ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​តាម​មាត់​ស្ទឹង​សៀមរាប​ស្ម័គ្រចិត្ត​រុះរើ​ផ្ទះ​ដោយ​ខ្លួនឯង តាម​សំណើ​របស់​អាជ្ញាធរ​ខេត្ត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​សាលាខេត្ត គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២១ គ្រឿង​បង្គំ​នៃ​ផ្ទះ​ចំនួន ១៣៩​ខ្នង ក្នុង​ចំណោម​ផ្ទះ​ចំនួន ៤៣០​ខ្នង…

ខេត្តសៀមរាប ៖ បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​សាលាខេត្ត គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២១ គ្រឿង​បង្គំ​នៃ​ផ្ទះ​ចំនួន ១៣៩​ខ្នង ក្នុង​ចំណោម​ផ្ទះ​ចំនួន ៤៣០​ខ្នង របស់​ពលរដ្ឋ ដែល​បាន​ស្ម​គ្រ័​ចិត្ត​រុះរើ​ចេញពី​ដី​ចំណី​ស្ទឹង​ដែល​ស្ថិត​នៅ​ក្នុងភូមិ​មណ្ឌល​៣ (​ភូមិ​រោក​រាក​) សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ចាប់ពី​ស្ពាន​នាគ ទៅ​ដល់​ស្ពាន​អង្គរ​ទៅ​នៅ​ទីតាំង​ថ្មី ត្រូវ​បាន​ក្រុមការងារ​នៃ​រដ្ឋបាល ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប ជួយ​ដឹក​ជញ្ជូន​ចេញ​ទៅ​ទីតាំង​ថ្មី នៅ​ក្នុងភូមិ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

ការ​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ជា​ច្រើន​គ្រឿង ទៅ​ជួយ​ដឹក​សម្ភារ និង​គ្រឿង​ឈើ​បង្គំ នៃ​ផ្ទះ​ពលរដ្ឋ ដែល​បាន​រុះរើ​ចេញពី​ដី​ចំណី​ស្ទឹង ទៅ​រស់នៅ​ទីតាំង​ថ្មី​នេះ គឺ​ដើម្បី​រួមចំណែក​គាំទ្រ​ដល់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ៣៨​ខ្សែ និង​ការ​ស្តារ​ស្ទឹង​សៀមរាប ឡើង​វិញ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​រួមចំណែក សម្រាល​ដល់​ការ​លំបាក​របស់​ពលរដ្ឋ​ជា​ម្ចាស់​សំណង់ មិន​រៀបរយ លើ​ដី​ចំណី​មាត់​ស្ទឹង​សៀមរាប ដែល​បាន​ស្ម័​ត្រ​ចិត្ត​ធ្វើការ​រុះរើ​ទៅ​នៅ​ទីតាំង​ថ្មី​នោះ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពលរដ្ឋ​ជា​ម្ចាស់​សំណង់​មិន​រៀបរយ ដែល​ស្ម័​ត្រ​ចិត្ត​ធ្វើការ​រុះរើ​ទៅ​នៅ​ទីតាំង​ថ្មី ចេញពី​ដី​ចំណី​មាត់​ស្ទឹង​សៀមរាប នឹង​ទទួល​បាន​គោលនយោបាយ​ដី​ស្របច្បាប់ ទំហំ​២០​ម៉ែត្រ គុណ​នឹង ៣០​ម៉ែត្រ ដែល​ស្ថិត​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ជាមួយនឹង​ការ​បោះ​បង្គោលព្រំ​យ៉ាង​ច្បាស់លាស់ មាន​អណ្តូងទឹក​ប្រ​ព​ន្ធ័​ភ្លើង បង្គន់​អនាម័យ និង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ សម​ស្រប ទៅ​តាម​តម្រូវការ​ក្នុង​ជីវភាព រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ