មិនបាច់​ទៅ​ណា​ឆ្ងាយ​ទេ ! តាម​រយៈ​វី​ង អ្នក​អាច​ផ្ញើ ឬ​ដក​ប្រាក់​បាន​ជិត ១៩៥​ប្រទេស – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិនបាច់​ទៅ​ណា​ឆ្ងាយ​ទេ ! តាម​រយៈ​វី​ង អ្នក​អាច​ផ្ញើ ឬ​ដក​ប្រាក់​បាន​ជិត ១៩៥​ប្រទេស

3 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ មិន​ចាំបាច់​ធ្វើ​ដំណើរ​ឆ្ងាយ និង​ឈរ​តម្រង់​ជួរ​នាំ​តែ​ខាត​ពេលវេលា​ទៀត​ទេ ឥឡូវនេះ​លោក​អ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា​ទៅ​សាច់ញាត្តិ​របស់​អ្នក​ជិត ១៩៥​ប្រទេស​តាម រយៈ​ភ្នាក់ងារ​វី​ង ដែល​មាន​ស្លាក​សញ្ញា វេ​ស្ទើ​ន​យូ​នៀ​ន (Western…

រាជធានី​ភ្នំពេញ ៖ មិន​ចាំបាច់​ធ្វើ​ដំណើរ​ឆ្ងាយ និង​ឈរ​តម្រង់​ជួរ​នាំ​តែ​ខាត​ពេលវេលា​ទៀត​ទេ ឥឡូវនេះ​លោក​អ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា​ទៅ​សាច់ញាត្តិ​របស់​អ្នក​ជិត ១៩៥​ប្រទេស​តាម រយៈ​ភ្នាក់ងារ​វី​ង ដែល​មាន​ស្លាក​សញ្ញា វេ​ស្ទើ​ន​យូ​នៀ​ន (Western Union) ព្រមទាំង​មាន ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ផ្សេង​ទៀត ។

ជាមួយ​កិច្ច​សហប្រតិបត្តិការ​រវាង ធនាគារ​ឯកទេស​វី​ង និង Western Union លោក​អ្នក​គ្រាន់ តែ​ទៅ​កាន់​ភ្នាក់ងារ​វី​ង ដែល​មាន​ស្លាក​សញ្ញា Western Union ដោយ​ភ្ជាប់​ជាមួយនឹង​គណនី​វី​ង បន្ទាប់​មក​បំពេញ​សំណុំ​បែបបទ​ផ្ទេរ​ប្រាក់ នោះ​លោក​អ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា ទៅ​ជិត ១៩៥ ប្រទេស​បាន​យ៉ាង​ងាយស្រួល​បំផុត ។

Picture

កាន់តែ​ពិសេស​ទៅ​ទៀត​នោះ អ្នក​ក៏​អាច​ដក​ប្រាក់​បញ្ញើរ​ពី​បរទេស តាម​រយៈ​ភ្នាក់ងារ​វី​ង បាន យ៉ាង​រហ័ស​ផង​ដែរ ។ ប្រសិនបើ​អ្នក​មិន​ចង់​ដក​សាច់ប្រាក់​ទេ លោក​អ្នក​គ្រាន់តែ​ប្រើ​លេខ​កូដ ទៅ វី​ង (Code2Wing) ដោយ​ចូល​ទៅ​ក្នុង​កម្មវិធី Wing Money App បន្ទាប់​មក​ជ្រើសរើស “​ផ្ទេរ​ប្រាក់​” បន្ទាប់​មក​ទៀត​ជ្រើសរើស “​លេខ​កូដ​ទៅ​វី​ង​” និង ជ្រើសរើស Western Union និង​បញ្ចូល​លេខ​កូដ ១០​ខ្ទង់​ដែល​បាន​ពី​អ្នក​ផ្ញើ នោះ​ទឹកប្រាក់​នឹង​រត់​ចូល​ទៅ​ក្នុង គណនី​វី​ង របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ ។

Picture

គួរ​បញ្ចា​ក់​ផង​ដែរ​ថា រាល់​ការ​ធ្វើ​ប្រតិបត្តិការ Western Union ជាមួយ​វី​ង​លោក​អ្នក​នឹង​មាន​ឱ កាស​ឈ្នះ​រង្វាន់ Airpod ចំនួន ៣​រង្វាន់ និង​នាឡិកា Apple Watch ចំនួន ១​រង្វាន់ ជា​រៀង​រាល់ ខែ រួម​ទាំង​រង្វាន់​ធំ iPad Pro ចំនួន ១​គ្រឿង​ផង​ដែរ ។ ការ​ផ្តល់​ជូន​ដ៏​ពិសេស​នេះ នឹង​រាប់​ចាប់ ពី​ខែធ្នូ ឆ្នាំ ២០២០ រហូត​ដល់​ខែកុម្ភៈ​ឆ្នាំ ២០២១ ។ ក្រុមការងារ ធនាគារ​ឯកទេស​វី​ង នឹង​ធ្វើការ​ទំនាក់ទំនង​ទៅ​អ្នក​ដែល​មានសំណាង​ឈ្នះ​រង្វាន់ ទាំងនេះ ៕ ដោយ​សហការ