ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់ សង្ស័យ​ជា​ឃាតករ​ចាក់​សម្លា.ប់​នារី​វ័យក្មេង​ព្រឹក​មិ​ញ

3 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ជន​ជា​សង្ស័យ​ជា​ឃាតករ ចាក់​សម្លា.ប់​នារី​វ័យក្មេង​ម្នាក់ ស្លា.ប់​ក្នុង​ឈាម​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ មក​រា​នេះ ត្រូវ​បាន​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​ហើយ នៅ​មុន​នេះ​បន្តិច បន្ទាប់​ពី​ធ្វើ​សកម្មភាព​រត់គេច​ខ្លួន​បាន​ប្រមាណ​ជិត ២​ម៉ោង…

ខេត្តកណ្ដាល ៖ ជន​ជា​សង្ស័យ​ជា​ឃាតករ ចាក់​សម្លា.ប់​នារី​វ័យក្មេង​ម្នាក់ ស្លា.ប់​ក្នុង​ឈាម​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ មក​រា​នេះ ត្រូវ​បាន​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​ហើយ នៅ​មុន​នេះ​បន្តិច បន្ទាប់​ពី​ធ្វើ​សកម្មភាព​រត់គេច​ខ្លួន​បាន​ប្រមាណ​ជិត ២​ម៉ោង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ជាបឋម​ថា ជនសង្ស័យ​មានឈ្មោះ ទូច ស​ជាតិ ហៅ ដំរី អាយុ​៣៥​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ ត្រូវ​កងក​ន្លាំ​ង​ឃាត់ខ្លួន​បាន ខណៈ​រូបគេ​ប្រើ​ល្បិច ធ្វើ​ដូច​ប្រជាពលរដ្ឋ​មក​មើល​សាកសព ។

សមត្ថកិច្ច​បាន​បន្ត​ថា កម្លាំង​ជំនាញ​បាន​មក​ដល់​កន្លែង​កើតហេតុ ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សាកសព ប្រមាណ​ជាង​១​ម៉ោង ហើយ​សមត្ថកិច្ច​ទទួល​ដំណឹង​ខ្លះ​ៗ ពី​សាក្សី​ដែល​ត្រូវជា​ប្អូនថ្លៃ​សព​ជន​រង​គ្រោះ ទើប​សមត្ថកិច្ច​ក្តាប់​មុខសញ្ញា​បាន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ នាំ​ខ្លួន​យក​មក​ធ្វើការ​សាកសួរ ។

យ៉ាងណា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានបដិសេធថា ខ្លួនមិនមែនជាអ្នកសម្លា.ប់នារីរងគ្រោះ នោះទេ ។ សមត្ថកិច្ច បាននិងកំពុងសាកសួរតាមជំនាញផងដែរ ។

សូម​ជម្រាប​ថា មាន​ករណី​អ្នក​ភូមិ​ប្រទះ​ឃើញ​នារី​ម្នាក់​ត្រូវ​ជន​ដៃដល់​ចាក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ គេ​មិន​ទាន់​ដឹង​ថា​ផ្តើម​ចេញពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ។

ហេតុការណ៍​ខាងលើ​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ ផេង បញ្ញា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​កន្លែង​កើតហេតុ ។

ម​ប្រភព​ពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជាមួយ​ក្រុម​គ្រួសារ​មាន​គ្នា​ចំនួន​៥​នាក់ មាន​ឪពុក ម្តាយ និង​ប្អូន​ពី​នាក់​ទៀត ។ លុះដល់​ម៉ោង​៦​ព្រឹក​ថ្ងៃ​កើតហេតុ ឪពុក​ម្តាយ បាន​នាំ​គ្នា​ចេញ​ទៅ​ធ្វើការ​រោងចក្រ និង​ប្អូនប្រុស​ចេញ​ទៅ​រៀន ។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ថា លុះ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ដដែល ស្រាប់តែ​អ្នក​ជិតខាង​ដែល​នៅ​ជិត​នោះ​បានឮ​សំឡេង​នារី​រង​គ្រោះ​ស្រែក ក៏​នាំ​គ្នារ​ត់ទៅ​មើលឃើញ​នារី​រង​គ្រោះ​ដេក​ដួល​ក្នុង​ថ្លុកឈាម និង​មាន​ឃើញ​ស្នាម​ចាក់​ជា​ច្រើន​កាំបិត បន្ទាប់​មក​ក៏​នាំ​គ្នា​យក​នារី​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ប៉ុន្តែ​ជា​អកុសល​នារី​រង​គ្រោះ​បាត់​បាត់បង់​ជីវិត​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ