ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជន​ជាតិ​ន័រ​វេស​ដេកស្លា.ប់​ក្នុង​ផ្ទះ​សំណាក់​ឌីយ៉ាម៉ង់

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​មានការ​ភ្ញាក់ផ្អើលមួយ​កាលពី​វេលាម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៧ តុលា ២០១០ ​ខណៈ​ពេល​ដែល​​គេ​ប្រទះ​ឃើញ​​​ជន​បរទេស​ម្នាក់ដេក​​​ស្លា.ប់​នៅលើគ្រែ​ពូក ក្នុង​បន្ទប់​លេខ​០០១ ផ្ទះ​សំណាក់​យីហោ ឌីយ៉ា​ម៉ង់ លេខ​៥៤Eo ផ្លូវលេខ​​១៣ សង្កាត់​ផ្សារ​កណ្តាល​​ទី​១ ខណ្ឌ​ដូន​ពេញ។ អ្នក​គ្រប់​គ្រង​​ផ្ទះ​សំណាក់​ឌីយ៉ា​ម៉ង់​បាន​ឱ្យ​សមត្ថកិច្ច​​ដឹង​ថា ជន​រងគ្រោះ​ដែលស្លា.ប់​មិន​ដឹង​មូល​​ហេតុ ក្នុង​ផ្ទះ​សំណាក់​​នេះ​​ឈ្មោះ​ PHILIP SAM ភេទ​ប្រុស

រាជធានីភ្នំពេញ ៖ ​មានការ​ភ្ញាក់ផ្អើលមួយ​កាលពី​វេលាម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៧ តុលា ២០១០ ​ខណៈ​ពេល​ដែល​​គេ​ប្រទះ​ឃើញ​​​ជន​បរទេស​ម្នាក់ដេក​​​ស្លាប់​នៅលើគ្រែ​ពូក ក្នុង​បន្ទប់​លេខ​០០១ ផ្ទះ​សំណាក់​យីហោ ឌីយ៉ា​ម៉ង់ លេខ​៥៤Eo ផ្លូវលេខ​​១៣ សង្កាត់​ផ្សារ​កណ្តាល​​ទី​១ ខណ្ឌ​ដូន​ពេញ។ អ្នក​គ្រប់​គ្រង​​ផ្ទះ​សំណាក់​ឌីយ៉ា​ម៉ង់​បាន​ឱ្យ​សមត្ថកិច្ច​​ដឹង​ថា ជន​រងគ្រោះ​ដែលស្លាប់​មិន​ដឹង​មូល​​ហេតុ ក្នុង​ផ្ទះ​សំណាក់​​នេះ​​ឈ្មោះ​ PHILIP SAM ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​ជនជាតិ​ន័រ​​វេស មក​កម្ពុជា​ជា​អ្នក​ទេសចរ​ ហើយ​ចូល​ស្នាក់នៅ​កាលពីយប់ថ្ងៃទី​២០ តុលា ២០១០។

នៅមុន​ពេល​​កើត​ហេតុ មិនឃើញ​បុរស​រងគ្រោះ​ចុះ​មក​ក្រោម​ធ្វើ​ឱ្យ​​អ្នក​ទទួលខុស​ត្រូវ​​​ផ្ទះ​សំណាក់​​​មាន​ការ​សង្ស័យ​ ទើប​ទូរស័ព្ទហៅ​ឱ្យនគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​​ផ្សារ​កណ្តាល​ទី​១ ចុះ​មក​ជួយ​ពិនិត្យ។ ខណៈ​ពេលសមត្ថ​កិច្ច​មូលដ្ឋាន​បើកទ្វារ​បន្ទប់​ចូល​ទៅ​​ ទើប​​ដឹង​​ថា បុរស​រងគ្រោះ​មាន​សភាព​រឹង ហើយ​ដេក​ស្លាប់​នៅលើគ្រែពូក ដោយ​ដណ្តប់​​ភួយ​ទៀត​ផង។ ជំហាន​ដំបូង សមត្ថកិច្ច​​ជំនាញ​បាន​សន្និដ្ឋាន​ថា ជន​រងគ្រោះ​ស្លាប់​ដោ​យគាំងបេះ​ដូង​ ហើយ​នៅ​ក្នុងបន្ទប់​ដេក​នោះ​ពុំមាន​សំភារ​ធ្លាក់​អារាត់​អារាយ​នោះទេ៕