ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​បរិច្ចាគ​៥​ប្រការ

4 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា មហា​បរិច្ចាគ​ទាំង​៥​ប្រការ​នេះ​កើត​មាន​តែ​ព្រះ​ពោធិសត្វ​តែ​ប៉​ណ្ណោះ មនុស្ស​ធម្មតា​មិន​ដែល​ហ៊ាន​បំពេញ​ទាន​បែប​នេះ​ទេ ។ ១- បុត្ត​បរិច្ចាគ បរិច្ចាគ ឬ​លះបង់​កូនប្រុស ឬ​កូនស្រី ធ្វើ​ជា​ទាន​ដល់​អ្នក​ដទៃ…

នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា មហា​បរិច្ចាគ​ទាំង​៥​ប្រការ​នេះ​កើត​មាន​តែ​ព្រះ​ពោធិសត្វ​តែ​ប៉​ណ្ណោះ មនុស្ស​ធម្មតា​មិន​ដែល​ហ៊ាន​បំពេញ​ទាន​បែប​នេះ​ទេ ។

១- បុត្ត​បរិច្ចាគ បរិច្ចាគ ឬ​លះបង់​កូនប្រុស ឬ​កូនស្រី ធ្វើ​ជា​ទាន​ដល់​អ្នក​ដទៃ ។

២- ទារ​បរិច្ចាគ លះបង់​ប្រពន្ធ ឬ​ភរិយា​ធ្វើ​ជា​ទាន​ដល់​អ្នក​ដទៃ ។

៣- អង្គបរិច្ចាគ លះបង់​អវយវៈ​ធ្វើ​ជា​ទាន​ដល់​អ្នក​ដទៃ ។

៤- ធន​បរិច្ចាគ លះបង់​ទ្រព្យសម្បត្តិ​ធ្វើ​ជា​ទាន​ដល់​អ្នក​ដទៃ ។

៥- ជីវិត​បរិច្ចាគ លះបង់​អាយុជីវិត​ធ្វើ​ជា​ទាន ។

ព្រះ​សមណគោតម​បរមគ្រូ​នៃ​យើង កាល​នៅ​ជា​ព្រះ​វេស្សន្តរ​ពោធិសត្វ ព្រះ​អង្គ​បាន​បំពេញ​មហា​បរិច្ចាគ​ដល់​ជនានុជន​ដ៏​ក្រៃ​លែង​ដើម្បី​បំពេញ​អភិនីហារ បារមី​បាន​ត្រាស់​ដឹង​ជា​ព្រះសម្មាសម្ពុទ្ធ​ក្នុង​លោក​សន្ន​វាស​នេះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ