ព្រះពុទ្ធសាសនាមានគុណសម្បតិ្តធំធេងណាស់ចំពោះមនុស្សលោកជួយឱ្យជីវិតរស់នៅដោយភាពចម្រុងចម្រើន សុខសប្បាយព្រោះមិនបានបៀតបៀនគ្នា និងជួយដល់ប្រយោជន៍សង្គមឱ្យមានសុខសន្តិភាព ។ ព្រះពុទ្ធសាសនាមានគុណប្រយោជន៍៤យ៉ាងគឺៈ
១-ឱវាទពុទ្ធសាសនាជាបច្ច័យមួយជួយឱ្យមនុស្សមានសេចក្តីសុខស្ងប់ខាងផ្លូវចិត្តនឹងធឹងធ្វើឱ្យបុគ្គលគ្រប់រូបមានសុខភាពផ្លូវចិត្តល្អរឹងមាំ និងនាំឱ្យសុខភាពរាងកាយរបស់បុគ្គលល្អផងដែរ ព្រោះសុខភាពកាយអាស្រ័យនឹងសុខភាពផ្លូវចិត្ត ។
២-ពុទ្ធសាសនាធ្វើឱ្យមនុស្សមានអារម្មណ៍ល្អមានសតិរឹងមាំជានិច្ចប្រាស់ចាកសេចក្តីភ័យខ្លាច និងវិបត្តិទាំងពួង ។
៣-សាសនាជួយផ្តល់កម្លាំងចិត្ត ធ្វើឱ្យមនុស្សមានកម្លាំងចិត្តជឿជាក់លើខ្លួនឯងថាមានអ្នកជួយតាមថែរក្សាជានិច្ច ជាបច្ច័យមួយដែលអាចជួយឱ្យការធ្វើការងារបានសម្រេច និងមានឱកាសយកឈ្នះលើឧបសគ្គទាំងពួងបាន ។
៤-ជាបច្ច័យជួយឱ្យការចិញ្ចឹមជីវិតរបស់បុគ្គលកាន់តែមានរបៀបវិន័យ និងមានគុណភាពល្អឡើង មានឱកាសបានសម្រេចប្រយោជន៍ដោយល្អ ។
ទិសដៅទាំង៤ចំណុចនេះជាគុណប្រយោជន៍នៃព្រះពុទ្ធសាសនាយ៉ាងធំធេងចំពោះមនុស្សគ្រប់រូប ៕ សាន សារិន
ចែករំលែកព័តមាននេះ