ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ី​ស​ពាក់​ស្លាក​លេខ​(​ខម​)​បើក​ឆ្លងផ្លូវ ត្រូវ​រថយន្ត​កុង​តែ​ន័​របុក​រង​ការ​ខូចខាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-350 ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​១​គ្រឿង បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ខណៈ​ពេល​កំពុង​បើកបរ​ឆ្លងផ្លូវ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​បើក​ត្រង់​ទៅ​ដល់​បាន​បុក​ចំ​ចំហៀង​ខ្លួន ប៉ុន្តែ​ជា​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-350 ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​១​គ្រឿង បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ខណៈ​ពេល​កំពុង​បើកបរ​ឆ្លងផ្លូវ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​បើក​ត្រង់​ទៅ​ដល់​បាន​បុក​ចំ​ចំហៀង​ខ្លួន ប៉ុន្តែ​ជា​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ និង​អ្នក​ជិះ​រថយន្ត​ឡិច​ស៊ី​ស​នោះ​រង​របួស​នោះ​ឡើយ​។ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៥៥​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-350 ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-6002 ចំណែក​រថយន្ត​កុងតឺន័រ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស លាយ​ខៀវ​ឆ្នូត​លឿង​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3B-6704 ហើយ​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​នេះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX-350 បើក​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ចំណែកឯ​រថយន្ត​កុងតឺន័រ បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ​។

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​ជ្រុល​ទៅ​បុក​ចំ​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​រថយន្ត​ឡិច​ស៊ី​ស RX-350 បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​ម្ដង ប៉ុន្តែ​ពុំ​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ និង​អ្នក​ជិះ​រថយន្ត​ឡិច​ស៊ី​ស​នោះ​រង​របួស​នោះ​ឡើយ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ​កម្លាំង​នគរ​បាក​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ចុះ​ទៅ​កាន់​ទីនោះ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង​២​គ្រឿង​អែប​ខាង ដើម្បី​សម្រួល​មិន​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ បន្ទាប់​មក​ឲ្យ​ភាគី​ម្ចាស់​រថយន្ត​ទាំង​២​សម្របសម្រួល​គ្នា ដើម្បី​បញ្ចប់រឿង​ដោយ​សន្តិវិធី​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ