ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ឧស្សាហកម្ម​សម័យ​បដិវត្តន៍​ជប៉ុន​ក្លាយជា​បេតិកភណ្ឌ​ពិភពលោក

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ហ៊ី​រ៉ូ​ស៊ី អូ​ងា​៉​វា​៉ ចៅហ្វាយខេត្ត​ហ្វូ​៊​គូ​អូ​កា ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន រីករាយ​ណាស់​ដែល​តំបន់ឧស្សាហកម្ម​ក្នុង​យុគសម័យ​បដិវត្តន៍ «Meiji»

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ហ៊ី​រ៉ូ​ស៊ី អូ​ងា​៉​វា​៉ ចៅហ្វាយខេត្ត​ហ្វូ​៊​គូ​អូ​កា ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន រីករាយ​ណាស់​ដែល​តំបន់ឧស្សាហកម្ម​ក្នុង​យុគសម័យ​បដិវត្តន៍ «Meiji» ទាំង​២៣​កន្លែង ដោយ​មាន​មួយ​ក្នុង​ចំណោម​នោះ គឺ​អណ្តូងរ៉ែ «​មី​អី​ុ​កេ​» ស្ថិត​នៅ​ខេត្ត​ហ្វូ​៊​គូ​អូ​កា បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ដោយ​អង្គការ​យូ​ណេ​ស្កូ ។

លោក​អូ​ង៉ាវ៉ា បញ្ជាក់​ថា នឹង​រក្សា​ទុក​ទីតាំង​ដ៏​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​នោះ​ជា​បេតិកភណ្ឌ​ផ្នែក​វប្បធម៌​រហូត​ដល់​កូនចៅ​ជំនាន់់​ក្រោយ ។

កាលពីមុន​មាន​របាយការណ៍​ថា ចិន និង​កូរ៉េ​ខាងត្បូង​អាច​ប្រើ​សិទ្ធិ​ជំទាស់​លើ​ការ​បោះ​ឆ្នោត​ឱ្យ​តំបន់ឧស្សាហកម្ម​នោះ​ជា​បេតិកភណ្ឌ​ពិភពលោក ដោយ​ប្រទេស​ទាំង​២​យល់​ឃើញ​ស្របគ្នា​ថា តំបន់ឧស្សាហកម្ម​៧​កន្លែង​ក្នុង​ចំណោម​២៣​កន្លែង​នោះ គឺជា​ទីតាំង​ដែល​ទ័ព​ជប៉ុន​យក​ធ្វើ​ជា​កន្លែង​ឃុំឃាំង និង​ប្រើ​កម្លាំង​ជនជាតិ​ចិន និង​កូរ៉េ ដូច​ទាសករ​ក្រោម​អំណាច​របស់​ចក្រពត្តិ​ជប៉ុន​ដែល​គ្រប់គ្រង​លើ​ដែនសមុទ្រ​កូរ៉េ កាលពី​ឆ្នាំ​១៩១០ និង​ការ​ឈ្លានពាន​នៅ​ចិន កាលពី​ឆ្នាំ​១៩៣១ ក្រោយមក​ជប៉ុន​ចាញ់​សង្គ្រាមលោក​លើក​ទី​២​នា​ឆ្នាំ​១៩៤៥ ។

ប្រតិភូ​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​នៅ​យូ​ណេ​ស្កូ នឹង​សាងសង់​វិមាន​អនុស្សាវរីយ៍​ចំពោះ​អ្នក​ស្លាប់​ទាំងអស់​នៅ​ក្នុង​តំបន់ឧស្សាហកម្ម ដោយ​ទទួល​ការ​កោតសរសើរ​ពី​រដ្ឋា​ភិបាល​កូរ៉េ​ខាងត្បូង​ថា ជា​ចំណុច​ចាប់ផ្តើម​នៃ​ភាព​ទន់ភ្លន់​របស់​ជប៉ុន​ក្នុង​រឿង​ប្រវត្តិសាស្ត្រ​ដែល​ធ្វើ​ឱ្យ​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង​២​ធូរស្រាល ប៉ុន្តែ​លោក​ហ៊្វូមី​អូ គី​ស៊ី​ដា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​និយាយ​ថា គោល​ជំហរ​របស់​រដ្ឋាភិបាល​ស្តី​ពី​ពលករ​ជនជាតិ​ចិន និង​កូរ៉េ ក្នុង​យុគសម័យ​នោះ​នៅ រក្សា​ទុក​ដូច​ដើម ៕