ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​០២​នាក់​រង​របួសធ្ងន់ ខណៈ​ដែល​បើក​ម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​០២​នាក់​បាន​រង​របួសធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បើក​ម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨ និង​២០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ យុវជន​០២​នាក់​បាន​រង​របួសធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បើក​ម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨ និង​២០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៤-១៥ ស្ថិត​នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។ ប្រភព​ព័ត៌មាន​ពី​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ឲ្យ​ដឹង​ថា​៖

ជន​រង​គ្រោះ​បើក​ម៉ូតូ ឈ្មោះ ឈ្មោះ ឆៃ ម៉ៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត ឈ្មោះ សុង សៀន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា​។ រីឯ​អ្នក​បើក​គោ​យន្ត កន្ត្រៃ ឈ្មោះ ផា សុភ​ក្រ័ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​៖ នៅ​មុន​ពេល​កើតហេតុ​អ្នក​បើក​ម៉ូតូ​ម៉ាក់​វ៉េវ ពណ៌​ស គ្មាន​ស្លាក​លេខ បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង មក​ចំណុច​កើតហេតុ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៤-១៥ ស្ថិត​នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ បាន​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ឈ្មោះ ឆៃ ម៉ៅ អ្នក​បើក​ម៉ូតូ​បាក់​ភ្លៅ​ខាងឆ្វេង និង​បែកក្បាល​ខាងក្រោយ ចំណែក​ឈ្មោះ សុង សៀន អ្នក​រួម​ដំណើរ​បាក់ដៃ​ខាងស្ដាំ​។

ជន​រង​គ្រោះ​ទាំង​០២​នាក់ ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​សិលា​ខ្មែរ​។ គោ​យន្ត និង​ម៉ូតូ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បី​ជាន់ យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕ ដោយ ៖ ណុ​ប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ