ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​200​នាក់​សុំ​រៀប​ការ​ជាមួយ​ឃាតករ

8 ឆ្នាំ មុន

សារព័ត៌មាន «Palcs» របស់​នី​ហ្សេ​រី​យ៉ា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នារី​ប្រហែល​២០០​នាក់ ប្រាថ្នា​បាន​លោក​លូ​កា រ៉ុ​កកូ មេ​ក​ណុ​ត​តា ជា​ឃាតករ​រោគ​ចិត្ត​ជនជាតិ​កា​ណា​ដា ធ្វើ​ជា​ប្តី

សារព័ត៌មាន «Palcs» របស់​នី​ហ្សេ​រី​យ៉ា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នារី​ប្រហែល​២០០​នាក់ ប្រាថ្នា​បាន​លោក​លូ​កា រ៉ុ​កកូ មេ​ក​ណុ​ត​តា ជា​ឃាតករ​រោគ​ចិត្ត​ជនជាតិ​កា​ណា​ដា ធ្វើ​ជា​ប្តី ដោយ​មិន​បារម្ភ​ពី​ភាព​ឃោរឃៅ​របស់​គេ​ទេ ។

លូ​កា រ៉ុ​កកូ មេ​ក​ណុ​ត​តា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយ​ពី​គេ​សម្លាប់​កាត់​សាកសព​លោក​ជុន លី​ន និស្សិត​ជនជាតិ​ចិន ដែល​ជា​គូស្នេហ៍​ភេទ​ដូច​គ្នា​របស់​គេ​កាលពី​ឆ្នាំ​២០១២ ។ ការ​សម្លាប់​នោះ​បែប​ឃោរឃៅ ដោយ​កាត់​សាកសព ជា​ដុំ​ៗ រួច​ដាក់​ក្នុង​វ៉ា​លី​សយ​ក​ទៅ​ប្លុង​ចោល​នៅ​មហាវិទ្យាល័យ​ក្នុង​ខណ្ឌ​ប្រ៊ី​ត​ធី​ស​កូ​ឡុំ​ប៊ី និង​នៅ​ស្នាក់​ការ​គណ​បក្ស​នយោបាយ​ជា​ច្រើន​ក្នុង​ប្រទេស​កា​ណា​ដា ។ ជន​នោះ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅ​ក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ត្រូវ​តុលាការ​កាត់​ឱ្យ​ជាប់គុក​អស់​មួយ​ជីវិត ។

នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ មេ​ក​ណុ​កតា បាន​បញ្ជូន​អីុ​ម៉េ​ល​របស់​ខ្លួន​ទៅ​វេ​ប​សាយ​ស្វែងរក​គូស្រករ​សម្រាប់​អ្នកទោស​របស់​ក្រុមហ៊ុន​កា​ណា​ឌៀ​ន អីុ​ន​មេ​ក​ខុន​ណិ​ក ដោយ​រៀប​រាប់​ពី​បុគ្គលិកលក្ខណៈ​របស់​ខ្លួន​ថា ជា​អ្នកទោស​ជាប់គុក​អស់​មួយ​ជីវិត ប៉ុន្តែ​រំពឹង​ថា​នឹង​បាន​រួចខ្លួន​វិញ​នៅ​ឆ្នាំ​២០៣៧ ។ គេ​មាន​អាយុ​៣៣​ឆ្នាំ កម្ពស់​១,៧៥​ម៉ែត្រ សម្បុរ​ស សក់ទង់ដែង​ចាស់ និង​ភ្នែក​ពណ៌​ប្រាក់ ត្រូវការ​រក​គូស្នេហ៍​ជា «​បុរស​ក្នុង​ក្តី​ស្រមៃ​» មាន​អាយុ​ពី​២៨​ដល់​៣៨​ឆ្នាំ និង​មាន​រូបសម្បត្តិ​ល្អ ។ ទោះបីជា​មេ​ក​ណុ​ត​តា ប្រកាស​ថា ពេញចិត្ត​ទៅ​លើ​បុរស​ដូច​គ្នា​ក៏​ដោយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មាន​នារី​ប្រហែល​២០០​នាក់ បាន​បញ្ជូន​សារ​សុំ​រៀប​ការ​ជាមួយ​គេ ព្រោះ​គេ​ធ្លាប់​ជា​តារា​សម្តែង​ភាពយន្ត​អាសអាភាស ៕