ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម ចាប់មេខ្លោងជួញដូរគ្រឿង​ញៀន ក្នុងក្រុមហ៊ុនចំការ​កៅស៊ូ​វៀតណាម ហ័ងអាញ់យ៉ាឡាយ

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀន ក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ត្រូវបានកម្លាំងមូលដ្ឋានកងរាជវុធហត្ថស្រុកកូនមុំ និងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថ ខេត្តរតនគិរី ចាប់​បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។ ការឃាត់ខ្លួនជនសង្ស័យមុខសញ្ញាគ្រឿងញៀននោះ…

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀន ក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ត្រូវបានកម្លាំងមូលដ្ឋានកងរាជវុធហត្ថស្រុកកូនមុំ និងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថ ខេត្តរតនគិរី ចាប់​បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យមុខសញ្ញាគ្រឿងញៀននោះ បានធ្វើឡើង នៅវេលាម៉ោង ១០ និង​១៥ នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ដឹកនាំដោយលោក​វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ ​កងរាជអាវុធហត្ថ ស្រុកកូនមុំ ដោយមានការសម្របសម្រួលនីតិវិធីពី​ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តរតនគិរី។

ប៉េអឹម បានចាប់ជនសង្ស័យនោះ ដល់​ការដ្ឋានទី៦ របស់​ក្រុមហ៊ុនចំការកៅស៊ូ ហ័ងអាញ់យ៉ាឡាយ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។

ជនសង្ស័យ ដែលឃាត់ខ្លួនបាននោះ មានឈ្មោះ ភាន ចិត្ត (ហៅ ដេត) ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានទី៦ ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ​។

​កម្លាំងប៉េអឹម បានឃ្លាំមើល​ការដ្ឋាននោះ រហូតដល់វេលាម៉ោង ១៦ និង​១០នាទី ថ្ងៃខែឆ្នាំដដែល ទើបមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀន បានបង្ហាញខ្លួន។ ភ្លាមៗនោះ កម្លាំងក៏បានដេញតាមមុខសញ្ញា តែដោយសារភូមិសាស្រ្តស្មុគស្មាញ​ពេក មុខសញ្ញា ជា​ជនសង្ស័យ ចំនួន ០២នាក់ បានបោះថ្នាំញៀនចោល និងផ្តួលម៉ូតូ រត់គេចខ្លួន ចូលក្នុងព្រៃសហគមន៍ បាត់ម្នាក់ និង​ចាប់​បាន​ម្នាក់។

វត្ថុតាង​ ដែលចាប់រឹបអូសយកបាន រួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ០៤កញ្ចប់​ ដាវចំនួន ០៥​ ទូរស័ព្ទដៃចំនួន ០២គ្រឿង និងឧបករណ៍សេពគ្រឿងញៀន​មួយចំនួនទៀត​ផងដែរ។

ក្រោយឃាត់ខ្លួន ប៉េអឹម ត្រូវ​បានកម្លាំងជំនាញ បញ្ជូន​ទៅបញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ ស្រុកកូនមុំ ដើម្បី​កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត​៕ ដោយ៖ ផង់ វិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ