ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង អស់ទ្រព្យ​សម្បត្តិ​ស្ទើរ​ទាំងស្រុង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​ឈើ​លើ​ថ្ម​ក្រោម ឆេះ​អស់ទ្រព្យ​សម្បត្តិ​ស្ទើរ​ទាំងស្រុង និង​ឆេះ​ប្រាក់​ខ្មែរ​អស់​៣​លាន​រៀល ប្រាក់​បាត​៧​ម៉ឺន​បាត មាស​១​ជី​៨​ហ៊ុន កាល​យប់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង​ឈើ​លើ​ថ្ម​ក្រោម ឆេះ​អស់ទ្រព្យ​សម្បត្តិ​ស្ទើរ​ទាំងស្រុង និង​ឆេះ​ប្រាក់​ខ្មែរ​អស់​៣​លាន​រៀល ប្រាក់​បាត​៧​ម៉ឺន​បាត មាស​១​ជី​៨​ហ៊ុន កាល​យប់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​ភូមិ​អង្គាបុស្ប សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរី​សោភ័ណ​។ លោក​វរៈសេនីយ៍ទោ អ៊ិ​ន នៀ​ត អធិការរង​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ម្ចាស់ផ្ទះ​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​មានឈ្មោះ ថោ​ង សំ​អ៊ុ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហឹ​ម មុំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​អគ្គិភ័យ​ឆាបឆេះ​ដំបូង​នៅផ្ទះ​ផ្នែក​ជាន់​ខាងលើ ហើយ​គាត់​កំពុង​នៅ​ជាន់​ខាងក្រោម បាន​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ​ពន្លត់​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​បាន​អន្តរាគមន៍​បាញ់​ពន្លត់​ទើប​មិន​បណ្តាល​ឲ្យ​រាលដាល​ឆេះ​ដល់​ផ្ទះ​អ្នក​ជិតខាង​។ លោក​វរៈសេនីយ៍ទោ អ៊ិ​ត នៀ​ត បាន​បញ្ជាក់​ថា មូលហេតុ​ដែល​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី​បណ្តាល​ទុ​ស្សេ​ខ្សែភ្លើង​បាន​ឆាបឆេះ​ផ្ទះ​ជាន់​ខាងលើ​អស់ទាំង​ស្រុង និង​ជាន់​ក្រោម​ឆាបឆេះ​តែ​យក​បានទ្រព្យ​សម្បត្តិ​។

ទ្រ​ព​សម្បត្តិ​ដែល​ខូចខាត​ក្នុង​ករណី​ង​គ្គិ​ភ័យ​នោះ​រួម​មាន​៖ មាស​១​ជី​៨​ហ៊ុន ប្រាក់​រៀល​ចំនួន​៣​លាន​រៀល ប្រាក់​បាត​៧​ម៉ឺន​បាត ប្លង់​ដី​១​សន្លឹក អត្តសញ្ញាណប័ណ្ណ​២​សន្លឹក សៀវភៅ​គ្រួសារ​១​ក្បាល សំបុត្រ​កំណើត​៤​សន្លឹក សំបុត្រ​អាពាហ៍ពិពាហ៍​១​ច្បាប់ កាត​គ្រី​ម៉ូតូ​២​សន្លឹក ស័​ង្ក​ស័​១០​សន្លឹក​ទុក​ក្រោមផ្ទះ​ប្រវែង​៣​ម៉ែត្រ​កន្លះ គ្រែ​ពូក​ចំនួន​៣៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ