អបអរសាទរការបើកសម្ពោធផ្សារទំនើប ហ្វ៊ែរផ្លាស សាខាទី ៦ ខេត្តសៀមរាប !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២០ ផ្សារទំនើប ហ្វ៊ែរផ្លាស សាខាសៀមរាបបានបើកសម្ពោធអោយដំណើរការ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២០ ផ្សារទំនើប ហ្វ៊ែរផ្លាស សាខាសៀមរាបបានបើកសម្ពោធអោយដំណើរការ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២០ ផ្សារទំនើប ហ្វ៊ែរផ្លាស សាខាសៀមរាបបានបើកសម្ពោធអោយដំណើរការ ។ ហ្វ៊ែរផ្លាស គឺជាផ្សារទំនើបបើកថ្មីលក់ទំនិញរាយទូទៅ បានបើកសាខាថ្មីមួយទៀត ដែលជាសាខាទី ៦ មានទីតាំងនៅលើផ្លូវស៊ីវុត្ថា ទល់មុខផាប់ ស្ទ្រីត (Pub Street) ក្រុងសៀមរាប ។
ដើម្បីបំពេញសេចក្តីត្រូវការ និងជាតម្រូវចាំបាច់ប្រចាំថ្ងៃរបស់អតិថិជនជាតិ និងអន្តរ ជាតិ ផ្សារទំនើប ហ្វ៊ែរផ្លាស បាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះមាន ៖ ទំនិញមកដល់ថ្មី និងពេញនិយមសម្រាប់ទីផ្សារជាង ១០,០០០មុខ នាំចូលពីប្រទេសថៃ និង ១,០០០មុខ មកពីសហរដ្ឋអាមេរិក ប្រទេសចិន ដោយឡែកទំនិញ ៥០០មុខផ្សេងទៀត គឺជាទំនិញបញ្ចុះតម្លៃពិសេសប្រចាំថ្ងៃ ។ លើសពីនេះ យើងមានទំនិញ ១២,០០០មុខដទៃទៀត សុទ្ធតែជាទំនិញល្បីៗ និងទទួលស្គាល់ពាសពេញទីផ្សារពិភពលោក ។
កាន់តែពិសេសអស្ចារ្យ ហ្វ៊ែរផ្លាស មានដាក់លក់ទំនិញដែលមានគុណភាពល្អ តម្លៃសមរម្យ រួមជាមួយនឹង ការប្រូម៉ូសិន បញ្ចុះតម្លៃយ៉ាងច្រើនសម្បូរបែប ។ យ៉ាងណាមិញ ហ្វ៊ែរផ្លាស ក៏មានកន្លែងចំអិនអាហារភ្លាមៗ ដូចជា ចៀន ឆា ចំហុយ អាំង ដែលជាការផ្តល់ជូនសេវាកម្មបន្ថែមដល់អតិថិជន ដោយមិនគិតថ្លៃ ថែមទៀតផង ។ អតិថិជន អាចរីករាយជាមួយនឹងការ Shopping និងទទួលបានអាហារដែលចំអិនរួចរាល់ភ្លាមៗ ចំណេញទាំងពេលវេលា និងថវិកា ។
ហ្វ៊ែរផ្លាស មានទីតាំងចំណតរថយន្ត និងម៉ូតូធំទូលាយ ដែលមានបរិយាកាសល្អប្រកប ដោយផាសុកភាព និងមិនគិតថ្លៃចំណតឡើយ ។ កាន់តែងាយស្រួល អតិថិជនអាចបញ្ជាទិញទំនិញរបស់ខ្លួន តាមរយ:ប្រព័ន្ធអនឡាញមានដូចជា Nham24 Food panda និង E-Get S ដែលយើងបានជ្រើសរើសប្រភេទទំនិញសុទ្ធតែគុណភាពល្អ ស្តង់ដាខ្ពស់ និងមានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែង ឬ អតិថិជនអាចទាក់ទងមកកាន់ផ្សារទំនើបរបស់យើង តាមរយៈទូរស័ព្ទលេខ ០៨៥ ៥៥៥ ៣៦៤ ឬមកកាន់ទីតាំងរបស់ផ្សារយើងផ្ទាល់តាមរយយៈអាស័យដ្ឋាន នៅលើផ្លូវស៊ីវុត្ថា ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ដើម្បីកុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញអតិថិជនទាំងអស់ មកកាន់ផ្សារទំនើបហ្វ៊ែរផ្លាសកុំបីខាន ។ រីករាយក្នុងការទិញទំនិញក្នុងផ្សារទំនើប ហ្វ៊ែរផ្លាស យើងខ្ញុំ ៕ ដោយសហការ
ចែករំលែកព័តមាននេះ