ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកក្រុង​ឡុ​ង​ដ៍៍​ទប់ទល់​ថ្លៃ​ផ្ទះ​មិន​បាន​ងាក​ទៅ​រស់នៅ​លើ​ទូក

8 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា​ដោយសារ​តម្លៃ​នៅ​ក្រុង​ឡង់​ដ៍ ចក្រភព​អង់គ្លេស​កើន​ខ្ពស់​ជា រឿយ​ៗ ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​ស៊ូទ្រាំ​មិន​បាន ត្រូវ​រិះរក​ជម្រើស​ផ្សេង​ចំណាយ​អស់​តិច ដូច​ជា​ផ្លាស់​ទៅ​រស់នៅ​លើ​ទូក​ដែល​កំពុង​ទទួល​ការ​ពេញ​និយម

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា​ដោយសារ​តម្លៃ​នៅ​ក្រុង​ឡង់​ដ៍ ចក្រភព​អង់គ្លេស​កើន​ខ្ពស់​ជា រឿយ​ៗ ធ្វើ​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​ស៊ូទ្រាំ​មិន​បាន ត្រូវ​រិះរក​ជម្រើស​ផ្សេង​ចំណាយ​អស់​តិច ដូច​ជា​ផ្លាស់​ទៅ​រស់នៅ​លើ​ទូក​ដែល​កំពុង​ទទួល​ការ​ពេញ​និយម ។

ពលរដ្ឋ​ភាគច្រើន​និយម​រស់នៅ​លើ​ទូក ព្រោះ​សប្បាយ​រីករាយ និង​មិន​ចំណាយ​ប្រាក់​ច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ទិញ​ផ្ទះ ប៉ុន្តែ​បញ្ហា​បាន​កើតឡើង​ច្រើន​ជាង​ការ​រស់នៅ​ជា​ប្រក្រតី​លើគោក​ដែល​មាន​ភ្លើង និង​ទឹក​គ្រប់គ្រាន់​បង្ក​លក្ខណៈ​ងាយស្រួល រួម​ទាំង​បង្គន់​អនាម័យ​ដោយ​មិន​ចាំបាច់​ត្រូវ​ដោះស្រាយ​ដោយ​ខ្លួនឯង ។

លោក​ជី​ម ប្រាយ​ដេ​ន អាយុ​៣៩​ឆ្នាំ​ដែល​រស់នៅ​លើ​ទូក​ជាង​២​ឆ្នាំ​ជាមួយ​គូស្នេហ៍ បាន​រៀបរាប់​ថា ពលរដ្ឋ​ភាគច្រើន​ងាក​ទៅ​រស់នៅ​លើ​ទូក ដោយ​មិន​ខ្វល់​ថា​តើ​មាន​បញ្ហា​អ្វីខ្លះ​កើតឡើង​ទេ? ​អ្នកខ្លះ​ទៀត​ចាំបាច់​ត្រូវ​រស់នៅ​លើ​ទូក​ដោយសារ​គ្មាន​ជម្រើស​ផ្សេង ។ អ្នក​ចំណូល​ថ្មី​ទាំងនេះ​រមែង​ជួប​បញ្ហា​ច្រើន​ដូច​ជា​សំឡេង​ម៉ាស៊ីន​កាណូត និង​ការ​ប្រឈម​មុខ​នឹង​អាកាសធាតុ​ត្រជាក់ សំណើម​ជាដើម ។ ទូក​មួយ​គ្រឿង​មាន​តម្លៃ​ប្រហែល​១​សែន​ផោន ឬ​ជាង​៣​ម៉ឺ​ន​ដុល្លារ ចាត់​ទុក​ថា​ថោក​ជាង​ផ្ទះ​នៅ​ក្រុង​ឡុ​ង​ដ៍ដែល​មាន​តម្លៃ​ចាប់ពី​៨​សែន​ដុល្លារ និង​តម្លៃ​កាន់តែ​កើន​ខ្ពស់​ជា​រៀង​រាល់​ឆ្នាំ​ប្រហែល​១១%​បង្ក​ឱ្យ​ពលរដ្ឋ​ភាគច្រើន​ងាក​ទៅ​ទិញ​ទូក​ធ្វើ​ជា​ជម្រក ។

ចំពោះ​កំណើន​ដ៏​ឆាប់រហ័ស​រវាងទូក​ទាំងនោះ​ធ្វើ​ឱ្យ​កើត​មានការ​ដណ្ដើម​យក​កន្លែង​ចត និង​កើត​មាន​បញ្ហា​តានតឹង​រវាង​អ្នក​រស់នៅ​លើ​ទូក និង​អ្នក​រស់នៅ​តាម​មាត់ទន្លេ​បង្ក​ឱ្យ​លាន់ឮ​សំឡេង​ម៉ាស៊ីន​កាណូត ឬ​ទូក​បញ្ចេញ​ផ្សែង ។ ក្រៅពី​នេះ​ទូក​ជា​ច្រើន​គ្រឿង​ទទួល​ប័ណ្ណ​អនុញ្ញាត​ដោយ​កំណត់ពេល​ប​ម្លា​ស់​ទី​ទូក​នៅ​រៀង​រាល់​១៤​ថ្ងៃ​ម្ដង ជំនួស​ការ​ចត​ជា​អចិន្ត្រៃយ៍ ។ ត្រង់​ចំណុច​នេះ​អាច​មាន​បញ្ហា​ដល់​អ្នក​ប្រើ​ទូក​ព្រោះ​កន្លែង​ចតទូក​មាន​កំណត់ កា​រប​ម្លា​ស់​ទី​ញឹកញាប់​ធ្វើ​ឱ្យ​ពួក​គេ​មិន​អាច​រស់នៅ​បាន​ដោយ​ងាយស្រួល និង​ខាតបង់​លើ​ការ​ចំណាយ មិន​ខុស​ពី ការ​ជួល​ផ្ទះ​នៅ​ក្រុង​ឡុ​ង​ដ៍ ។

នាយកដ្ឋាន​ការពារ​ទន្លេ និង​ស្ទឹង​នៅ​ក្រុង​ឡុ​ង​ដ៍​បញ្ជាក់​ថា ការ​ចេញ​ប័ណ្ណ​អនុញ្ញាត​នោះ​គឺ​តម្រូវ​ឱ្យ​អ្នក​ណា​មិន​បាន​ទទួល​ប័ណ្ណ​អនុញ្ញាត ត្រូវ​ចាកចេញ ។ សហគមន៍​អ្នក​នៅ​លើ​ទូក​បាន​ប្រឆាំង​នឹង​ការ​ចេញ​ប័ណ្ណ​អនុញ្ញាត​នោះ​ដោយ​បាន​រិះគន់​ថា​នឹង​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​គ្មាន​ទីជម្រក  តែ​អ្នកនាំពាក្យ​របស់​នាយកដ្ឋាន ថ្លែង​ថា​នាយកដ្ឋាន​មិន​ចង់ឱ្យ​ពលរដ្ឋ​គ្រប់​រូប​យល់​ថា​ទូក​ជា​ជម្រើស​នៃ​ទីស្នាក់អាស្រ័យ​មាន​តម្លៃ​ថោក​ទេ ប៉ុន្តែ​ចង់ឱ្យ​ពួក​គេ​យល់​ថា វា​ជា​យាន​ប្រើ​សម្រាប់​សម្រាក​លំហែកាយ ៕