​សរុប​ជាង ​២​ម៉ឺន​កេស ហើយនឹង​បន្ត​ផ្តល់​ជូន​ដល់​មន្ត្រី​នគរបាល​នៅ​ទូ​ទាំង​ប្រទេស​សម្រាប់​ឆ្នាំ ២០២១ នេះ​ផង​ដែរ​ ។ ជាក់ស្តែង​អំណោយ​ផ្តល់​ជូន​កាលពី​ព្រឹក​ម៉ិ​ញ​នេះ​មាន​ដូច​ជា ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន ១០០កេស និងទឹកក្រូច​អាយ​ស៍ IZE រសជាតិ​ក្រូចឆ្មារ អាយ​ស៍ IZE ផ្លែ​ឈើ​ចម្រុះ ៣០​កេស និងភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ចំនួន​សរុប ១០​កេស​បន្ថែម​ទៀត​ផង​ដែរ ​។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ទឹកក្រូច​អាយ​ស៍ IZE ស្រា​បៀរ គូ​ដូ KUDO និង ទឹកបរិសុទ្ធ​កម្ពុជា​ផង​ដែរ​ ៕ ដោយសហការ

អត្ថបទសរសេរ ដោយ