ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ប្រារព្ធ​ពិធី​បំបួស​នាគ (នៅមានត…)

4 ឆ្នាំ មុន

ពិធី​បំបួស​នាគ​មាន​របៀបវារៈ​ដូច​តទៅ នៅ​ថ្ងៃ​ទី​១​ឪពុក​ម្តាយ រួម​ទាំង​សាមីខ្លួន ដែល​ស្ម័គ្រចិត្ត​បួស​នោះ ត្រូវធ្វើ​ដំណើរ​មក​កាន់​វត្ត​ឤ​រាម ។ លុះដល់​ថ្ងៃត្រង់ វេលា​ម៉ោង​១​រសៀល ទើប​ចាប់ផ្តើម​ពិធី​កោរសក់ រួច​ទៅ​ងូតទឹក​ជម្រះ​កាយ…

ពិធី​បំបួស​នាគ​មាន​របៀបវារៈ​ដូច​តទៅ នៅ​ថ្ងៃ​ទី​១​ឪពុក​ម្តាយ រួម​ទាំង​សាមីខ្លួន ដែល​ស្ម័គ្រចិត្ត​បួស​នោះ ត្រូវធ្វើ​ដំណើរ​មក​កាន់​វត្ត​ឤ​រាម ។ លុះដល់​ថ្ងៃត្រង់ វេលា​ម៉ោង​១​រសៀល ទើប​ចាប់ផ្តើម​ពិធី​កោរសក់ រួច​ទៅ​ងូតទឹក​ជម្រះ​កាយ លាបប្រេង​ម្សៅ​តាម​ការ​គួរ ខណៈ​នេះ​សាច់ញាតិ​តុបតែង​ខ្លួន​ឱ្យ​នាគ អាច​លាបម្សៅ​លាប​ក្រេ​ម​បាញ់​ទឹកអប់​ពាក់​គ្រឿងមាស​ខ្សែ​ក​ខ្សែដៃ​កងជើង​ជាដើម តែ​បន្ទាប់​ពី​បួស​ហើយ​គឺ​គេ​លែងឱ្យ​ប៉ះពាល់​របស់​អស់នេះ​ទៀត​ហើយ ហើយ​បំពាក់​សំពត់​ស​ឱ្យ​បុរស​នោះ​ស្អាតបាត ដែល​គេ​ហៅ​ថា​ជា នាគ ឬ​កូន​នាគ ។ នៅ​ម៉ោង​៦​ល្ងាច គេ​មាន​ពិធី​សូធ្យ​មន្ត ចម្រើន​ព្រះ​បរិត្ត ។

នៅ​ថ្ងៃ​ទី​២​បន្ទាប់​ពី​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​រួច សាច់ញាតិ​ជិតខាង និង​បងប្អូន​ដែល​រស់នៅ​ក្បែរ​វត្ត នាំ​គ្នា​ហែហម​ដង្ហែ​កូន​នាគ​ចំនួន​៣​ជុំ​ព្រះ​វិហារ វត្ត ដែល​ជា​ភស្តុ​តាង តំណា​ង​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។

ពិធី​បំបួស​នាគ​លម្អិត ទំនៀម​បួស​នាគ ក៏​មាន​លំនាំ​ផ្សេង​ៗ​ខុស​គ្នា​បន្តិច​ៗ ដូច​ជា​ទំនៀម​ធំ​ៗ​ដទៃ​ទៀត​ដែរ ។ មាន​ទំនៀម​ខ្លះ​ដែល​គេ​យល់​ឃើញ​ថា មិន​ត្រឹមត្រូវ​តាម​ច្បាប់​ព្រះពុទ្ធ​សាសនា គេ​ក៏​កាត់​ចោល​ទៅ ។ ទំនៀម​ខ្លះ​ដែល​កើតឡើង​តាម​កាលៈទេសៈ ក៏​ត្រូវ​បញ្ចូល​មក​វិញ ។ ហេតុនេះ​ក៏​សូម​ជម្រាប​ថា សេចក្ដីអធិប្បាយ​អំពី​ពិធី​បំបួស​នាគ ដែល​ត្រូវ​អធិ​ប្បាយ​ជូន​ក្នុង​ទី​នេះ ពុំ​មែន​ជា​របៀប​តួយ៉ាង ដែល​គេ​ត្រូវ​តែ​ធ្វើ​តាម​នោះ​ទេ គឺជា​របៀប​ទំនៀម​យ៉ាង​ពិស្តារ​មួយ​ដែល​គេ​ធ្លាប់​បានឃើញ​ធ្វើ​មក​ហើយ ។

មុន​ថ្ងៃ​បំបួស​ចំនួន​៤​ទៅ​៥​ថ្ងៃ អ្នក​ដែល​ត្រូវ​ចេញ​ទៅ​បួស ត្រូវ​កាន់​ទៀន​ធូប​ទៅ​ជម្រាបលា​បងប្អូន និង​ញាតិ​មិត្ត​របស់​ខ្លួន ដើម្បី​ឱ្យ​គេ​បាន​ដឹងផង​ថា ខ្លួន​នឹង​ចូល​ទៅ​បម្រើ​ព្រះពុទ្ធ​សាសនា​ហើយ ។ ទំនៀម​ដែល​យើង​អធិប្បាយ​ដូច​តទៅ​នេះ ជា​ទំនៀម​ដែល​គេ​ធ្វើ​នៅ​គេហ​ដ្ឋាន​សាមីខ្លួន​ក៏​បាន ឬ​ធ្វើ​នៅ​ទី​អារាម​ក៏​បាន ប៉ុន្តែ​ពិធី​ខ្លះ​គេ​លះបង់​អស់​ទៅ​ហើយ ។

បើ​បំបួស​សាមណេរ ត្រូវ​មាន​រៀបចំ​ស្បង់ ចីវរ បាត្រ កន្ទេល ខ្នើយ ។ បើ​បំបួស​ជា​ភិក្ខុ​វិញ ត្រូវ​មាន​ត្រៃចីវរ កាំបិត​កោរ ថ្មសំលៀង បំពង់ម្ជុល បើ​មាន​គ្រប់​ទាំង​៨​មុខ ឬ​ហៅ​ថា អដ្ឋ​បរិក្ខារ​ក៏​ប្រសើរ ។ ក្រៅ​អំពី​បរិក្ខារ​ទាំងនេះ មាន​ដប​ទឹកអប់ បាយសីធំ​មួយ ធ្វើ​ដោយ​ដើម​ចេក​មួយ​ដើម ដែល​មាន​កម្ពស់​ត្រឹម​ចិញ្ចើម​មនុស្ស​ឈរ ។ បាយសី​នោះ​មាន​១៩​ថ្នាក់ ដែល​ជា​តំណាង​ព្រលឹង​មនុស្ស​ទាំង​១៩ ប៉ុន្តែ​មាន​អ្នកខ្លះ ធ្វើ​សង្ខេប​ត្រឹមតែ ៩​ថ្នាក់ ។ នៅ​លើ​កំពូល​បាយសី​មាន​កន្ទោង​ស្លឹកចេក​មួយ​ដាក់​បាយព្រលឹង​១៩ ឬ​៩​ពំនូត​មាន​សាជី​ធ្វើ​ដោ​យ​ស្លឹកចេក​គ្រប​ពីលើ ហើយ​នៅ​លើ​កំពូល​សាជី​មាន​ដោត​ទៀន​រាយ​មួយ​ផង ។ គេ​យក​ស្លឹ​កចេក​៣​ធាង​មក​រុំ​ព័ទ្ធ​បាយសី​នោះ​១​ជាន់ រួច​ទើប​យក​សំពត់​ហូល​រុំ​១​ជាន់​ពី​ក្រៅ​ទៀត ។

លុះ​រៀប​គ្រឿង​បរិក្ខារ​ដូច​បាន​ពោល​មកនេះ ជា​ជួរ​តាម​លំដាប់​ស្រេច​ហើយ នាគ​ត្រូវ​ចូល​ទៅ​អង្គុយ​ជិត​បាយសីធំ ដើម្បី​ស្ដាប់​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត ដោយ​មាន​ឪពុក​ម្ដាយ​បងប្អូន​នឹង​ក្រុម​ញាតិ​មិត្ត​អង្គុយ​អម​ផង ។ បន្ទាប់​មក​គេ​រៀប​ធ្វើ​ពិធី ហៅ​ព្រលឹង​នាគ គ្រានោះ​អាចារ្យ​កាន់​អំពៅខ្មៅ​១​ដើម​ដែល​គេ​ទុក​ឱ្យ​មាន​សន្លឹក​ពីរ​ឬ​បី​នៅ​ចុង ហើយ​ចងឱ្យ​មាន​ទំនង​ដូច​ចំពុះ​បក្សី ។ អាចារ្យ​កាន់​ដើម​បង្វែរ​ចំពុះ​នោះ​នៅ​គ្រប់​ទិស បោយ​ហៅ​ព្រលឹង​នាគ បន្ទាប់​មក​គេ​រៀប​ធ្វើ​ធ្មេញ​ឱ្យ​នាគ​ទៀត ។

កាល​ជំនាន់​ដើម នៅ​ពេល​បំបួស​នាគ​ក្ដី នៅ​ពេល​រៀប​អាពាហ៍ពិពាហ៍​ក្ដី គេ​និយម​យក​ម្រ័​ក្ស​បុក​លាយ​ជាមួយ​រុក្ខជាតិ​ខ្លះ​ទៀត ដើម្បី​យក​ទៅ​លាប​ធ្មេញ​សាមីខ្លួន​ឱ្យ​មាន​សម្បុរ​ខ្មៅ​ស្រិល​មែន​ៗ ។ សព្វ​ថ្ងៃនេះ អាចារ្យ​គ្រាន់តែ​រៀប​ធ្វើ​ធ្មេញ បំពេញ​កិច្ច​តែ​ប៉ុណ្ណោះ ។

តម​ក​ទៀត​អាចារ្យ​រៀបចំ​បញ្ចុក​បាយ​នាគ គឺ​គេ​យក​បាយព្រលឹង​ទៅ​ដាក់​ក្នុង​ទឹកដូង​ហើយ​បញ្ចុក​មាត់​នាគ​ទៅ រួច​ហើយ​ទើប​គេ​យក​អំបោះ​ជ្រលក់​ទឹកមន្ត ចងដៃ​នាគ ។ បន្ទា​ប់​មក​ទៀត ពួក​ក្រុម​ញាតិ​សាច់សាលោហិត​នាំ​គ្នា​អង្គុយ​ជា​វង់​ជុំវិញ​នាគ ហើយ​រៀប​បង្វិលពពិល ដើម្បី​ចម្រើន​សិរី​សួស្ដី ជ័យ​មង្គល ដល់​នាគ​នោះ ។ ជា​ធម្មតា គេ​ត្រូវ​បង្វិលពពិល ១៩ ជុំ ហើយ​បក់ផ្សែង​សំដៅ​ទៅ​រក​នាគ​ផង ។ លុះ​គ្រប់​កំណត់​ជុំ​ហើយ អាចារ្យ​ពន្លត់​ទៀន រួច​យក​កំញម លាយ​ជាមួយនឹង​ទឹកអប់​បន្តិច​យក​ទៅ​លាប​ចិញ្ចើម​និង​ថ្ងាស​នាគ ។

ថ្ងៃ​បន្ទាប់​មក គេ​រៀប​ក្បួន​ហែនាគ​ទៅ​កាន់​វត្ត​ព្រះ​កែវ​ម​ក៌​ត បើប្រសិន​ជានា​គ​នោះ​ជា​វង្ស​ក្សត្រ ឬ​ជា​កូន​នាម៉ឺន​ជាន់ខ្ពស់ ការ​ហែនាគ​មាន​សភាព​គគ្រឹក​គ្រេង​ណាស់ ស្ទើរតែ​ប្រហា​ក់​ប្រហែល​នឹង​ការ​រៀបចំ​ហែ​ស្ដេច ១ ព្រះ​អង្គ​ដែរ ព្រោះ​កាលដែល​ព្រះ​បរម​សាស្ដា​យើង ទ្រង់​ចេញ​ទៅ​សាង​ព្រះ​ផ្នួស ព្រះ​អង្គជា​រាជបុត្រា​ក្សត្រ​គ្រងរាជ្យ​ដែរ ។ គេ​ឃើញ​មាន​ភ្លេង​ឆៃយ៉ាំ ១ ក្រុម​ចេញ​ដើរ​មុខ​ក្បួន​មាន​មនុស្ស ទ្រ​ពានប្រាក់​តម្កល់​ត្រៃចីវរ ទ្រ​បាត្រ​និង​គ្រឿង​សក្ការបូជា ដើរ​មុខ​នាគ ។

បន្ទាប់​មក​ទៀត នាគ​ដែល​មាន​សម្លៀក​បំពាក់​ដូច​ស្ដេច​សម័យ​បុរាណ​ជិះសេះ​មាន មនុស្ស​បាំង​ក្លស់​ឱ្យ​ផង ។ សាន សា​រិ​ន នៅ​មាន​ត​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ