ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៃ​យ៉ា​ត់ ចាប់ផ្ដើម​បើក​ដំណើរការ​សណ្ឋាគារ​ដំបូង​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃនេះ​ហើយ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ចាប់ផ្ដើម​ប្រតិបត្តិការ​ជា​លើក​ដំបូង របស់​ខ្លួន​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​កម្ពុជា នា​ដើមឆ្នាំ ២០២១…

រាជធានី​ភ្នំពេញ ៖ សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ចាប់ផ្ដើម​ប្រតិបត្តិការ​ជា​លើក​ដំបូង របស់​ខ្លួន​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​កម្ពុជា នា​ដើមឆ្នាំ ២០២១ នៅ​ថ្ងៃ​ទី ០៦ ខែមករា​នេះ​ហើយ ដែល​នេះ គឺជា​ការ​បោះ​ជំហាន​លើក​ដំបូង​របស់​ឈ្មោះ​យីហោ​សណ្ឋាគារ​នេះចូល​មក​ក្នុង​ទីក្រុង​ដ៏​រស់​រវើក​បំផុត​មួយ​ក្នុង​ចំណោម​ទីក្រុង​ដ៏​រស់​រវើក​នានា​របស់​ទ្វីបអាស៊ី ។

ដោយ​មាន​បន្ទប់​ស្នាក់​នៅ​ចំនួន ២៤៧ និង​បន្ទប់​ស្វី​ត​ចំនួន ៤៣ សណ្ឋាគារ​ដែល​មាន​រចនាបថសម័យ​អាណានិគម​បារាំង​រួម​បញ្ចូល​ជាមួយ​រចនាបថ​សម័យ​ទំនើប​ដ៏​ថ្មី​សន្លាង​នេះដែល​ស្ថិតនៅ​ចំ​កណ្ដាល​បេះដូង​នៃ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ចំណាយពេល​ធ្វើ​ដំណើរ​ត្រឹមតែ ៣០​នាទី​ប៉ុណ្ណោះ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ងាយស្រួល​ធ្វើ​ដំណើរ​ដោយថ្មើរជើង​ដែល​ជិត​បំផុត​ទៅ​កាន់​ព្រះ​បរមរាជវាំង សារមន្ទីរ​ជាតិ និង​មាត់ទន្លេ​ជាដើម ។

This image has an empty alt attribute; its file name is bb19529ca5c6a8ce222c69a5638ee306-1024x576.jpg

លោក Herman Kemp នាយក​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ មាន​ប្រសាសន៍​ថា ជាមួយនឹង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរ​បែប និង​អនាគត​ដ៏​មុតមាំ ប្រទេស​កម្ពុជា គឺជាកន្លែង​ដ៏​ល្អ​បំផុត​ដើម្បី​ពង្រីក​យីហោ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ហើយ​វត្តមាន​នេះ​បង្ហាញ​ពី​កំណើនសេដ្ឋកិច្ច​ជា​សកល​របស់​យើង «​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ នឹង​ផ្តល់​ជូន​នូវ​ប​ដិស​ណ្ឋា​រ​កិច្ច​ថ្មី​មួយ​នៅ​ក្នុង​ទិស​ដៅ​ថ្មី​បំផុត​ប្រចាំ​អាស៊ី ។ យើង​មាន​ក្តី​រំភើប​រីករាយ​ក្នុង​ការ​ស្វាគមន៍​ភ្ញៀវ​ស្នាក់​នៅ​ប្រកបដោយ​ផាសុកភាព បែប​ទំនើប និង​ការ​កម្សាន្ត​ទៅ​កន្លែង​ស្រស់ស្រាយ​ដែល​ពួក​គេ​អាច​សម្រាក​លម្ហែកាយ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្វី​ដែល​សំខាន់​បំផុត​» ។

ការ​រចនា និង​បន្ទប់ទទួលភ្ញៀវ ៖ ដោយ​ទទួល​បាន​ពានរង្វាន់​ពី​ស្ថាបត្យករ SCDA ដែល​មានមូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី និង PIA Interior ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ ផ្ទៃ​ខាងក្នុង នៃ​សណ្ឋាគារ នឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​បេតិកភណ្ឌ​ចម្រុះ​របស់​ប្រទេស​កម្ពុជា ដែល​ជា​ការរួម​ផ្សំ​បញ្ចូល​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​រចនាបថ​បែប​ខ្មែរ ឥទ្ធិពល​អាណានិគម​បារាំង និង​ស្នាដៃសិល្បៈ​ដែល​ត្រូវ​បាន​រចនា​ជា​ពិសេស​ដោយ​វិចិត្រករ​កម្ពុជា​សម័យ​ទំនើប FONKi ។

This image has an empty alt attribute; its file name is a830271c91da2ba0e6418f9c60d519f2-1024x683.jpg

ចំណុច​សំខាន់​បំផុត​របស់​សណ្ឋាគារ​នេះ គឺ​អគារ​បេតិកភណ្ឌ​សម័យ​បារាំង ដែល​ត្រូវ​បាន​ជួសជុល​កែ​លម្អ​ឡើង​វិញ​យ៉ាង​ប្រណីត ហៅ​ជា​ទូទៅ​ថា ខ​ឡូ​ញា​ល​ហៅ​ស៍ ។ ដើម​ឡើយ​ត្រូវ​បាន សាងសង់​ជា​វីឡា​មួយ​នៅ​ឆ្នាំ ១៩១០ មុន​ពេល​វិ​វត្ត​ទៅ​ជា​សាល​វិចិត្រសិល្បៈ មាន​ពាក្យ​ច​ចាមអា​រ៉ា​ម​ថា ភូមិ​គ្រឹះ​នោះ​ត្រូវ​បាន​សាងសង់​ឡើង​ធ្វើ​ជា​ព្រះរាជ​ដំណាក់​សម្រាប់​ព្រះ​អង្គ​ម្ចាស់​ក្សត្រិ​យ​មួយ​អង្គនា​ដើម​ទសវត្សរ៍​ឆ្នាំ ១៩០០ ស្ថាបត្យករ​បាន​ចំណាយពេល​យ៉ាងច្រើន​ដើម្បី​ជួសជុល​កែ​លម្អ​ភូមិ​គ្រឹះ​នេះ​ឡើង​វិញ អគារ​នេះ​ដែល​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​យ៉ាង​ល្អិតល្អន់ទៅ​នឹង​អតីតកាល​ដ៏​រុងរឿង​របស់​វា​ឥឡូវនេះ​បាន​ដើរតួ​នាទី​ជា​ច្រកចូល​សណ្ឋាគារ​ដោយ​ធ្វើ​ឱ្យ​ភ្ញៀវ​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​មក​ដល់​ដ៏​គួរ​ឱ្យ​រី​ភើ​ប​ក្រៃ​លែង ។

This image has an empty alt attribute; its file name is e607d3676708573ace1de8cea4f23572-1024x708.jpg

នៅ​ខាងក្រោយ ខ​ឡូ​ញា​ល​ហៅ​ស៍ មាន​អាគារ​ធំ​ថ្មី​ដែល​មានកំ​ពស់ ១៤ ជាន់​ដែល​មាន​បន្ទប់គេង ២៤៧ រួម​ទាំង​បន្ទប់​ស្វី​ត ចំនួន ៤៣ ។ ដោយ​ទំហំ​បន្ទប់​ចាប់ផ្តើម​ពី ៣២៨ ហ្វី​ត​កា​រ៉េ (៣០.៥ ម៉ែត្រក្រឡា​) សម្រាប់​បន្ទប់​ស្តង់ដារ​បន្ទប់ទទួលភ្ញៀវ​មាន​ផាសុកភាព ទំនើប ដូច​ជា​ទូរ ទស្សន៍​វ៉ា​យ​ហ្វា​យ​ល្បឿន ៦៥ អ៊ី​ញ​ទូរទស្សន៍ Staycast បំពាក់​ដោយ​ប្រព័ន្ធ​ហ្គូ​ហ្គ​ល Chromecast ។ មាន​ក្បូរក្បាច់​ចម្លាក់​យ៉ាង​ល្អិតល្អន់ ពិពណ៌នា​អំពី​ប្រាសាទបាយ័នដែល​ជាប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​ល្បី​បំផុត​នៅ​តំបន់​អង្គរ ។ បន្ទប់​នីមួយ​ៗ​ក៏​ត្រូវ​បាន​បំពាក់ដោយ​បច្ចេកវិទ្យា​អ៊ី​ន​ធឺរ​ណេ​ត​ចល័ត​ដែល​អាច​ឱ្យ​ភ្ញៀវ​អាច​ប្រើ​ស្មា​ត​ហ្វូ​ន​ជំនួស​កាត​កូនសោ​បន្ទប់ ។ បន្ទប់​រ៉ូ​យ៉ា​ល់​ស្វី​តមាន​ទំហំ ១០៨៧ ហ្វី​ត​កា​រ៉េ (១០១ ម៉ែត្រការ៉េ​) មាន​បន្ទប់​គេង​ចំនួន ២ ដែល​មាន​បន្ទប់​គេង បន្ទប់ទទួលភ្ញៀវ​ដាច់​ដោយឡែក និង​កន្លែង​ទទួលទាន​អាហារ នឹងអាច​មើល​ទេសភាព​ទីក្រុង​បាន​ទៀត​ផង ។

This image has an empty alt attribute; its file name is 2193cace61919721dfb74c1c8a3b1b35-1024x555.jpg

ជាង​នេះ​ទៅ​ទៀត ភ្ញៀវ​ដែល​ស្នាក់​នៅ​ជាន់​ទី ១០ ដែល​មាន​ក្លឹ​ប​របស់​សណ្ឋាគារ នឹង​អាច​ចូលទៅ​កាន់​ក្លឹ​ប Regency Lounge Club ដែល​ផ្ដល់​ជូន​អាហារ​ពេល​ព្រឹក​ជា​រៀងរាល់ថ្ងៃ អាហារសម្រន់​នៅ​ពេល​ល្ងាច ព្រមទាំង​ផ្ទៃ​រានហាល​ទីកន្លែង​ឯកជន​ផ្ដាច់មុខ​ផង​ដែរ​សម្រាប់​ភ្ញៀវសម្រាក​លម្ហែកាយ ។

ភោជនីយដ្ឋាន និង​បានីយដ្ឋាន ៖ ភ្ញៀវ​អាច​ជ្រើសរើស​ទីកន្លែង​ទទួលទាន​អាហារ​មួយ​ក្នុង ចំណោម​ទីកន្លែង​ចំនួន​ប្រាំ រួម​មាន ៖ The Attic ដែល​ជា​បារ​នី​យ​ដ្ឋា​ន​សម្រាប់​លក់​ភេសជ្ជៈ គ្រឿង​ស្រវឹង​តាម​របៀប​ដែល​ធ្លាប់​មាន​ពី​មុន​មក ដោយ​បារ​នី​យ​ដ្ឋា​ន​នេះ​ស្ថិត​នៅ​លើ ខ​ឡូ​ញា​ល​ហៅ​ស៍ ព្រមទាំង​ទស្សនាទាន​នៃ​ការ​ទទួលទាន​អាហារ​នៅ​ទីវាល​ខាងក្នុង​អគារ​/ ក្រៅ​អគារ ដ៏​អស្ចារ្យ ហៅ​ថា ភោជនីយដ្ឋាន និង​បារ​នី​យ​ដ្ឋា​ន​លើដំបូល FiveFive ដោយនៅទីនោះភ្ញៀវ​ដែល​មក​ទទួលទាន​អាហារ ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ រីករាយ នឹង​គយគន់​ទេសភាព​លាតសន្ធឹង​ជាប់​ជើងមេឃ​នៃ​រាជធានី​ភ្នំពេញ យ៉ាង​ស្រស់​ស្អាត​ស័ក្តិសម​នឹងដាក់​បង្ហាញ​នៅ​លើ​បណ្ដាញ​អ៊ី​ន​ស្តា​ក្រាម ព្រម​ជាមួយនឹង​ស្រា​ក្រឡុក និង​ការ​សម្ដែង​របស់ DJ ដ៏​រស់​រវើក ។

This image has an empty alt attribute; its file name is 6735a6918f219943532c179c150fd807-1024x768.jpg

ការ​ប្រជុំ និង​ព្រឹត្តិការណ៍​ផ្សេង​ៗ ៖ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ មាន​សាល​ប្រជុំ​ផ្ទៃ ១៤០០ ម៉ែត្រ ក្រឡា​សម្រាប់​ការ​រៀបចំ​កិច្ចប្រជុំ ប្រារព្ធ​ពិធី​ផ្សេង​ៗ រៀបចំ​សន្និសីទ​នានា បន្ទប់​ប្រជុំ​អាច​ផ្ទុកភ្ញៀវ​បាន​រហូត​ដល់ ៤៩០នាក់ និង​មាន​បង្អួច​ជាន់​រហូត​ដល់​ពិ​ដាន​ក៏​ដូច​ជា​អេ​ក្រង់ LED ដែលធំ​ជាងគេ ។ ទន្ទឹម​នឹង​នេះ​យើង​មាន​សាល​ប្រជុំ​ជាប​ច្រើន​ចំនួន ៩ ផ្តល់​នូវ​ការ​រៀបចំ​ដែល​អាចបត់បែន​បាន ។ ពី​បន្ទប់ទទួលភ្ញៀវ​សម្រាប់​មនុស្ស ១៤នាក់​រហូត​ដល់​កន្លែង​ទទួលភ្ញៀវ​សម្រាប់ ភ្ញៀវ ២០០នាក់ ។ សម្ភារៈ​បរិក្ខារ​នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ រួម​មាន​អាង​ហែល ទឹក​តំបន់​ត្រូ​ពិ​ក​ដែល​មាន​ទិដ្ឋភាព​ផ្ទៃ​ទឹក​លាតសន្ធឹង​នៅ​ខាងក្រៅ​អគារ ។

This image has an empty alt attribute; its file name is 0a27fc62ef0481f43b2a4fa6c56d7f7f-1024x683.jpg

សុខុមាលភាព និង​ស្ប៉ា ៖ កន្លែង​កម្សាន្ត​ធំ​ទូលាយ​មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ទី ៣ រួម​មាន​អាង ហែល​ទឹក​ក្រៅ​ផ្ទះ ២២ ម៉ែត្រ​ព័ទ្ធ​ជុំវិញ​ដោយ​ពណ៌​បៃតង​ខៀវស្រងាត់​អាង​ហែល​ទឹក បន្ទប់​ស្ទី​ម ។ កន្លែង​ហាត់ប្រាណ ២៤ ម៉ោង សណ្ឋាគារ​ក៏​នឹង​មាន​ស្ប៉ា​លំដាប់​ពិភពលោក Jivapita Spa ផង​ដែរ ដោយ​ផ្ដល់​ជូន​នូវ​សុខុមាលភាព​រាង​កាយ និង​ការ​ថែរក្សា​សម្រស់​ផ្ទៃមុខ ដែល​ត្រូវបាន​រៀបចំ​ជា​ពិសេស​សម្រាប់​បុគ្គល​ម្នាក់​ៗ ។

សុខភាព និង​អនាម័យ ៖ សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ប្ដេជ្ញា​ចិត្ត​ធានា​ឲ្យ​បាន​នូវ​ការគោរព​តាម​បទដ្ឋាន​សុខភាព និង​សុវត្ថិភាព​កម្រិត​ខ្ពស់​បំផុត នៅ​ពេល​សណ្ឋាគារ​បើក​ដំណើរ ការ​នៅ​ដើមឆ្នាំ​ក្រោយ ។ លោក Kemp មាន​ប្រសាសន៍​ថា «​យើង​បាន​ពន្យារ​ការ​បើក​ដំណើរការ​របស់​យើង​នៅ​ក្នុង​ឆ្នាំ ២០២០ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ និង​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ រាតត្បាត​នេះ​មក​លើ​ប្រទេស​កម្ពុជា ដោយ​បាន​បង្ក​ការ​ប៉ះពាល់​ទៅ​លើ​ការ​ធ្វើ​ដំណើរ​អន្តរជាតិ និង​កាត់​បន្ថយ​នូវ​ចំនួន​អ្នក​ធ្វើ​ដំណើរ​ក្នុង​គោលបំណង​អាជីវកម្ម និង​កម្សាន្ត​មក​កាន់​ទីក្រុង ភ្នំពេញ​» ។ «​ការ​ពន្យារពេល​នេះ បាន​ផ្ដល់​ពេលវេលា​យ៉ាងច្រើន​សម្រាប់​ពង្រឹង​វិធាន ការ​អនាម័យ និង​សុវត្ថិភាព​របស់​ភ្ញៀវ​» ។

This image has an empty alt attribute; its file name is fc9b5d594ec89c0e16f871c4f4aea01a-1024x683.jpg

ជាង​នេះ​ទៅ​ទៀត ទីតាំង​សណ្ឋាគារ​នេះ នឹង​ប្រតិបត្តិការ​ដោយ​អនុលោម​តាម​ការ​ប្ដេជ្ញា​ចិត្តខាង​ផ្នែក​អនាម័យ និង​ការ​ថែទាំ​ជា​សកល​របស់ Hyatt ដើម្បី​ពិចារណា​សា​ជា​ថ្មី​ឡើង​វិញ​នូវរាល់​មធ្យោបាយ​ប្រាស្រ័យ​ទាក់ទង​ទាំងអស់​នៃ​បទ​ពិសោធន៍​របស់​ភ្ញៀវ ដើម្បី​ផ្ដល់​ជូន នូវ​បរិយាកាស​ដែល​មាន​សុវត្ថិភាព ។ ឧទាហរណ៍​អំពី​វិធានការ​ទាំងនោះ រួម​មាន ៖ ការ​តម្រូវឲ្យ​ពាក់​ម៉ាស់​សម្រាប់​បុគ្គលិក និង​ភ្ញៀវ​នៅ​ទីកន្លែង​សាធារណៈ​នៅ​ខាងក្នុង​អាគារ​ទាំងអស់ការ​វាស់​សីតុណ្ហភាព​ប្រចាំ​ថ្ងៃ​សម្រាប់​បុគ្គលិក​ទាំងអស់​នៅ​ពេល​ពួក​គាត់​មក​ដល់ ការ​រៀបចំកៅអីអង្គុយ​ដែល​រក្សា​គម្លាត​នៅ​ក្នុង​បន្ទប់​ប្រជុំ ភោជនីយដ្ឋាន និង​បារ​នី​យ​ដ្ឋា​ន សេវា​ចុះ​ឈ្មោះចូល​ស្នាក់​នៅ​និង​ចាកចេញ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​ដោយ​បន្ថយ​ការ​ប៉ះពាល់​) ព្រមទាំង​ពិធីសារ​បណ្ដុះបណ្ដាល​ស្ដី​ពី​សុខភាព​និង​សុវត្ថិភាព ដែល​ត្រូវធ្វើ​បច្ចុប្បន្នភាព​ជា​ប្រចាំ​សម្រាប់បុគ្គលិក ។ ភ្ញៀវ​នឹង​ត្រូវ​ផ្ដល់​ជូន​នូវ​កញ្ចប់​សម្ភារៈ​ការពារ​ផ្ទាល់ខ្លួន​ផ្តល់​ជូន​ដោយ​ឥត​គិតថ្លៃ ដែល​នៅ​ក្នុង​កញ្ចប់​នោះ មាន​ម៉ាស់​ដែល​មានគុណ​ភាព​ខ្ពស់ ក្រដាស​សើម​មាន​ជាតិ​អាល់កុល និង​សម្ភារៈ​ដែល​ផ្ដល់​ផាសុកភាព​ដ៏​ទៃ​ទៀត នៅ​ពេល​ភ្ញៀវ​អញ្ជើញ​មក​ដល់ ។

This image has an empty alt attribute; its file name is 5d4c69ba4072054ec930548b9587c6a8-1024x683.jpg

ការ​ផ្តល់​ជូន​ការ​ស្នាក់​នៅ ៖ ដើម្បី​អបអរ​ការ​បើក​ដំណើរការ​នេះ ភ្ញៀវ​ដែល​បាន​កក់​បន្ទប់​សា្ន​ក់នៅ​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ ២០២១ អាច​រីករាយ​នឹង​អាហារ​ពេល​ព្រឹក និង​ពេលរសៀល សម្រាប់​មនុស្ស​ពីរ​នាក់​នៅ​ភោជនីយដ្ឋាន​ម៉ា​ឃី​ត​កាហ្វេ ឬ​រីករាយ​ជាមួយ​ស្រា​ក្រឡុក សម្រាប់​មនុស្ស​ពីរ​នាក់​នៅ The Attic ។

ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ បើកទ្វារ​ទទួលភ្ញៀវ​នៅ​ថ្ងៃ​ទី ៦ ខែមករា​ឆ្នាំ ២០២១​នេះ​តទៅ ។ ចំពោះ​ការ​កក់ និង​សាកសួរ​ព័ត៌មាន​សូម​ចូល​ទៅ​កាន់​គេហទំព័រ ៖ hyattregencyphnompenh.com ៕ ដោយសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ