ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ពោធិសត្វ​មាន​៣​ប្រភេទ

5 ឆ្នាំ មុន

ការ​កសាង​បារមី​របស់​ព្រះ​ពោធិសត្វ​នឹង​ប្រព្រឹត្ត​ប្រើ​ថេរ​វ​លា​ផ្សេង​គ្នា​គឺ​យូរ​ឆាប់​ទៅ​តាម​ការ​សាង​របស់​ព្រះ​ពោធិសត្វ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​បី​ប្រភេទ​គឺៈ

១- ព្រះ​ពោធិសត្វ ឧ​គ្ឃ​ដិត​ញ្ញូ មាន​នាម​ថា បញ្ញា​ធិ​ក កសាង​បារមី​ក្រៃ​លែង​ដោយ​បញ្ញា គឺ​យក​បញ្ញា​ជា​គោល​ប្រតិបត្តិ​ធំ​ក្នុង​ការ​កសាង​បារមី ។

២- ព្រះ​ពោធិសត្វ វិ​ប​ច្ចិត​ញ្ញូ មាន​នាម​ថា​សទ្ធាធិក កសាង​បារមី​ក្រៃ​លែង​ដោយ​សទ្ធា គឺ​យក​សទ្ធា​ជា​គោល​ប្រតិបត្តិ​ធំ​ក្នុង​ការ​កសាង​បារមី ។

៣- ព្រះ​ពោធិសត្វ នេ​យ្យៈ មាន​នាម​ថា វីរិយា​ធិ​ក កសាង​បារមី​ក្រៃ​លែង​ដោយ​សេចក្ដី​ព្យាយាម គឺ​យក​សេចក្តី​ព្យាយាម ជា​គោល​ប្រតិបត្តិ​ធំ​ក្នុង​ការ​កសាង​បារមី ។

ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​កសាង​អភិនីហារ បារមី​បែប​បញ្ញា​ធិ​ក ដោយ​ប្រើ​ថេរវេលា​៤​អសង្ខេយ្យ និង​១​សែន​កប្ប ទើបបាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ​ក្នុង​លោក ។

ចំណែក ព្រះ​អរិយ​មេ​ត្តេ​យ្យ ឬ​ព្រះ​សិ​អារ្យ​មេ​ត្រិ​យ​ទ្រង់​កសាង​អភិនីហារ បារមី អស់​ថេរវេលា​១៦​អសង្ខេយ្យ និង​១​សែន​កប្ប ទើបនឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ​ក្នុង​លោក​នា​ពេល​អនា​គត ជា​ព្រះពុទ្ធ​គម្រប់​៥​ក្នុង​ភទ្ទកប្ប​នេះ បន្ទាប់​ពី​ព្រះពុទ្ធ​សមណគោតម​នៃ​យើង ៕ សាន សារិន