ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​ដៃ​ឆៅ​សារភាព​ថា ចាក់​សម្លា.ប់​ព្រោះ​ខ្លាច​នាង​ប្រាប់​ឪពុក​ម្ដាយ​រឿង​ខ្លួន​រំលោ.ភ​នាង​៧​ថ្ងៃមុន

3 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ក្រោយ​ការ​សាកសួរ​តាម​ជំនាញ​របស់​សមត្ថកិច្ច ទីបំផុត​! ជនសង្ស័យ​ជា​ឃាតករ ព្រម​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ខ្លួន​យក​កាំបិត​ចាក់​ស​ម្លា​.​ប់​នារី​រង​គ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម​នោះ ដោយសារ​តែ​ខ្លួន​ខ្លាច​ជាប់គុក ព្រោះ​នារី​រង​គ្រោះ បាន​ប្រាប់​ថា…

ខេត្តកណ្ដាល ៖ ក្រោយ​ការ​សាកសួរ​តាម​ជំនាញ​របស់​សមត្ថកិច្ច ទីបំផុត​! ជនសង្ស័យ​ជា​ឃាតករ ព្រម​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ខ្លួន​យក​កាំបិត​ចាក់​ស​ម្លា​.​ប់​នារី​រង​គ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម​នោះ ដោយសារ​តែ​ខ្លួន​ខ្លាច​ជាប់គុក ព្រោះ​នារី​រង​គ្រោះ បាន​ប្រាប់​ថា នាង​នឹង​ប្រាប់​ឪពុក​ម្ដាយ​ឲ្យ​ដឹង​រឿង​ដែល​ជនសង្ស័យ​បាន​ចាប់រំលោភ​រូប​នាង កាលពី​៧​ថ្ងៃមុន ។

លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល បានអោយ​ដឹង​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​កាំបិត​ចាក់​នារី​រង​គ្រោះ​ឈ្មោះ ផេង បញ្ញា អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល នោះ​ពិតប្រាកដ​មែន ដោយសារ​តែ​ខ្លួន​ភ័យ​ខ្លាច​ជាប់គុក បន្ទាប់​ពី​នារី​រង​គ្រោះ បាន​ប្រាប់​ខ្លួន​ថា និង​ប្រាប់​រឿង​ដែល​បាន​ចាប់រំលោភ​អស់​រយៈពេល​ថ្ងៃ​កន្លង​ទៅ​នោះ​ឲ្យ​ឪពុក​ម្ដាយ​បានដឹង ។

ជនសង្ស័យ បន្ត​ថា ដើម្បី​កុំអោយ​បែក​ការណ៍​រឿង​ចាប់​រំ​លោ​.​ភ ខ្លួន​ក៏​បាន​យក​កាំបិត ចាក់​ជា​ច្រើន​កន្លែង ទៅ​លើ​ជន​រង​គ្រោះ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ មក​រា ២០២១ បណ្ដាល​ឲ្យ​ស្លាប់ ក្រោយ​ពេល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជ័យ​ជំនះ ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​កំណត់ហេតុ តាម​ការ​ស្ដាប់​តាម​ចម្លើយ​របស់​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

គួរ​បញ្ជាក់​ដែរ​ថា ពិតជា ឈាម​ស្រែក ស្បែក​ហៅ​! បានជា​ឃាតករ​ដៃ​ឆៅ ត្រឡប់​មក​មើល​សព​នារី​វ័យក្មេង​វិញ ក្រោយ​ចាក់​ស​ម្លា​.​ប់​ប្រមាណ​២​ម៉ោង ជន​ជា​សង្ស័យ​ជា​ឃាតករ ចាក់​ស​ម្លា​.​ប់​នារី​វ័យក្មេង​ម្នាក់ ស្លាប់​ក្នុង​ឈាម​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ មក​រា​នេះ ត្រូវ​បាន​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​ហើយ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​ប្រមាណ​ជិត ២​ម៉ោង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ទូច ស​ជាតិ ហៅ ដំរី អាយុ​៣៥​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ ត្រូវ​កងកម្លាំង​ឃាត់ខ្លួន​បាន ខណៈ​រូបគេ​ប្រើ​ល្បិច​ធ្វើ​ដូច​ប្រជាពលរដ្ឋ ត្រឡប់​មក​មើល​សាកសព​នារី​រង​គ្រោះ​វិញ ។

សមត្ថកិច្ច បាន​បន្ត​ថា កម្លាំង​ជំនាញ​បាន​មក​ដល់​កន្លែង​កើតហេតុ ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សាកសព ប្រមាណ​ជាង​១​ម៉ោង ហើយ​សមត្ថកិច្ច​ទទួល​ដំណឹង​ខ្លះ​ៗ ពី​សាក្សី​ដែល​ត្រូវជា​ប្អូនថ្លៃ​សព​ជន​រង​គ្រោះ​ផង​នោះ ទើប​សមត្ថកិច្ច​ក្តាប់​មុខសញ្ញា​បាន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ នាំ​ខ្លួន​យក​មក​ធ្វើការ​សាកសួរ ។

សូម​រម្លឹក​ថា មាន​ករណី​អ្នក​ភូមិ​ប្រទះ​ឃើញ​នារី​ម្នាក់​ត្រូវ​ជន​ដៃដល់​ចាក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ គេ​មិន​ទាន់​ដឹង​ថា​ផ្តើម​ចេញពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។

ហេតុការណ៍​ខាងលើ​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ប្រភព​ពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជាមួយ​ក្រុម​គ្រួសារ​មាន​គ្នា​ចំនួន​៥​នាក់ មាន​ឪពុក ម្តាយ និង​ប្អូន​ពី​នាក់​ទៀត ។ លុះដល់​ម៉ោង​៦​ព្រឹក​ថ្ងៃ​កើតហេតុ ឪពុក​ម្តាយ បាន​នាំ​គ្នា​ចេញ​ទៅ​ធ្វើការ​រោងចក្រ និង​ប្អូនប្រុស​ចេញ​ទៅ​រៀន ។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ថា លុះ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ដដែល ស្រាប់តែ​អ្នក​ជិតខាង​ដែល​នៅ​ជិត​នោះ​បានឮ​សំឡេង​នារី​រង​គ្រោះ​ស្រែក ក៏​នាំ​គ្នារ​ត់ទៅ​មើលឃើញ​នារី​រង​គ្រោះ​ដេក​ដួល​ក្នុង​ថ្លុកឈាម និង​មាន​ឃើញ​ស្នាម​ចាក់​ជា​ច្រើន​កាំបិត បន្ទាប់​មក​ក៏​នាំ​គ្នា​យក​នារី​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ប៉ុន្តែ​ជា​អកុសល​នារី​រង​គ្រោះ​បាត់​បាត់បង់​ជីវិត​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ