ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ចិន​សង្ឃឹម​ដឹកនាំ​មហា​អំណាច​​ធំ​ជាងគេ​ទី​១​លើ​ពិភពលោក​ដល់​ឆ្នាំ​២០៣៥

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ នា​ដើមឆ្នាំ​២០២១​នេះ អ្នកការទូត​គ្រប់​រូប​បាន​ចោល​ភ្នែក​ឆ្ពោះទៅ​រក​ក្រុង​ប៉េ​កាំ​ង ដែល​នៅ​ទីនោះ​ប្រ​ធានា​ធិ​តី​ចិន​លោក​ស៊ី ជី​នពីង ទើប​ថ្លែង​សារ​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ទៅ​កាន់​ប្រជាជាតិ​មាន​ប្រជាជន​១,៤​ពាន់​លាន​នាក់ ។ ក្នុង​សារ​នេះ​លោក​ស៊ី​ជី​ន​ពីង​អះអាង​ថា…

ប្រទេស​ចិន ៖ នា​ដើមឆ្នាំ​២០២១​នេះ អ្នកការទូត​គ្រប់​រូប​បាន​ចោល​ភ្នែក​ឆ្ពោះទៅ​រក​ក្រុង​ប៉េ​កាំ​ង ដែល​នៅ​ទីនោះ​ប្រ​ធានា​ធិ​តី​ចិន​លោក​ស៊ី ជី​នពីង ទើប​ថ្លែង​សារ​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ទៅ​កាន់​ប្រជាជាតិ​មាន​ប្រជាជន​១,៤​ពាន់​លាន​នាក់ ។

ក្នុង​សារ​នេះ​លោក​ស៊ី​ជី​ន​ពីង​អះអាង​ថា ឆ្នាំ២០២០​ត្រូវ​បាន​ចាត់ទុកជា​ឆ្នាំ​វិសាមញ្ញ​មួយ ដោយ​លោក​សង្ឃឹម​ដឹកនាំ​មហាអំណាច​ធំ​ជាងគេ​លើ​ពិភពលោក​ដល់​ឆ្នាំ​២០៣៥ ។ លោក​ថា​ធាតុ
នៃ​​ទំនាក់ទំនង​រវាង​ចិន​និង​ពិភពលោក​នឹង​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ចម្បង​សម្រាប់​ឆ្នាំ​២០២១។

ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ដែល​រាតត្បា​ត​ពិភពលោក​ទាំងមូល និង​បំផ្លាញ​សេដ្ឋកិច្ច​ពិភពលោក​រយៈពេល​១២​ខែ​កន្លង​ទៅ​នេះ​នាំ​ឲ្យមានការ​កែប្រែ​យ៉ាង​ខ្លាំង​ទស្សនាទាន​នៃ​ការ​ប្រៀបធៀប​កម្លាំង​ក្នុង​កម្រិត​អន្តរជាតិ ។

ក៏​ទោះបីជា​ជំ​ងឹ​នោះ​ដែល​លេច​ចេញ​ដំបូង​នៅចិន ហើយ​ប្រទេស​ចិន​អាច​សង្ស័យ​ថា​ជា​អ្នក​ទទួល​ខុសត្រូវ​មួយ​ផ្នែក​នៃ​ការ​ឆ្លង​រាលដាល​មិន​អាច​ត្រួតត្រា​បាន​មក​ពី​ការ​លាក់បាំង​នាគ្រា​ដំបូង និង​​អាច​​មក​ពី​ការ​ភូត​កុហក​ពួក​លោក​ខាងលិច​នាពេល​នេះ ហាក់ដូចជា​រង​ការ​ខាតបង់​ច្រើន​ពី​គ្រោះ
មហន្តរាយ​សុខាភិបាល​នោះ ។

ខាង​ផ្នែក​សេដ្ឋកិច្ច​ឆ្នាំ​២០២០​កន្លង​ផុត​ទៅ​ជាមួយ​ការ​ខាតបង់​សេដ្ឋកិច្ច​ជាស​កល​៧% តំណាង​ឲ្យ​ការ​បាក់​ស្រុត​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​មក ។ អត្រា​នៃ​អ្នក​គ្មាន​ការងារ​ធ្វើ​អាច​មាន​កាន់តែ​ខ្ពស់​បន្តិចទៀត​លើ​ពិភពលោក​នា​បណ្ដា​ខែ​ខាង​មុខ ។

ចំណែក​ប្រទេស​ចិន​វិញ ដែល​អាច​គ្រប់គ្រង​ការ​ឆ្លង​បាន​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​កើន​ក្នុង​រង្វង់​៥%​នៅ​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០២០ ។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក​វ៉ាង​យីថ្លែង​កាលពី​ថ្ងៃ​ទី​២ មក​រា​ថា ទំនាក់ទំនង​រវាង​សហ​រដ្ឋ​អា​មេ​រិ​ក​និង​ចិន បាន​មក​ដល់​របត់​ថ្មី​មួយ ហើយ​នឹង​អាច​ចាប់​ចេញដំណើរ​ជា​ថ្មី​ក្រោយ​ដំណាក់​កាល​ដ៏​លំបាក​ពុំ​ធ្លាប់​មាន​ពី​មុន​មក ។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ី​ន​ហួ លោក​វ៉ាង យី ថ្លែង​ថា​បណ្ដា​វិធានការ​ចុង​ក្រោយ​ដែល​អា​មេ​រិ​ក​ប្រកាន់​យក​បាន​ដាក់​ទម្ងន់​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ។

ដោយ​អំពាវនាវ​ដល់​អា​មេ​រិ​ក​ឲ្យ​គោរព​ប្រព័ន្ធ​សង្គម​និង​ផ្លូវ​អភិវឌ្ឍន៍​ដែល​ចិន​ប្រកាន់​យក លោក​វ៉ាង យី បន្ត​ថា ប្រសិនបើ​ក្រុង​វ៉ា​ស៊ី​ន​តោន​នឹក​ដល់​មេរៀន​នេះ នោះ​បណ្ដា​ជម្លោះ​រវាង​ប្រទេស​ទាំង​២នឹង​អាច​ដោះស្រាយ​បាន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ