ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៤២​ឆ្នាំ​ក្រោយ​ថ្ងៃ​៧​មក​រា ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៤២​ឆ្នាំ​នេះ (​ថ្ងៃ​០៧ មក​រា ១៩៧៩ -០៧ មក​រា ២០២១) ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៤២​ឆ្នាំ​នេះ (​ថ្ងៃ​០៧ មក​រា ១៩៧៩ -០៧ មក​រា ២០២១) ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​មាន​ទាំង​អគារ​ខ្ពស់​ៗ​ជាង​២០០០​អគារ មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត​ដូច​ជា ស្ពាន​អាកាស ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស ថ្មើ​ជើង ការ​ស្ថាបនា​ផ្លូវ​ពង្រីក​បន្ថែម កសាង​សួនច្បារ​ជា​ច្រើន​កន្លែង ការ​ពង្រីក​បន្ថែម​នូវ​ស្ថានីយ​បូម​ទឹកជា​ច្រើន​កន្លែង ការ​អភិវឌ្ឍន៍​ប្រឡាយ​បង្ហូរទឹក និង​ការ​ដាក់​បណ្ដោយ​លូ​ធំ​ៗ ជា​ច្រើន​កន្លែង​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​អាច​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ​បាន​កាន់តែ​លឿន​។ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ៖ ថ្ងៃ​០៧ មក​រា​១៩៧៩ -០៧ មក​រា ២០២១ មាន​អាយុកាល​៤២​ឆ្នាំ​ហើយ​។

ថ្ងៃ​០៧ មក​រា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​កូនចៅ ជំនាន់​ក្រោយ​ទាំងអស់​ត្រូវ​ចង​ចាំ ព្រោះ​ជា​ថ្ងៃ​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​ការ​កាប់សម្លាប់​របស់​បន​ក្បត់​ប៉ុ​ល​ពត​។ សម្ដេច​តេ​ជោ ហ៊ុន សែន មិន​ត្រឹមតែ​រំដោះប្រទេស​ចេញពី​ការ​កាប់សម្លាប់​ប៉ុណ្ណោះ​ទេ​។

តែ​សម្ដេច​នៅ​បាន​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​ចេញពី​ចំណុចសូន្យ​ឲ្យ​ប្រទេស​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ថែម​ទៀត និង​បាន​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​កើន​ឡើងជា​ប្រចាំ​។ អ្វី​ដែល​ជា​ភាព​ជាក់ស្តែង​នោះ គឺ​មក​ដល់​ពេល​នេះ សម្រាប់​រាជធានី​ភ្នំពេញ​មាន​អាគារ​ខ្ពស់​ៗ ចាប់ពី​៧​ជាន់ឡើង​ទៅ រហូត​ដល់​ទៅ​ជាង​២០០០​អគារ ដែល​បាន​បង្ហាញ​ឲ្យ​ពិភពលោក មើលឃើញ​ថា កម្ពុជា​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​។

បន្ថែម​ពី​នេះ​ទៀត ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បណ្ដាញ​ធំ​ៗ ទំហំ ១​ម៉ែត្រ ១​ម៉ែត្រ​កន្លះ ២​ម៉ែត្រ ២​ម៉ែត្រ​កន្លះ នៅ​តាម​បណ្ដោយ​ផ្លូវ​មួយ​ចំនួន ការ​ស្ដារ​លូ ប្រឡាយ រាប់​ម៉ឺន​គីឡូម៉ែត្រ និង​ការ​ស្ថាបនា​ស្ថានីយ​បូមទឹក ជាមួយនឹង​ការ​បន្ថែម​នូវ​ម៉ាស៊ីនបូមទឹក​នៅ​តាម​បណ្ដា​ស្ថានីយ​សំខាន់​ៗ​មួយ​ចំនួន​នោះ គឺ​បាន​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​លែង​មានការ​លិចលង់​ទៀត​។

សម្រាប់​រាជធានី​ភ្នំពេញ គិត​មក​ដល់​ពេល​នេះ​យើង​មាន​ស្ថានីយ​បូមទឹក​ចំនួន​១៤​កន្លែង​ហើយ ក្នុង​នោះ​រួម​មាន​៖ ស្ថានីយ​បូមទឹក​បឹង​ត្របែក ស្ថានីយ​បូមទឹក​បឹង​ទំពុន ស្ថានីយ​បូម​ទឹកលូ​ប្រាំ ស្ថានីយ​បូមទឹក​បុរី ១០០​ខ្នង ស្ថានីយ​បូមទឹក​ទួល​សំពៅ ស្ថានីយ​បូមទឹក​កប់​ស្រូវ ស្ថានីយ​បូមទឹក​ស្វាយប៉ាក ស្ថានីយ​បូមទឹក​ព្រះ​ពន្លា ស្ថានីយ​បូមទឹក​ទួល​គោក​ទី​១ ស្ថានីយ​បូមទឹក​ទួល​គោក​ទី​២ និង​ស្ថានីយ​៤​កន្លែង​ទៀត​នៅ​មុខ​រាជវាំង និង​ព្រះ​គ​ន្ល​ង់​។

ជា​ទិស​ដៅ​បន្ត​នៅ​ឆ្នាំ​២០២១​ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​លើក​គម្រោង​ស្តារ​ប្រឡាយ​ចំនួន​១២​ខ្សែ​ក្នុង​ចំណោម​ប្រឡាយ​៣៧​ខ្សែ​ដែល​ត្រូវ​ស្តារ​ឡើង​វិញ​ផង​ដែរ​។ មក​ដល់​ពេល​នេះ រាជធានី​ភ្នំពេញ​របស់​យើង​មាន​ស្ពាន​អាកាស​ថ្មើរជើង ចំនួន​៤​កន្លែង​ក្នុង​នោះ​រួម​មាន នៅ​តំបន់​ជម្ពូ​វ័ន ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ចំនួន​២​កន្លែង និង​នៅ​តំបន់​ភ្លើងស្តុប​នាង​គ​ង្ហី​ង មាន​ចំនួន​១​កន្លែង និង​នៅ​ផ្សារ​ដើម​គ មាន​មួយ​កន្លែង​ទៀត ដែល​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ការ​ចុង​កក្កដា​ឆ្នាំ​២០២០​កន្លង​មកនេះ ហើយ​បើ​តាម​គម្រោង រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កសាង​ស្ពាន​អាកាស​ថ្មើ​ជើង​ចំនួន​២៥​ទីតាំង​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ប្រទេស​ជាតិ មានការ​អភិវឌ្ឍន៍ និង​ទីក្រុង​មាន​ភាព​ស៊ី​វិ​ល័យ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​។

យើង​ក៏​មាន​ស្ពាន​អាកាស​ចំនួន​៦ កន្លែង គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ពាន​អាកាស​៧​មក​រា ស្ពាន​អាកាស​៥​មក​រា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោម​ចៅ ដែល​ស្ពាន​នេះ​ក្រុមការងារ​បាន​នឹង​កំពុង​បើក​ការដ្ឋាន​ស្ថាបនា​យ៉ាង​ញាប់ដៃ​ញាប់​ជើង​។ យើង​មាន​សួនច្បារ​សាធារណៈ​ជា​ច្រើន​កន្លែង ដោយ​សួនច្បារ​វា​មិន​ត្រឹមតែ​ជា​កន្លែង​ទាក់ទាញ​នូវ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​មួយ សម្រាប់​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ​ផង​ដែរ ដោយហេតុ​ថា ការ​ហាត់ប្រាណ​ជា​ឱសថ​ដ៏​ស័ក្តិ​សិទ្ធ ក្នុង​ការ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​។

លោក ឃួ​ង ស្រេង បាន​ថ្លែង​ថា​៖​ទាំង​អស់នេះ គឺជា​សមិទ្ធិ​ផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា​បំផុត​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប គ្រប់​ជនជាតិ គ្រប់​ជំនឿ​សាសនា គ្រប់​និន្នាការ​នយោបាយ ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​ការពារ​ថែរក្សា មិន​ឲ្យ​បុគ្គល​ណា ក្រុម​ណា ឬ​បរទេស​ណា​មក​បំផ្លាញ​ទៅ​វិញ​បាន​ឡើយ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ